ដំណឹង​ល្អ​ដែល​យើង​បាន​ទន្ទឹម​រង​ចាំ​យូរ​មក​ហើយ​​ ឥឡូវ​នេះ​បាន​មក​ដល់​ហើយ​ Jailbreak iOS 6.x។


តំរូវការ​មូលដ្ធាន​៖ កុំព្យូទ័រ​ភ្ជាប់​ Internet

សូម​ចុច​ទីនេះ​ដើម្បី​អាន​បន្ថែ​ម​ និង​ ទាញ​យក​កម្មវិធី​

សំគាល់​៖ បើ​សិន​ជា​ឧបករណ៍​បាន​ jailbreak រួច​មាន​ពី​រ​វិធី​សំរាប់ jailbreak​ ឡើង​វិញ​​៖

របៀប​ទី១៖​ Restore iOS ឡើង​វិញ​ រួច​ហើយ​ jailbreak តាម​ក្រោយ​។
របៀប​ទី២៖ ​សូម​លុប Cydia (Unjailbreak) បន្ទាប់​មក​​ jailbreak ម្តង​ទៀត​។ វិធី​នេះ​ជាស់វាង​ការ​ Restore iOS សារ​ឡើង​វិញ​ត្រូវ​ចំណាយ​ពេល​យូរ។​

របៀប​ទី៣៖ សូម​ចុច​ទីនេះ​ 

slide.jpeg


របៀប​ jailbreak ដូច​ខាង​ក្រោម​៖

១. ពន្លា​កម្មវិធី evasi0n ​ដែល​បាន​ទាញ​យក​

extract01.JPG
 
extract02.JPG
 

២. ដំណើរ​ការ​ evasi0n ជាមួយ​ Administrator ឫ​ User ដែល​មាន​សិទ្ធិ​ស្មើរ​គ្នា​ជាមួយ​ Administrator

Open01.JPG
 

៣. ចុច​លើពាក្យ​ jailbreak

Open02.JPGOpen03.JPG
 

៤.រងចាំវា​ដំណើរ​​ការ​រហូត​ដល់អក្សរ​ “To Continue, please unlock your device and tap the new ‘Jailbreak’ icon……..”។​​ យើង​ដោះសោរ​នៅ​លើ​ឧបករណ៍​ហើយ​ចុច​ icon មាន​ឈ្មោះ Jailbreakតែ​មួយ​ដង​រួច​រង​ចាំវា​ដំណើរ​ដោយ​ស្វ័យ​ប្រវត្តិ។

Open04.JPGOpen05.JPG
 
Open0xxx5.JPGOpen07.JPG

បៀបតំឡើង ភាសារខ្មែរ ក្នុងឧបករណ៍អាយ (iDevice

iPhone 5.1.1 KH Fix + Local កម្មវិធី​ ឫ​ ជា​កញ្ចប់​សំ​រាប់​ដាក់​បន្ថែម​ភាសារ​ខ្មែរ​ ក្នុង​ iOS ។ 

តំរូវ​ការ​មូល​ដ្ថាន៖

១. iPhone, iPod Touch , iPad

២. ឧបករណ៍​អាយ ភ្ជាប់​អ៊ី​ធើ​ណែត​

៣. ឧបករណ៍​អាយ បាន​ jailbreak រួច​​ 

slide.jpg

របៀប​តំ​ឡើង​៖

១. ចូល​ក្នុង​ Cydia ->Manage -> Sources -> Edit -> Add -> វាយ​ bovor.net/kh/ -> Add Source -> រង​ចាំ​រហូត​ដល់​ចប់​

Khmer language01.PNGKhmer language02.PNGKhmer language03.PNGKhmer language04.PNGKhmer language05.PNGKhmer language06.PNGKhmer language07.PNG

២. ចូល​ក្នុង Setting -> General -> International -> Language -> រើស​ភា​សា​ខ្មែរ​

Khmer language09.PNGKhmer language10.PNGKhmer language11.PNGKhmer language12.PNGKhmer language13.PNGKhmer language08.PNGKhmer language16.PNGslide.jpg

ដកស្រង់៖ អាយធី

ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន

ច្បាប់​​ស្ដីពី​ការ​ត្រួតពិនិត្យគ្រឿងញៀន ត្រូវ​បានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៩៦ នាសម័យ ប្រជុំលើកទី៧ នីតិកាលទី១ ដែល​មាន​សេចក្តី​ទាំង​ស្រុង​ដូច​តទៅ​ ៖

មាតិកា

  [លាក់

[កែប្រែ]ជំពូកទី១ ការចាត់ថ្នាក់ថ្នាំញៀន រឺសារធាតុមានអិទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ និងសារធាតុសំរាប់ផលិតគ្រឿងញៀន

  • មាត្រា ១

ត្រូវចាត់ទុកជាគ្រឿងញៀន ថ្នាំញៀនទាំងឡាយ សារធាតុមានឥទ្ធិពលលើប្រព័ន្ធសរសៃ ប្រសាទ និងគ្រឿងផ្សំទាំងឡាយដែលកំណត់ក្នុងតារាងខាងក្រោមនេះ :
តារាង I : រុក្ខជាតិ និងសារធាតុដែល​បណ្តាល​អោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែលគ្មានផល ប្រយោជន៍អ្វី ខាងវេជ្ជសាស្ត្រ។
តារាង II : រុក្ខជាតិ និងសារធាតុដែលបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែមានផលប្រយោជន៍ ខាងវេជ្ជសាស្ត្រ។
តារាង III : រុក្ខជាតិ និងសារធាតុដែលបណ្តាលអោយមានគ្រោះថ្នាក់ ប៉ុន្តែមានផលប្រយោជន៍ខាង វេជ្ជសាស្ត្រ។
តារាង VI : សារធាតុ និងជាតិគីមីទាំងឡាយដែលប្រើប្រាស់សំរាប់ផលិតគ្រឿងញៀន និងសំរាប់ផលិតសារធាតុ ដែលមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ ហើយដែលចាត់ថ្នាក់ ក្នុងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨៨ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំនួញខុសច្បាប់នៃគ្រឿង ញៀន និងសារធាតុមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ រឺក្នុងការអនុវត្តអនុសញ្ញានេះប្រឆាំងនឹង ការធ្វើជំនួញគ្រឿងញៀនខុសច្បាប់។ តារាងទាំង ៤ នេះបានចែងជាលំអិតនៅក្នុងឧបសម្ព័ន្ធ។ តារាងទាំងអស់នេះនឹងបានកែប្រែដោយប្រកាសរបស់ក្រសួងសុខាភិបាល ក្រោយ ពី បាន សួរ យោបល់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិ៍ពេលណាមានការចុះឈ្មោះគ្រឿងញៀនជាថ្មី ការលុបចេញ រឺការផ្ទេរពីតារាងមួយទៅតារាងមួយ។

[កែប្រែ]ជំពូកទី២ ការហាមឃាត់ការដាំរុក្ខជាតិញៀន ការផលិត ការប្រើប្រាស់ ការចែកចាយ និងការធ្វើជំនួញគ្រឿងញៀន

  • មាត្រា ២

លើកលែងតែក្នុងករណីនៃមាត្រា១៤ ការដាំអាភៀន ដើមកូកា ដើមកញ្ឆុង និងដើមកញ្ឆា ត្រូវហាមឃាត់ក្នុងព្រះរាជាណាចក្រកម្ពុជា

  • មាត្រា ៣លើកលែងតែក្នុងករណីនៃមាត្រា១៤ ត្រូវហាមឃាត់ការផលិត ការចែកចាយ និងការធ្វើ ជំនួញលក់ដុំ រឺលក់រាយ ការដឹកជញ្ជូន

ការរក្សាទុក ការផ្តល់អោយ ការចែកអោយដោយគិតថ្លៃ រឺអិតគិតថ្លៃ ការទិញ ការប្រើប្រាស់ ការនាំចេញ នាំចូល រឺការឆ្លងកាត់ និងការសំ ចតលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នូវរុក្ខជាតិ សារធាតុនិងគ្រឿងផ្សំដែលមានចែងក្នុងតារាង I។

  • មាត្រា ៤

ការផលិត ការធ្វើជំនួញ និង ការចែកចាយដុំក្តី រាយក្តី ការធ្វើជំនួញអន្តរជាតិ ការប្រើប្រាស់រុក្ខជាតិ សារធាតុ និងការរៀបចំផ្សំ ធ្វើ ដែលបានចែងក្នុងតារាង II និង III ត្រូវបានហាមឃាត់ ចំពោះជនណាក៏ដោយ ដែលគ្មានអាជ្ញាប័ណ្ណពិសេសពីរដ្ឋមន្ត្រីក្រសួងសុខាភិបា ល និងចំពោះគ្រឹះស្ថាន រឺទីស្ថានណាមួយ ដែលអិតមានអាជ្ញាប័ណ្ណពិសេស ចេញអោយក្នុងល័ក្ខខ័ណ្ឌដូចគ្នា។ បែបបទសំរាប់អនុវត្តទាំងឡា យនៃមាត្រានេះ ហើយជាអាទិ៍បន្ដាបែបបទទាក់ទងទៅនឹងល័ក្ខខ័ណ្ឌនៃ ពាក្យសុំ និង សេចក្តីអនុញ្ញាត ទាក់ទងទៅនឹងមាតិកា និងការកំរិត ផ្អាកមិនអោយប្រើ និងការលុបចោលនៃ អាជ្ញាប័ណ្ណទាំងពីរ ត្រូវបានកំនត់ដោយអនុក្រឹត្យ។

  • មាត្រា ៥

ត្រូវហាមឃាត់ដូចគ្នានឹងខាងលើនេះដែរ ចំពោះរុក្ខជាតិ សារធាតុ និងគ្រឿងផ្សំ ដែលមានចែងក្នុងតារាង II និង III ជាពិសេស ការឆ្លងកាត់ និងការសំចតលើទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា ទោះបីរុក្ខជាតិ សារធាតុ រឺគ្រឿងផ្សំនោះដាក់ចុះ រឺមិនដាក់ចុះពីមធ្យោបាយ ដឹកជញ្ជូនក៏ដោយ លើកលែងតែការទិញ ការដឹកជញ្ជូន និងការរក្សាទុកសំរាប់ផលិតអោសថព្យាបាល មនុស្ស រឺសត្វដែលត្រូវស្ថិតនៅក្រោ មការអនុញ្ញាត និងការត្រួតពិនិត្យនៃក្រសួងសុខាភិបាល។

  • មាត្រា ៦

វិធានការត្រួតពិនិត្យ និងតាមដានដែលមានចែងក្នុងច្បាប់នេះ ក៏ត្រូវប្រព្រឹត្តទៅនៅកំពង់ផែ រួចពន្ធ និងនៅតំបន់រួចពន្ធដែរ។

  • មាត្រា ៧

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកំនត់១ឆ្នាំម្តង នូវបរិមាណជាអតិបរមានៃរុក្ខជាតិ សារធាតុ និង គ្រឿងផ្សំផ្សេងៗ ដែលសហគ្រាស រដ្ឋ និងសហគ្រាសអែកជនត្រូវការ ដើម្បីផលិតអោសថព្យាបាលមនុស្ស រឺ សត្វតាមសេចក្តីត្រូវការជាក់ស្តែង។

  • មាត្រា ៨

ក្រសួងសុខាភិបាលនាំចូលរុក្ខជាតិ សារធាតុ និងគ្រឿងផ្សំផ្សេងៗ ដែលត្រូវការប្រចាំឆ្នាំ សំរាប់សហគ្រាសរដ្ឋ រឺសហគ្រាស អែកជនខាងលើនេះយកទៅផលិតអោសថ។ សហគ្រាសអែកជនដែលផលិតអោសថព្យាបាលមនុស្ស រឺសត្វ ដែលត្រូវការទិញរុក្ខជាតិ សា រធាតុ រឺគ្រឿងផ្សំ ដែលមានចែងក្នុងតារាង II និង III ត្រូវសុំទិញពីក្រសួងសុខាភិបាល។

  • មាត្រា ៩

ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីរុក្ខជាតិ សារធាតុ និងគ្រឿងផ្សំ រឺអោសថដែលមានចែង ក្នុងតារាង II និង III ត្រូវហាមឃាត់។ ការផ្តល់គំរូ រឺរូបមន្តអោសថទៅអោយអែកជន ការផ្តល់គំរូ រុក្ខជាតិ សារធាតុ រឺគំរូគ្រឿងផ្សំ ដែលមានចែងក្នុងតារាង II និង III ត្រូវហាម ឃាត់។

  • មាត្រា ១០

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាចចេញប្រកាសណែនាំបន្ថែម ចំពោះការផ្សព្វផ្សាយ ពាណិជ្ជកម្ម ដែលមានចែងក្នុងមាត្រា៩។ វិធានទាក់ទងនឹងការចេញអាជ្ញាប័ណ្ណ និងល័ក្ខខ័ណ្ឌដែលសហគ្រាស រឺអែកជនណាម្នាក់ អាចធ្វើសកម្មភាព ចែងក្នុងច្បាប់នេះ ត្រូវកំនត់ដោយអនុក្រឹត្យ។

  • មាត្រា ១១

ការធ្វើការលក់ ទិញ រឺការចែកចាយដុំ និងការធ្វើពាណិជ្ជកម្មអន្តរជាតិនៃសារធាតុ ដែលមានចែងនៅក្នុងតារាង VI ត្រូវអនុវត្ត តាមបទប្បញ្ញត្តិនៃមាត្រា៥ ដល់៨ នៃច្បាប់នេះ។

  • មាត្រា ១២

អ្នកផលិត អ្នកលក់ដុំ និងអ្នកលក់រាយ ដែលអនុញ្ញាតដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួង សុខាភិបាល ត្រូវតែចុះក្នុងសៀវភៅ បញ្ជីដែលមានបង់លេខទំព័រ និងចុះហត្ថលេខាសង្ខេបរបស់អាជ្ញាធរ មានសមត្ថកិច្ច នូវរាល់ការទិញ រឺលក់សារធាតុ ដែលមានចែងក្នុងតា រាង II, III,VI។ ការចុះបញ្ជីនេះ ត្រូវធ្វើនៅពេលប្រតិបត្តិការ ដោយអិតទុកចន្លោះ អិតកោសលុប និងអិតសរសេរត្រួត។ ការចុះបញ្ជីនេះ ត្រូវសរសេរបញ្ជាក់ថ្ងៃ ខែ ឆ្នាំនៃប្រតិបត្តិការ ឈ្មោះ និងចំនួននៃផលិតផល ដែលទទួលបាន រឺលក់ចេញ នាម អាស័យដ្ឋាន និងមុខរបររបស់ អ្នកទទួលទិញ រឺអ្នកលក់។ សៀវភៅបញ្ជីត្រូវរក្សាទុកក្នុងរយពេលដប់ឆ្នាំ គិតចាប់ពីថ្ងៃចុះបញ្ជីចុងក្រោយ ដើម្បីបង្ហាញ ទៅអាជ្ញាធរមានស មត្ថកិច្ចតាមសេចក្តីបង្គាប់។

  • មាត្រា ១៣

កាលបើមានសញ្ញាធួនល្មមអោយសង្ស័យថា សារធាតុណាមួយក្នុងតារាង VI ជាសារធាតុ សំរាប់យកទៅផលិតថ្នាំញៀនដោ យខុសច្បាប់ណាមួយ រឺសារធាតុដែលមានអិទ្ធិពលលើប្រព័ន្ធសរសៃ ប្រសាទ សារធាតុនោះត្រូវឃាត់ទុកភ្លាម រង់ចាំលទ្ធផលនៃការស៊ើប អង្កេតរបស់តុលាការ។

[កែប្រែ]ជំពូកទី៣ ការស្រាវជ្រាវខាងវេជ្ជសាស្ត្រ ខាងវិទ្យាសាស្ត្រ និងខាងការសិក្សា

  • មាត្រា ១៤

ដើម្បីគោលដៅនៃការស្រាវជ្រាវខាងវេជ្ជសាស្ត្រ ខាងវិទ្យាសាស្ត្រ ខាងការសិក្សា រឺខាង នគរបាលវិទ្យាសាស្ត្រ រដ្ឋមន្ត្រីក្រសួង សុខាភិបាលអាចអនុញ្ញាតអោយបុគ្គលនៃអង្គការរដ្ឋណាមួយផលិត ធ្វើ ទិញ ប្រើប្រាស់ រក្សាទុករុក្ខជាតិ សារធាតុ និងគ្រឿងផ្សំ ដែលមាន ចែងក្នុងតារាង I, II និង III ក្នុង បរិមាណមិនលើសពីចំនួនត្រូវការចាំបាច់ដាច់ខាត។ អ្នកទទួលការអនុញ្ញាត ត្រូវចុះក្នុងសៀវភៅនូវបរិមា ណនៃរុក្ខជាតិ សារធាតុ គ្រឿងផ្សំ ដែលខ្លួនទិញធ្វើ ប្រើប្រាស់ និងកំទេចចោល។ បញ្ជីនេះសាមីខ្លួនត្រូវរក្សាទុក១០ឆ្នាំយ៉ាងតិច។ ម៉្យាងទៀត ត្រូវចុះបញ្ជីថ្ងៃ ខែ ឆ្នាំនៃប្រតិបត្តិការ និងឈ្មោះអ្នកផ្តល់។ រៀងរាល់ឆ្នាំ អ្នកទទួលការ អនុញ្ញាត ត្រូវរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងសុខាភិបា ល អំពីបរិមាណប្រើប្រាស់ រឺកំទេចចោល និងបរិមាណ ដែលមាននៅក្នុងសន្និធិ។

[កែប្រែ]ជំពូកទី៤​​ អធិការកិច្ច និងការពិនិត្យកត់ត្រាបទល្មើស

  • មាត្រា ១៥

គ្រប់បុគ្គល សហគ្រាសអែកជន សហគ្រាសរដ្ឋ គ្រឹះស្ថានវេជ្ជសាស្ត្រ គ្រឹះស្ថានអោសថសាស្ត្រ និងគ្រឹះស្ថានវិទ្យាសាស្ត្រ ដែល ធ្វើសកម្មភាព រឺប្រតិបត្តិការណាមួយអំពីរុក្ខជាតិ សារធាតុ គ្រឿងផ្សំ រឺអោសថ ដែលមានចែងក្នុងច្បាប់នេះ ត្រូវស្ថិតនៅក្រោមការត្រួតពិ និត្យ និងការឃ្លាំមើល របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលត្រូវចាត់អធិការអោសថសាស្ត្រ អោយធ្វើអធិការកិច្ចសាមញ្ញយ៉ាងតិច មួយ ឆ្នាំម្តង និងធ្វើអធិការកិច្ចវិសាមញ្ញគ្រប់ពេលវេលា លើគ្រឹះស្ថាន ទីស្ថានសន្និធិ និងលើការកត់ត្រា ចុះបញ្ជី។ អធិការក្រសួងសុខាភិបាល អា ចសុំកំលាំងជំនួយចាំបាច់ដើម្បីធ្វើអធិការកិច្ច។ ត្រូវស្ថិតក្រោមការត្រួតពិនិត្យិ និងការឃ្លាំមើលខាងលើនេះដែរ បន្ទប់ដែលតំកល់ប្រអប់ ដាក់ ថ្នាំសំរាប់សង្គ្រោះ មធ្យោបាយដឹកជញ្ជូនសាធារណ ដែលអោយធ្វើការដឹកជញ្ជូនអន្តរជាតិ។ បែបបទសំរាប់អនុវត្តមាត្រានេះ ត្រូវកំន ត់ដោយអនុក្រឹត្យ។

[កែប្រែ]ជំពូកទី៥ ទោសប្បញ្ញត្តិ

  • មាត្រា ១៦

ដោយពុំទាន់គិតដល់ការចោទប្រកាន់អំពីការដាំរុក្ខជាតិញៀន ការផលិត ការធ្វើ រឺការជួញ គ្រឿងញៀនខុសច្បាប់ ប្រសិនបើ មាន ត្រូវពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួយលានរៀល) ជនណាប្រព្រឹត្ត​ ក្នុងក្របខ័ណ្ឌនៃស កម្មភាពត្រឹមត្រូវណាមួយ ដែលធ្វើឡើងក្នុងប្រយោជន៍វេជ្ជសាស្ត្រ រឺអោសថសាស្ត្រ បានល្មើសនឹងបទប្បញ្ញត្តិច្បាប់ និងបទបញ្ជា ចំពោះ :

  1. ការហាមឃាត់មិនអោយដាំរុក្ខជាតិញៀន ផលិត រឺធ្វើជំនួញដុំ រឺរាយ ដឹកជញ្ជូន រក្សាទុក អោយលក់ ចែកចាយ ប្រើប្រាស់ក្នុងរោងចក្រ នាំចូល នាំចេញ ដឹក​ជញ្ជូន​ដោយ​មាន​ការសំចត នូវសារធាតុ រឺរុក្ខជាតិទាំងឡាយ ដែលបានចែងក្នុងតារាង I។
  2. អាជ្ញាប័ណ្ណអនុវត្តសកម្មភាពណាមួយដែលចែងខាងលើនេះ រឺល័ក្ខខ័ណ្ឌដែលបានតំរូវដោយ អាជ្ញាប័ណ្ណនេះ។
  3. ការនាំចូល រឺនាំចេញ ការដឹកជញ្ជូនដោយមានការសុំចតលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៃសារធាតុដែលចែងក្នុងតារាង II និង III។
  4. ការកំរិតជាអតិបរមាដែលកំរិតដោយក្រសួងសុខាភិបាល ពីការផលិតសារធាតុ និងការរៀបចំ ផ្សំធ្វើ ដែលមានសារធាតុចែងក្នុងតារាង II និង III។
  5. ការផ្សាយពាណិជ្ជកម្មអំពីផលិតផល ដែលមានសារធាតុចែងក្នុងតារាង II និង III។
  6. ការចែកចាយ ការចេញវេជ្ជបញ្ជា ការជាវថ្នាំផ្សំ រឺសារធាតុដែលចែងក្នុងតារាង II និង III។
  7. ការចុះបញ្ជី និងប្រតិបត្តិការ និងស្ថិតិ ដែលតំរូវអោយធ្វើ។
  8. ការផលិត ការធ្វើជំនួញ រឺការប្រើប្រាស់សារធាតុដែលចែងក្នុងតារាង I, II និង III សំរាប់ សកម្មភាពស្រាវជ្រាវខាងវេជ្ជសាស្ត្រ វិទ្យាសាស្ត្រ រឺការសិក្សា។ ក្នុងករណីមិនរាងចាលត្រូវទ្វេរទោស។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ដល់១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០៛០០ (មួយលានរៀល) ដល់ ៥.០០០.០០០៛០០ (ប្រាំលានរៀល) រឺទោសណាមួយ ក្នុងទោសទាំងពីរនេះ ជនណាប្រឆាំងនឹងការបំពេញមុខងាររបស់អធិការអោសថសាស្ត្រ ទោះបីតាមមធ្យោបាយណាក៏ដោយ។
  • មាត្រា ១៧

ប្រសិនបើមានហេតុការណ៍ណាមួយបង្ហាញអោយឃើញថា ចារីនៃបទល្មើសទាំងឡាយ ដែលបានចែងក្នុងមាត្រា១៦ បានប្រ ព្រឹត្តសំរាប់និយោជករបស់ខ្លួន និយោជកនេះ ត្រូវទទួលខុសត្រូវ រួមគ្នាក្នុងការបង់ប្រាក់ពិន័យ ដែលសំរេចដោយតុលាការ។

[កែប្រែ]ជំពូកទី៦ ការបង្ការ និងរាវរកការសំអាតប្រាក់បានមកពីជំនួញគ្រឿងញៀនខុសច្បាប់

[កែប្រែ]ផ្នែកទី១ ការកំរិតចំនួននៃការទូទាត់ជាសាច់ប្រាក់

  • មាត្រា ១៨

ការទូទាត់ជាសាច់ប្រាក់ មានទឹកប្រាក់លើសពីចំនួនដែលបានកំនត់ដោយស្ថាប័នមាន សមត្ថកិច្ច ត្រូវហាមឃាត់។

[កែប្រែ]ផ្នែកទី២ កាតព្វកិច្ចប្រតិវេទន៍នៃការផ្ទេរជាអន្តរជាតិនៃរបស់មានតំលៃ

  • មាត្រា ១៩

រាល់ការផ្ទេរទៅបរទេស រឺមកពីបរទេសនូវមូលនិធី មូលប័ត្រ រឺរបស់មានតំលៃផ្សេងៗ ដែលមានទឹកប្រាក់លើសពីចំនួនដែល បានកំនត់ដោយស្ថាប័នមានសមត្ថកិច្ច ត្រូវធ្វើប្រតិវេទន៍ទៅ ធនាគារជាតិនៃកម្ពុជា។ ក្នុងប្រតិវេទន៍ ត្រូវប្រាប់ប្រភេទ និងចំនួនទឹកប្រាក់នៃ ការផ្ទេរនាម និងអាស័យដ្ឋានរបស់អ្នកផ្ទេរ និងអ្នកទទួល។

[កែប្រែ]ផ្នែកទី៣ បទបញ្ជាអំពីមុខរបរជាអ្នកប្តូរប្រាក់ផ្ទាល់ដៃ

  • មាត្រា ២០

រូបវ័ន្តបុគ្គល រឺនីតិបុគ្គលដែលបានទទួលការអនុញ្ញាតអោយប្រកបមុខរបរជាអ្នកប្តូរប្រាក់ ផ្ទាល់ដៃត្រូវ :

  1. សួរបញ្ជាក់អំពីអត្តសញ្ញាណអតិថិជនរបស់ខ្លួន ដោយអោយគេបង្ហាញអែកសារជាភស្តុតាង ដែលមានបិទរូបថត ហើយនៅមានសុពលភាពនៅឡើយ មុន​នឹង​ប្តូរ​ប្រាក់​ដែល​មាន​ទឹកប្រាក់លើសពីចំនួន កំនត់ដោយស្ថាប័នមានសមត្ថកិច្ច។
  2. កត់ត្រាប្រតិបត្តិការទាំងនោះ តាមលំដាប់កាលបរិច្ឆេទ ដោយបញ្ជាក់ពីគោត្តនាម នាមខ្លួន និងអាស័យដ្ឋានរបស់អតិថិជនក្នុងសៀវភៅបញ្ជីបង់លេខ និង​ចុះ​ហត្ថលេខា​សង្ខេប​ដោយធនាគារជាតិ នៃកម្ពុជា ហើយរក្សាទុកបញ្ជីទាំងនេះរយពេល៥ឆ្នាំយ៉ាងតិច ក្រោយពីកិច្ចប្រតិបត្តិការចុងក្រោយ ដែលបានកត់ត្រា។​ ធនាគារជាតិនៃកម្ពុជាអាច​ចាត់​មន្ត្រីរបស់ខ្លួនអោយពិនិត្យមើលសៀវភៅបញ្ជីទាំងអស់នេះដល់ ទីកន្លែង។
  3. គោរពរាល់បទបញ្ជារបស់ធនាគារជាតិនៃកម្ពុជា ក្នុងសមត្ថកិច្ចគ្រប់គ្រងការប្តូរប្រាក់។

[កែប្រែ]ផ្នែកទី៤ កាតព្វកិច្ចតំរូវទៅលើគ្រឹះស្ថានល្បែង

  • មាត្រា ២១

កាលបើអ្នកលេងល្បែងទិញ រឺយកមកជាមួយ រឺដូរកាស រឺប្លាក សំរាប់ស៊ីសងដែលមាន តំលៃលើសពីទឹកប្រាក់កំនត់ដោយប្រ កាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រឹះស្ថានល្បែង ទាំងឡាយដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលត្រូវ :

  1. សួរបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកលេងល្បែង ដោយអោយគេបង្ហាញអែកសារជាភស្តុតាង ដែលមានបិទរូបថត ហើយនៅមានសុពលភាពនៅឡើយ។
  2. ចុះបញ្ជីតាមលំដាប់កាលបរិច្ឆេទ នូវប្រតិបត្តិការទាំងនោះតាមទឹកប្រាក់ជាក់ស្តែង បញ្ជាក់ ពីគោត្តនាម នាមខ្លួន និងអាស័យដ្ឋានរបស់អ្នក លេង​ល្បែង​នៅ​ក្នុង​សៀវភៅ​បញ្ជី​បង់លេខ និងចុះ ហត្ថលេខាសង្ខេប ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយរក្សាសៀវភៅបញ្ជីនោះទុកយ៉ាងតិច៥ឆ្នាំ ក្រោយកិច្ចប្រតិបត្តិ ការ​ចុង​ក្រោយ​ដែល​បានកត់ត្រា​។ ​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អាចចាត់មន្ត្រីរបស់ខ្លួន អោយទៅពិនិត្យមើលសៀវភៅបញ្ជី ទាំងអស់នេះដល់កន្លែង។

[កែប្រែ]ផ្នែកទី៥ កាតព្វកិច្ចប្រុងប្រយ័ត្នរបស់អង្គការហិរញ្ញវត្ថុ

  • មាត្រា ២២

គ្រឹះស្ថានអិនទាន និងស្ថាប័នហិរញ្ញវត្ថុទាំងឡាយ ត្រូវសួរបញ្ជាក់ពីអត្តសញ្ញាណ របស់អតិថិជន មុននឹងធ្វើទំនាក់ទំនងកិច្ចការ រកស៊ីជាមួយ។ ត្រូវឃ្លាំមើលជាពិសេស បើមាន ប្រតិបត្តិការមិនប្រក្រតី រឺស្មុគស្មាញ ត្រូវរក្សាទុកអែកសារទាំងឡាយទាក់ទងទៅនឹងអត្ត សញ្ញាណ នៃអតិថិជនរបស់ខ្លួន និងកិច្ចប្រតិបត្តិការដែលអ្នកទាំងនោះបានធ្វើ។ ត្រូវអោយបុគ្គលិករបស់ខ្លួន ផ្សារភ្ជាប់ ស្មារតីទៅនឹងការប្រ យុទ្ធប្រឆាំង និងការសំអាតប្រាក់បានមកពីជំនួញគ្រឿងញៀនខុសច្បាប់។ ល័ក្ខខ័ណ្ឌនៃការអនុវត្តមាត្រានេះត្រូវកំនត់ដោយអនុក្រឹត្យ។

[កែប្រែ]ជំពូកទី៧ ការរាវរក និងការរាយការណ៍ប្រាប់

ការសង្ស័យថា មានការសំអាតប្រាក់

[កែប្រែ]ផ្នែកទី១ បុគ្គល និងអង្គការដែលត្រូវរាយការណ៍

  • មាត្រា ២៣

គ្រឹះស្ថានអិនទាន ស្ថាប័នហិរញ្ញវត្ថុទាំងឡាយ និងបុគ្គលដទៃទៀតដែលក្នុងការប្រព្រឹត្ត វិជ្ជាជីវរបស់ខ្លួន បានធ្វើ ត្រួតពិនិត្យ រឺ ណែនាំអោយធ្វើកិច្ចប្រតិបត្តិការ ដែលបន្ដាលអោយមានចលនាទុន ត្រូវរាយការណ៍អំពីទឹកប្រាក់ ដែលខ្លួនសង្ស័យថាបានមកពីបទល្មើស ទាំងឡាយ ដែលមានចែងក្នុង មាត្រា៣១ ដល់ ៣៣, ៣៧ ដល់៤០ និង៤២ ដល់៤៤ ព្រមទាំងប្រកាសប្រាប់កិច្ចប្រតិបត្តិការ ទាក់ទងនឹងទឹក ប្រាក់នោះ។ មេធាវីត្រូវរាយការណ៍តែអំពីកិច្ចប្រតិបត្តិការទាំងឡាយណា ដែលខ្លួនបាន ដឹងក្រៅពីការងារការពាររបស់ខ្លួន។ គ្រឹះស្ថានអិន ទាន ស្ថាប័នហិរញ្ញវត្ថុ មានកាតព្វកិច្ចរាយការណ៍អំពីកិច្ចប្រតិបត្តិការទាំងឡាយ ដែលមានចែងខាងលើ ទោះបីពុំអាចផ្អាកការអនុវត្តកិច្ចប្រ តិបត្តិការទាំងនោះក៏ដោយ រឺទោះបីទឹកប្រាក់ ដែលមានចែងខាងលើ លេចឡើងក្រោយកិច្ចប្រតិបត្តិការបានសំរេចក៏ដោយ។ អង្គការ និង បុគ្គលទាំងឡាយដែលមានចែងក្នុងកថាខ័ណ្ឌទីមួយ ក៏ត្រូវរាយការណ៍អំពីពត៌មានទាំងអស់ ដែលបង្កើនការសង្ស័យ រឺធ្វើអោយបាត់ការ សង្ស័យខាងដើម។

[កែប្រែ]ផ្នែកទី២ នីតិវិធីនៃការរាយការណ៍

  • មាត្រា ២៤

គ្រឹះស្ថានអិនទាន ស្ថាប័នហិរញ្ញវត្ថុ និងបុគ្គលដទៃទៀតដែលចែងក្នុងមាត្រាខាងលើ ត្រូវធ្វើសេចក្តីរាយការណ៍ជាបន្ទាន់ទៅ ព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញា ត្រូវប្រាប់ទៅគណកម្មការ ដែលបង្កើតឡើងក្នុងមាត្រា២៥ អោយផ្តល់ពត៌មានគ្រប់គ្រាន់ដើម្បីសំរេចអំពីការ ចោទប្រកាន់។

  • មាត្រា ២៥

ត្រូវបង្កើតគណកម្មការមួយប្រឆាំងនឹងការសំអាតប្រាក់ ដែលបានមកពីជំនួញ គ្រឿងញៀនខុសច្បាប់ ក្រោមអំនាចរបស់នា យករដ្ឋមន្ត្រី។សមាសភាព និងភារកិច្ចរបស់គណកម្មការត្រូវកំនត់ដោយអនុក្រឹត្យ។

[កែប្រែ]ផ្នែកទី៣ ការចាត់តាំងលើសេចក្តីរាយការណ៍ដោយគណកម្មការប្រឆាំងនឹងការសំអាតប្រាក់

  • មាត្រា ២៦

គណកម្មការប្រឆាំងនឹងការសំអាតប្រាក់ ត្រូវឆ្លើយថាបានទទួលសេចក្តីរាយការណ៍ក្នុងរយពេល កំនត់សំរាប់អនុវត្តប្រតិបត្តិ ការខាងធនាគារ រឺខាងហិរញ្ញវត្ថុ។ លិខិតឆ្លើយតបខាងលើនេះ អាចមានសេចក្តីជំទាស់ តំរូវអោយផ្អាកកិច្ចប្រតិបត្តិការក្នុងរយពេលមិន លើសពី២៤ម៉ោង។ ប្រសិនបើ ការឆ្លើយតបអិតមានលើកឡើងនូវការប្តឹងជំទាស់អ្វីទេ រឺក៏ថានៅពេលចប់រយពេលប្តឹងទាស់ ហើយអិតមា នសេចក្តីសំរេចណាមួយបញ្ជាអោយមានវិធានការទប់ស្កាត់ ដែលមានចែងក្នុងវាក្យខ័ណ្ឌបន្ទាប់មកដល់អ្នករាយការណ៍ទេ អ្នករាយការណ៍ នេះ អាចអោយអនុវត្តកិច្ចប្រតិបត្តិការបាន។ កាលបើពុំអាចកំនត់ប្រភពទឹកប្រាក់ក្នុងថិរវេលា២៤ម៉ោងបានទេ នោះប្រធានតុលាការ សមត្ថ កិច្ចតាមពាក្យស្នើសុំរបស់អយ្យការ ដែលទទួលបន្ដឹងពីគណកម្មការប្រឆាំងនឹងការសំអាតប្រាក់ អាចបញ្ជាអោយ ខ្ចប់មូលនិធិ គណនី និង មូលប័ត្រ លើកលែងតែចៅក្រមស៊ើបអង្កេត បានបញ្ជាអោយខ្ចប់រួចហើយ។ សេចក្តីសំរេចរបស់តុលាការតាម ពាក្យសុំរបស់អយ្យការ ត្រូវបានអនុវត្តភ្លាម។

  • មាត្រា ២៧

ពុំអាចមានការចោទប្រកាន់អំពីការរំលោភលើការសំងាត់នៃវិជ្ជាជីវទៅលើបុគ្គល រឺអ្នក ដឹកនាំ រឺ អ្នកទទួលបន្ទុកត្រួតពិនិត្យរប ស់អង្គការដែលមានចែងនៅមាត្រា២៣ ហើយដែលបានធ្វើ សេចក្តីរាយការណ៍ដោយសុទ្ធចិត្តដែលមានចែងក្នុងមាត្រានោះឡើយ។ ពុំអាច ប្តឹងអោយទទួលខុសត្រូវខាងបទរដ្ឋប្បវេណីណាមួយបានឡើយ ហើយក៏ពុំអាចដាក់ទ័ណ្ឌកម្ម ខាងវិជ្ជាជីវណាមួយទៅលើបុគ្គល រឺអង្គការ ទាំងឡាយ ដែលបានធ្វើសេចក្តីរាយការណ៍ដោយសុទ្ធចិត្ត បានឡើយ ទោះបីការសង្កេត រឺសេចក្តីសំរេចរបស់តុលាការបង្ហាញថា សេចក្តី រាយការណ៍នោះ អិតមានមូលដ្ឋានក៏ដោយ។

  • មាត្រា ២៨

គ្រឹះស្ថានអិនទាន រឺស្ថាប័នហិរញ្ញវត្ថុ ត្រូវរួចផុតពីការទទួលខុសត្រូវគ្រប់បែបយ៉ាង ហើយក៏ពុំអាចត្រូវបានចោទប្រកាន់ពីបទ អាជ្ញាណាមួយទៅលើអ្នកដឹកនាំ រឺអ្នកទទួលបន្ទុកត្រួតពិនិត្យ របស់គ្រឹះស្ថានទាំងនោះបានឡើយ កាលបើកិច្ចប្រតិបត្តិការ ត្រូវបានធ្វើដូច ដែលមានចែងក្នុងវាក្យ ខ័ណ្ឌទី១នៃមាត្រា២៦ លើកលែងតែគ្រឹះស្ថាន រឺស្ថាប័ននោះមានការឃុបឃិតជាមួយម្ចាស់ប្រាក់ រឺម្ចាស់នៃកិច្ចប្រតិ បត្តិការ។

[កែប្រែ]ជំពូកទី៨ បទប្បញ្ញត្តិព្រហ្មទណ្ឌ

  • មាត្រា ២៩

ដោយពុំទាន់គិតដល់ទោសទាំងឡាយដែលមានចែងទុកសំរាប់ជំនួញគ្រឿងញៀនខុស ច្បាប់ និងសារធាតុមានអិទ្ធិពលលើប្រព័ ន្ធសរសៃប្រសាទ និងសំរាប់ការសំអាតប្រាក់បានមកពីជំនួញ គ្រឿងញៀនខុសច្បាប់ :

  1. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃដល់១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយ សែនរៀល) ដល់ ១.០០០.០០០៛ (មួយលានរៀល) រឺទោសណាមួយ នៃទោសទាំងពីរនេះ :
    • ជនណា អ្នកដឹកនាំ រឺអ្នកទទួលបន្ទុកត្រួតពិនិត្យរបស់អង្គការ ដែលមានចែង ក្នុងមាត្រា២៣ ដែលបានប្រាប់ម្ចាស់ប្រាក់ រឺម្ចាស់ប្រតិបត្តិការដែលមានចែងក្នុងមាត្រា២៣ អំពី សេចក្តីរាយការណ៍ដែលខ្លួនថា ខ្លួនមានកាតព្វកិច្ចត្រូវធ្វើ រឺអំពីផលវិបាកដែលម្ចាស់ប្រាក់ រឺម្ចាស់ ប្រតិបត្តិការនោះត្រូវរងទទួល រឺក៏ថាដោយចេតនា ខ្លួនមិនធ្វើសេចក្តីរាយ​ការណ៍ ដូចមានចែង ក្នុងមាត្រានេះឡើយ។
    • ជនណាដែលបានប្រើអត្តសញ្ញាណក្លែង ដើម្បីធ្វើអោយសំរេច រឺប៉ុនប៉ងធ្វើអោយបានសំរេច នូវកិច្ចប្រតិបត្តិការដែលមានចែងក្នុងមាត្រា១៨ និង២១ នៃច្បាប់នេះ។
  2. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០៛០០ (មួយលានរៀល) ដល់ ៥.០០០.០០០៛ (ប្រាំលានរៀល)​ជន​ណា​ដែល​បំផ្លាញ រឺលួចសៀវភៅបញ្ជី រឺអែកសារដែលមាត្រា២០ និង២១ នៃច្បាប់នេះបានតំរូវអោយរក្សាទុក។
  3. ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួយ លានរៀល) :
    • ជនណាដែលបានធ្វើ រឺព្រមទទួលធ្វើការទូទាត់ជាប្រាក់ ដែលមានចំនួនលើសពីចំនួន អនុញ្ញាត។
    • ជនណាដែលបានប្រព្រឹត្តល្មើសនឹងកាតព្វកិច្ចត្រូវរាយការណ៍អំពីការផ្ទេរជាអន្តរជាតិ នូវ មូលនិធិមូលប័ត្រ រឺរបស់មាន​តំលៃទាំងឡាយដែលច្បាប់តំរូវអោយរាយការណ៍។
    • អ្នកដឹកនាំ រឺអ្នកទទួលបន្ទុកប្តូរប្រាក់ផ្ទាល់ដៃ អ្នកទទួលបន្ទុកគ្រឹះស្ថានល្បែងគ្រឹះ ស្ថានអិនទាន និងស្ថាប័នហិរញ្ញវត្ថុដែលប្រព្រឹត្តល្មើស នឹងបទប្បញ្ញត្តិនៃមាត្រា១៩ ដល់២២ នៃច្បាប់នេះ។

ជនណាដែលបានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រានេះ អាចត្រូវបានហាមឃាត់ជាស្ថាពរ រឺក្នុង រយពេលពី៦ខែ ទៅ៥ឆ្នាំមិនអោយ ប្រកបវិជ្ជាជីវដែលខ្លួនបានប្រព្រឹត្តល្មើសច្បាប់។

[កែប្រែ]ជំពូកទី៩ បទប្បញ្ញត្តិខាងវិន័យ

  • មាត្រា ៣០

កាលបើគ្រឹះស្ថានអិនទាន និងស្ថាប័នហិរញ្ញវត្ថុ រឺជនដែលមានចែងក្នុងមាត្រា២៣ សហគ្រាសប្តូរប្រាក់ផ្ទាល់ដៃ រឺគ្រឹះស្ថានល្បែ ងមិនបានបំពេញកាតព្វកិច្ចណាមួយ ដែលបានតំរូវមកលើ ខ្លួន ដោយបទប្បញ្ញត្តិនៃច្បាប់នេះ រឺដោយអនុក្រឹត្យទាំងឡាយសំរាប់អនុវត្តច្បា ប់នេះបន្ដាលពី កំហុសធ្ងន់ធ្ងរ ខ្វះការប្រុងប្រយ័ត្ន រឺខ្វះការរៀបចំនីតិវិធីផ្ទៃក្នុងអាជ្ញាធរខាងវិន័យ អាចចាត់វិធានការ ដោយបញ្ញត្តិ ក្នុងល័ក្ខខ័ ណ្ឌដែលមានចែងក្នុងបទបញ្ជាខាងវិជ្ជាជីវ រឺខាងរដ្ឋបាល។

[កែប្រែ]ជំពូកទី១០ ការចោទប្រកាន់និងមូលទោស

[កែប្រែ]ផ្នែកទី១ គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ (តារាង I និង II )

  • មាត្រា ៣១

ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះ និងបទបញ្ជាដែលពាក់ព័ន្ធ នឹងការដាំរុក្ខជាតិញៀនសំរាប់ធ្វើពា ណិជ្ជកម្ម ការផលិត ការធ្វើ ការចំរាញ់ រឺការប្លែងភាព នៃគ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគា រពី១០ឆ្នាំ ដល់២០ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០៛០០(ដប់លានរៀល) ដល់ ៥០.០០០.០០០៛០០ (ហាសិបលានរៀល។

  • មាត្រា ៣២

ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះ និងបទបញ្ជាទាក់ទងនឹងការ នាំចេញការនាំចូល ការដឹកជញ្ជូន អន្តរជាតិ នូវគ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសពន្ធនាគារពី១០ឆ្នាំ ដល់២០ឆ្នាំនិងផ្តន្ទាទោសពិន័យជាប្រាក់ ពី ១០.០០០.០០០៛០០ (ដប់លានរៀល) ដល់ ៥០.០០០.០០០៛០០ (ហាសិបលានរៀល)។

  • មាត្រា ៣៣

ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះ និងបទបញ្ជាទាក់ទងនឹងការ ស្នើផ្តល់អោយការដាក់លក់ ការ ចែកចាយ ការធ្វើរបរជើងសារ ការលក់ ការប្រគល់អោយ ទោះក្នុងឋានជាអ្វីក៏ដោយ ការផ្ញើការបញ្ជូន ការដឹកជញ្ជូន ការទិញ ការរក្សាទុក រឺការប្រើប្រាស់គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ដល់២០ឆ្នាំ និងផ្តន្ទាទោស ពិន័យ ជាប្រាក់ពី ១០.០០០.០០០៛០០ (ដប់លានរៀល) ដល់ ៥០.០០០.០០០៛០០ (ហាសិប លានរៀល) រឺផ្តន្ទាទោសណាមួយក្នុងទោសទាំងពីរនេះ។

  • មាត្រា ៣៤

ជនណាដែលរៀបចំដឹកនាំក្រុមអុក្រិដ្ឋជន រឺផ្តល់ប្រាក់អោយក្រុមអុក្រិដ្ឋជននោះ ដើម្បីអោយ ប្រព្រឹត្តបទល្មើសណាមួយ រឺច្រើ នដែលមានចែងក្នុងមាត្រា៣១ ដល់៣៣ និង៣៩ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០.០០០.០០០៛ ០០ (ហាសិបលាន រៀល) ដល់ ១០០.០០០.០០០៛០០ (មួយរយលានរៀល)។

  • មាត្រា ៣៥

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០ ០.០០០៛០០ (ដប់លានរៀល) រឺទោសណាមួយ ក្នុងទោសទាំងពីរនេះ ៖

  1. ជនណាដែលសំរួលដោយចេតនាអោយអ្នកដទៃប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនដែលបន្ដាល អោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ទោះយកថ្លៃក្តី មិនយកថ្លៃក្តី។​ជន​នោះ​មាន​ជាអាទិ៍គឺ ៖ អ្នកម្ចាស់ផ្ទះ បណ្ណាធិការ នាយក អាជីវករទោះក្នុងឋានជាអ្វីក៏ដោយ នៃសណ្ឋាគារ ផ្ទះឈ្នួលមានចលនវត្ថុសំរាប់ប្រើប្រាស់ កន្លែងទទួលអោយស្នាក់នៅ និងបរិភោគ តៀមលក់ភេសជ្ជ : ភោជនីយដ្ឋាន ក្លឹប សមាគមកំសាន្ត កន្លែងរាំច្រៀង កន្លែងទស្សនីយភាព រឺកន្លែងអ្វីមួយបើកសំរាប់សាធារណជន រឺប្រើប្រាស់​ដោយ​សារធារណ​ជន៘ ដែលអត់អោនអោយប្រើប្រាស់គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរនៅក្នុងគ្រឹះស្ថានទាំងនោះ រឺសាខារបស់គ្រឹះស្ថានទាំងនោះ រឺ នៅក្នុងកន្លែងនោះ។
  2. ជនណាដោយដឹងជាមុនហើយ ប៉ុន្តែនៅតែចេញវេជ្ជបញ្ជាបំពេញចិត្តអោយប្រើប្រាស់គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
  3. ជនណាដែលដឹងថាវេជ្ជបញ្ជាមានលក្ខណមិនត្រឹមត្រូវ រឺធ្វើឡើងដោយបំពេញចិត្តអោយអ្នកប្រើប្រាស់ ប៉ុន្តែនៅតែផ្តល់អោយអ្នកយកមកទិញនូវគ្រឿងញៀន​ដែល​បន្ដាល​អោយ​មានគ្រោះថ្នាក់ ធ្ងន់ធ្ងរ។
  4. ជនណាយកវេជ្ជបញ្ជាមិនត្រឹមត្រូវ រឺសំរាប់បំពេញចិត្តអោយអ្នកប្រើប្រាស់យកទៅអោយគេផ្តល់ រឺប៉ុនប៉ង ធ្វើអោយគេផ្តល់គ្រឿងញៀន ដែល​បន្ដាល​អោយ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​។
  5. ជនណាលួចដាក់គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងអាហារ រឺក្នុងភេសជ្ជ ដោយ មិនអោយអ្នកបរិភោគដឹង។

[កែប្រែ]ផ្នែកទី២ ការចែកអោយដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន

  • មាត្រា ៣៦

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០ ០៛០០ (មួយលានរៀល) ដល់ ៥.០០ ០.០០០៛០០ (ប្រាំលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ ជនណាចែក រឺផ្តល់គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នា ក់ធ្ងន់ធ្ងរ ទៅអោយជនណាម្នាក់ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន។

[កែប្រែ]ផ្នែកទី៣ គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់

  • មាត្រា ៣៧

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំដល់ ១៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០៛០០ (ដប់លានរៀល) ដល់ ៥០. ០០០.០០០៛០០ (ហាសិបលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទប្បញ្ញត្តិច្បាប់ និងបទបញ្ជា ដែលទាក់ទិននឹងការដាំរុក្ខជាតិញៀន ការផលិត ការធ្វើការចំរាញ់ ការរៀបចំផ្សំធ្វើ ការប្លែងភាព ការនាំចូល នាំចេញ ការផ្តល់ អោយ ការដាក់លក់ ការចែកចាយ ការធ្វើរបរជើងសារ ការលក់ ការប្រគល់អោយ ទោះក្នុងឋានជាអ្វីក៏ដោយ ការផ្ញើទៅអោយ ការបញ្ជូន ការដឹកជញ្ជូន ការទិញ ការរក្សាទុក រឺការប្រើប្រាស់គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ដូចមានចែងក្នុងតារាង III។

[កែប្រែ]ផ្នែកទី៤ សារធាតុសំរាប់ផ្សំថ្នាំញៀន (តារាង VI) បរិក្ខា និងសំភារ

  • មាត្រា ៣៨

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់១០ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០. ០០០៛០០ (ដប់លានរៀល) ដល់ ៥០. ០០០.០០០៛០០ (ហាសិបលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ ជនណាបានដោយចេតនា ផលិត នាំចូល នាំចេញ ដឹកជញ្ជូ ន ផ្តល់អោយលក់ ចែកចាយ ប្រគល់អោយទោះក្នុងឋាន ជាអ្វីក៏ដោយ ផ្ញើទៅអោយ បញ្ជូនទិញ រឺរក្សាទុកសារធាតុ សំរាប់ផ្សំថ្នាំញៀន បរិ ក្ខារ និងសម្ភារ រឺមួយក្នុងគោលដៅយកទៅដាំ ផលិត រឺធ្វើដោយខុសច្បាប់ នូវគ្រឿងញៀន ដែលបន្ដាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរ រឺគ្រឿង ញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ រឺមួយ ដោយដឹងច្បាស់ថា សារធាតុនោះ បរិក្ខានោះ និងសម្ភារ នោះ ត្រូវប្រើប្រាស់សំរាប់ទិស ដៅនេះអែង។

[កែប្រែ]ផ្នែកទី៥ ការសំអាតប្រាក់បានមកពីជំនួញគ្រឿងញៀនខុសច្បាប់

  • មាត្រា ៣៩

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំដល់ ២០ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០៛០០ (ដប់លានរៀល) ដល់ ៥០.០០០.០០០៛០០ (ហាសិបលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ :

  1. ជនណាបានផ្ទេរធនធាន រឺទ្រព្យសម្បត្តិដោយចេតនា ដែលបានមកពីបទល្មើស ដែលចែង ក្នុងមាត្រា៣១ ដល់៣៨ នៃច្បាប់នេះក្នុងគោលបំណងលាក់បាំង រឺ​ក្លែង​ឫស​គល់​ខុស​ច្បាប់នៃធនធាន រឺទ្រព្យសម្បត្តិទាំងនោះ រឺដើម្បីជួយជនប្រព្រឹត្តបទល្មើសអោយរួចខ្លួនពីទោសទាំងឡាយ ដែលកើតមាន ឡើងពីអំពើរបស់ខ្លួន។
  2. ជនណាជួយលាក់បាំង រឺក្លែងប្រភេទឫសគល់ ទីកន្លែង ការចាត់ចែងចលនា រឺកម្មសិទ្ធិ ពិតប្រាកដនៃធនធានទ្រព្យសម្បត្តិ រឺសិទ្ធិទាំងឡាយដែលពាក់ព័ន្ធនឹងធនធាន និង​ទ្រព្យ​សម្បត្តិ ដែលបានមកពីបទល្មើសណាមួយដែលមានចែងក្នុងចំនុច១។

[កែប្រែ]ផ្នែកទី៦ ការទិញ ការរក្សាទុក រឺការប្រើប្រាស់ដោយដឹងហេតុផល នៃធនធាន និងទ្រព្យសម្បត្តិ ដែលបានមកពីបទល្មើស

  • មាត្រា ៤០

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០ ០.០០០៛០០ (ដប់លានរៀល) រឺផ្តន្ទាទោសណាមួយ ក្នុងទោសទាំងពីរ ជនណាបានទិញ រក្សាទុក រឺបានប្រើប្រាស់តាមបែបណាក៏ដោយ នូវ ទ្រព្យ សម្បត្តិ និងធនធាន ដែលខ្លួនដឹងថាបានមកពីការប្រព្រឹត្តល្មើសណាមួយនៃមាត្រា៣១ ដល់៣៩ នៃច្បាប់នេះ ដោយផ្ទាល់ក្តី រឺដោយ ប្រយោលក្តី។

[កែប្រែ]ជំពូកទី១១ បទប្បញ្ញត្តិរួមចំពោះបទល្មើសផ្សេងៗ

[កែប្រែ]ផ្នែកទី១ ការញុះញង់អោយប្រព្រឹត្តបទល្មើស និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

  • មាត្រា ៤១

ត្រូវផ្តន្ទាទោសសំរាប់បទល្មើសនេះ ជនណាដែលបានញុះញង់តាមមធ្យោបាយណាក៏ដោយ ទោះដោយផ្ទាល់ រឺដោយប្រយោល អោយប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០ នៃច្បាប់នេះ ទោះបីការញុះញង់នោះមិនបានសំរេចក៏ដោយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០០.០០០៛០០ (ដល់លានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរ ជនណាបានញុះញង់ដោយមធ្យោបាយណាមួយក៏ដោយ ទោះដោយផ្ទាល់ រឺដោយ ប្រយោល អោយប្រើប្រាស់ខុសច្បាប់ នូវគ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ រឺសារធាតុមានអិទ្ធិពលដូចគ្រឿងញៀននេះ ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែដល់ ១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០៛០០ (មួយលានរៀល) ដល់ ៥.០០០.០០០៛០០ (ប្រាំលានរៀល) ក្នុងករណី ញុះញង់អោយប្រើប្រាស់ខុសច្បាប់នូវគ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ រឺសារធាតុដែលមាន អិទ្ធិ ពលដូចគ្នា។

[កែប្រែ]ផ្នែកទី២ ការប៉ុនប៉ងប្រព្រឹត្តបទល្មើស ការរួមគ្នារឺការព្រមព្រៀងគ្នា

  • មាត្រា ៤២

ការប៉ុនប៉ងប្រព្រឹត្តបទល្មើសទាំងឡាយដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០ នៃ ច្បាប់នេះ ត្រូវផ្តន្ទាទោសដូចការប្រ ព្រឹត្តបទល្មើសបានសំរេចដែរ។ ការរួមគ្នា រឺការព្រមព្រៀងគ្នាដើម្បីប្រព្រឹត្តបទល្មើសណាមួយខាងលើនេះ ក៏ត្រូវផ្តន្ទាទោស ដូចការប្រ ព្រឹត្តបទល្មើសបានសំរេចដែរ។

[កែប្រែ]ផ្នែកទី៣ អ្នកសមគំនិត

  • មាត្រា ៤៣

អ្នកសមគំនិតដោយដឹងហេតុផលដែលផ្តល់មធ្យោបាយជួយទំនុកបំរុង ផ្តល់ជំនួយ រឺជួយ ណែនាំអោយប្រព្រឹត្តបទល្មើសណា មួយ ត្រូវផ្តន្ទាទោសដូចចារីនៃបទល្មើស។

[កែប្រែ]ផ្នែកទី៤ កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ

  • មាត្រា ៤៤

កិច្ចប្រតិបត្តិការហិរញ្ញវត្ថុទាំងឡាយដែលធ្វើឡើងដោយចេតនា ពាក់ព័ន្ធនឹងបទល្មើសដែល មានចែងក្នុងមាត្រា៣១ ដល់មាត្រា៣៨នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងការប្រព្រឹត្តបទល្មើស នោះ។

[កែប្រែ]ផ្នែកទី៥ បទប្បញ្ញត្តិដោយឡែក

  • មាត្រា ៤៥

ទោសទាំងឡាយណាដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០នៃច្បាប់នេះត្រូវអនុវត្ត ទោះបីអំពើដែលជាធាតុផ្សំនៃបទ ល្មើស បានប្រព្រឹត្តនៅប្រទេសផ្សេងៗពីគ្នាក៏ដោយ។

  • មាត្រា ៤៦

នីតិបុគ្គលទាំងឡាយ ត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ អំពីអំពើល្មើស ដែលមានចែងក្នុងច្បាប់នេះ តុលាការអាចផ្តន្ទាទោ សណាមួយ រឺច្រើនមុខដូចតទៅ :

  1. ពិន័យដែលមានទឹកប្រាក់អតិបរមាស្មើនឹង៥ដងនៃអតិបរមានៃទោសដែលមានចែងក្នុងច្បាប់ នេះ។
  2. រំលាយចោលនីតិបុគ្គល កាលណានីតិបុគ្គលនោះ បានបង្កើតឡើងក្នុងគោលបំណងបង្វែរ កម្មវត្ថុរបស់នីតិបុគ្គលនោះ ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លើសពី៥ឆ្នាំ។
  3. ហាមឃាត់ជាស្ថាពរ រឺសំរាប់ថិរវេលា ៥ឆ្នាំយ៉ាងយូរ មិនអោយប្រកបវិជ្ជាជីវ រឺធ្វើសកម្មភាព សង្គមណាមួយ ទោះបីដោយផ្ទាល់ រឺដោយប្រយោល។
  4. ដាក់អោយស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការក្នុងថិរវេលា ៥ឆ្នាំយ៉ាងយូរ។
  5. បិទទ្វារជាស្ថាពរ រឺសំរាប់ថិរវេលា៥ឆ្នាំយ៉ាងយូរ គ្រឹះស្ថានទាំងឡាយ រឺគ្រឹះស្ថាន របស់សហគ្រាស ដែលប្រើប្រាស់សំរាប់ប្រព្រឹត្តបទល្មើស។
  6. មិនអោយចូលរួមដេញថ្លៃជាសាធារណ ជាស្ថាពរ រឺសំរាប់ថិរវេលា ៥ឆ្នាំយ៉ាងយូរ។
  7. ហាមឃាត់ជាស្ថាពរ រឺសំរាប់ថិរវេលាមិនលើសពី៥ឆ្នាំ មិនអោយអំពាវនាវអោយសាធារណជន យកប្រាក់មកបើកគណនេយ្យសន្សំ។
  8. ហាមឃាត់សំរាប់ថិរវេលា៥ឆ្នាំយ៉ាងយូរ មិនអោយចេញមូលប្បទានប័ត្រផ្សេងក្រៅពី មូលប្បទានប័ត្រសំរាប់បេឡា រឺមូលប្បទានប័ត្របញ្ជាក់​រឺ​មិន​អោយ​ប្រើ​ប្រាស់​ប័ណ្ណ​សង​ប្រាក់​។
  9. រឹបអូសតាមបញ្ញត្តិដែលមានចែងក្នុងមាត្រា៥០ ដល់មាត្រា៥៩។
  10. បិទផ្សាយសេចក្តីសំរេចរបស់តុលាការ រឺផ្សាយសេចក្តីសំរេចនេះតាមសារពត៌មាន រឺទូរទស្សន៍។ ទោសទី១ ខាងលើនេះមិនយកទៅអនុវត្តលើស្ថាប័នតំណាងបុគ្គលិកទេ។ ទោសទី១ និងទី៣ខាងលើ មិនយកទៅអនុវត្តលើនីតិបុគ្គលសាធារណ ដែលការទទួល ខុសត្រូវអាចមានពាក់ព័ន្ធទេ។

[កែប្រែ]ជំពូកទី១២ មូលហេតុទំងន់ទោស

  • មាត្រា ៤៧

ទោសអតិបរមាដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០ នៃច្បាប់នេះត្រូវបង្កើនទ្វេរ ឡើង :

  1. កាលបើចារីនៃបទល្មើសជាសមាជិករបស់ក្រុមចាត់តាំងជាខ្សែរយណាមួយ។
  2. កាលបើចារីនៃបទល្មើសបានចូលរួមក្នុងសកម្មភាពខុសច្បាប់ផ្សេងទៀត ដែលបទល្មើស ដែលខ្លួនបានប្រព្រឹត្តក្នុងគ្រឿងញៀន សំរួលអោយប្រព្រឹត្តបាន។
  3. កាលបើចារីនៃបទល្មើសបានប្រើវិហឹង្សារឺអាវុធ។
  4. កាលបើចារីនៃបទល្មើស ជាអ្នកបំពេញមុខងារសាធារណ ហើយបើបទល្មើសនោះ បានប្រព្រឹត្តក្នុងពេលបំពេញមុខងារទាំងនោះ។
  5. កាលបើបទល្មើស ត្រូវបានប្រព្រឹត្តដោយអ្នកប្រកបវិជ្ជាជីវខាងសុខាភិបាល រឺអ្នកដែល ទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងការប្រើ រឺការធ្វើជំនួញគ្រឿងញៀនខុសច្បាប់។
  6. កាលបើមានគ្រឿងញៀនផ្តល់អោយ រឺស្នើអោយប្រើ រឺក៏មានការសំរួលអោយប្រើគ្រឿងញៀន ដល់អនីតិជន អ្នកវិកលចរិត​រឺ​អ្នក​ដែល​កំពុង​ទទួល​ការ​ព្យាបាល​បន្សាប​ជាតិ​ពុល​។
  7. កាលបើមានអនីតិជន រឺអ្នកវិកលចរិតបានចូលរួមប្រព្រឹត្តបទល្មើស។
  8. កាលបើគ្រឿងញៀនដែលបានផ្តល់នោះ បន្ដាលអោយជនណាម្នាក់ រឺច្រើននាក់ស្លាប់ រឺទទួលផល វិបាកធ្ងន់ធ្ងរខាងសុខភាព។
  9. កាលបើបទល្មើសត្រូវបានប្រព្រឹត្តឡើងក្នុងគ្រឹះស្ថានពន្ធនាគារ គ្រឹះស្ថានយោធា គ្រឹះស្ថានសិក្សិអាប់រំ មន្ទីរពេទ្យ រឺមន្ទីរព្យាបាលរោគ មជ្ឈមណ្ឌលសង្គមកិច្ច នៅ​កន្លែង​ផ្សេង​ទៀត ដែលមានសិស្ស និងនិស្សិតធ្វើសកម្មភាពអប់រំ កីឡា រឺសង្គមកិច្ច រឺមួយក៏បទល្មើស ត្រូវបានប្រព្រឹត្តឡើង នៅជិតខាងជាប់នឹងគ្រឹះស្ថាន និងទីកន្លែងទាំងនោះ។
  10. កាលបើចារីនៃបទល្មើស បន្ថែមក្នុងគ្រឿងញៀន នូវសារធាតុផ្សេងទៀត ដែលបន្ដាលអោយ មានគ្រោះថ្នាក់រឹតតែធ្ងន់ធ្ងរទៀត។
  11. កាលបើចារីនៃបទល្មើសស្ថិតក្នុងភាពមិនរាងចាល ការកាត់ទោសទាំងឡាយនៅអែបរទេស ត្រូវបានយកមកគិតបញ្ចូលជាភាពមិនរាងចាល។

[កែប្រែ]ជំពូកទី១៣ ការលោះលាទោស ការសម្រាលទោសចំពោះជនស្តាយក្រោយ

[កែប្រែ]ផ្នែកទី១ ការលោះលាទោស

  • មាត្រា ៤៨

ជនណាដែលមានពិរុទ្ធដោយការចូលរួមក្នុងក្រុមមួយ រឺក្នុងការព្រមព្រៀងគ្នាមួយ ដើម្បី ប្រព្រឹត្តបទល្មើសណាមួយដែលមាន ចែងក្នុងមាត្រា៣១ ដល់៤០នៃច្បាប់នេះ អាចត្រូវបានលោះលាពី ទោស ប្រសិនបើពិរុទ្ធជននោះ បានរាយការណ៍មុនពេលបទល្មើសកើត ឡើង អំពីក្រុម រឺពីការព្រមព្រៀង គ្នានេះ ជូនអាជ្ញាធររដ្ឋបាល រឺតុលាការ អោយមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចៀសបាននូវការសំរេច បទល្មើស រឺស្គាល់ជនដទៃទៀតដែលពាក់ពន្ធ័ និងបញ្ចៀសបាននូវការសំរេចបទល្មើស និងសង្កេត រឺអង្កេតសកម្មភាពល្មើសច្បាប់របស់ក្រុ មនេះ។

[កែប្រែ]ផ្នែកទី២ ការសម្រាលទោស

  • មាត្រា ៤៩

ក្រៅពីករណីដែលមានចែងក្នុងមាត្រាខាងលើនេះ ត្រូវបានសម្រាលទោសពាក់កន្ដាល នៃអតិបរមានៃទោសដែលមានចែងក្នុង មាត្រា៣១ ដល់មាត្រា៤០នៃច្បាប់នេះ ដល់ចារី រឺអ្នកសមគំនិតដែលបានរាយការណ៍អោយស្គាល់ពិរុទ្ធជនដទៃទៀត មុនពេលដែលខ្លួនត្រូវ បានចោទប្រកាន់ រឺដែលបាន ជួយសំរួលអោយចាប់ពិរុទ្ធជនបាន ក្រោយពេលដែលខ្លួនត្រូវបានចោទប្រកាន់។ ម៉្យាងទៀត ជននេះត្រូវបាន អោយរួចខ្លួននូវការពិន័យ ព្រមទាំងពីអនុទោស និងពីទោសបន្ថែម អិតកំហិតទាំងឡាយ។

[កែប្រែ]ជំពូកទី១៤ ទោស និងវិធានការបន្ទាប់បន្សំ រឺបំពេញបន្ថែម

[កែប្រែ]ផ្នែកទី១ ការរឹបអូស វិធានការរក្សាទុកជាបន្ដោះអាសន្នសំរាប់ធានាការរឹបអូស

  • មាត្រា ៥០

ក្នុងករណីមានការចោទប្រកាន់ វិធានការរក្សាទុកទ្រព្យសម្បត្តិ និងវត្ថុទាំងឡាយដែលជា របស់ជនជាប់ចោទ រឺបានមកពីបទ ល្មើស រឺត្រូវសង្ស័យថាបានប្រើប្រាស់ រឺបំរុងទុកប្រើប្រាស់ក្នុងការ ប្រព្រឹត្តបទល្មើស ត្រូវចាត់ឡើងតាមល័ក្ខខ័ណ្ឌដែលកំនត់ក្នុងច្បាប់។

[កែប្រែ]ផ្នែកទី២ ការរឹបអូសខានមិនបាន

  • មាត្រា ៥១

តុលាការដែលសំរេចសេចក្តីផ្តន្ទាទោស រឺដោះលែង រឺលើកលែងចោទប្រកាន់អំពីបទល្មើសណាមួយដែលមានចែងក្នុងមាត្រា ៣១ ដល់ ៣៨ និងមាត្រា៩៨ បញ្ជាអោយរឹបអូសគ្រឿងញៀនដែលចាប់បាន ហើយមិនទាន់កំទេចចោល រឺមិនទាន់បញ្ជូនទៅគ្រឹះស្ថានណា មួយ រឺទៅបុគ្គលណាម្នាក់ ដែលត្រូវបានអនុញ្ញាតអោយរក្សាទុក។ កាលបើមិនបានធ្វើបន្ដឹងអាជ្ញាទេ ការរឹបអូសដែលមានចែងនៅវាក្យខ័ ណ្ឌខាងលើ ត្រូវសំរេច ដោយប្រធានតុលាការតាមសេចក្តីសន្និដ្ឋានរបស់អយ្យការ។

  • មាត្រា ៥២

ក្នុងករណីផ្តន្ទាទោសលើបទល្មើសណាមួយដែលមានចែងក្នុងមាត្រា៣១ ដល់៣៩ និង មាត្រា៩៨ តុលាការដែលបានកាត់សេច ក្តី ត្រូវបញ្ជាអោយរឹបអូសអុបករណ៍ សម្ភារ សារធាតុសំរាប់ផលិត គ្រឿងញៀន និងវត្ថុផ្សេងៗទៀតដែលប្រើប្រាស់ រឺទុកបំរុងប្រើប្រាស់ សំរាប់ប្រព្រឹត្តបទល្មើស។ ក្នុងករណីផ្តន្ទាទោសលើបទល្មើសដែលមានចែងក្នុងមាត្រា៣៩ តុលាការដែលបានកាត់សេចក្តី ត្រូវបញ្ជាអោយ រឹបអូសធនធាន រឺទ្រព្យសម្បត្តិជាកម្មវត្ថុនៃបទល្មើស ព្រមទាំងប្រតិលាភទាំងឡាយ និងអត្ថប្រយោជន៍ផ្សេងទៀត ដែលកើតចេញពីធនធា ន និងទ្រព្យសម្បត្តិទាំងនោះ។

  • មាត្រា ៥៣

ក្នុងករណីផ្តន្ទាទោសលើបទល្មើសណាមួយដែលបានចែងក្នុងមាត្រា៣១ ដល់មាត្រា៣៩នៃ ច្បាប់នេះ តុលាការដែលបានកាត់ សេចក្តី ត្រូវបញ្ជាអោយរឹបអូសធនធាន និងទ្រព្យសម្បត្តិគ្រប់ប្រភេទដែល បានមកពីបទល្មើស ហើយដែលចូលជាមរតករបស់ជនជាប់ ទោសក្នុងរយពេល ៥ឆ្នាំ មុនពេលផ្តន្ទាទោស លើកលែងតែជននោះបានបង្ហាញភស្តុតាងជាក់ស្តែងថា ធនធាន រឺទ្រព្យសម្បត្តិទាំងនោះ មិន មែន បានមកដោយផ្ទាល់ រឺដោយប្រយោលពីបទល្មើសទេ។ ត្រូវចាត់ទុកជាបានមកពីបទល្មើស ទ្រព្យសម្បត្តិជាចលនវត្ថុ រឺអចលនវត្ថុដែ លបានមកពី ការបំប្លែង រឺការ វិនិយោគផលដែលបានមកពីបទល្មើស។ ការរឹបអូសធនធាន រឺទ្រព្យសម្បត្តិ បើកសិទ្ធិពេញច្បាប់ អោយរឹប អូសប្រតិលាភ រឺអត្ថប្រយោជន៍ ដទៃទៀត ដែលកើតមកពីធនធាន រឺទ្រព្យសម្បត្តិនោះ។ កាលបើផលដែលបានមកពីបទល្មើសត្រូវបានលា យឡំនៅក្នុងទ្រព្យសម្បត្តិបានមកដោយស្រប ច្បាប់ ការរឹបអូសទ្រព្យសម្បត្តិនោះ អាចធ្វើទៅបានតែក្នុងកំរិតតំលៃនៃផលដែលមានលាយ ឡំក្នុង ទ្រព្យសម្បត្តិ សបច្បាប់នោះ ហើយដែលតុលាការបានប៉ាន់ប្រមាណ។ សេចក្តីសំរេចអោយរឹបអូស ត្រូវចង្អុលបញ្ជាក់ទ្រព្យសម្បត្តិ ដែលត្រូវរឹបអូសអោយច្បាស់ ដើម្បីងាយ ស្រួលស្គាល់ និងស្រួលរកឃើញ។

  • មាត្រា ៥៤

ក្នុងករណីមានការផ្តន្ទាទោសដូចមានចែងក្នុងមាត្រា៣៤ តុលាការត្រូវបញ្ជាអោយរឹបអូស ទ្រព្យសម្បត្តិចលនវត្ថុ រឺអចលន វត្ថុរបស់អង្គការអុក្រិដ្ឋណាមួយដែលខ្លួនត្រួតពិនិត្យផ្ទាល់ និងបានប្រើ ប្រាស់។ ត្រូវចាត់ទុកជាអង្គការអុក្រិដ្ឋក្រុមជនទុច្ចរិត ដែលបានបង្កើ តឡើងក្នុងគោលបំណង និងមាន កម្មវត្ថុប្រព្រឹត្តម្តងហើយម្តងទៀតដោយផ្ទាល់ រឺក្រោយរូបភាពនៃសកម្មភាពស្របច្បាប់ នូវបទល្មើស ដែលចែងក្នុងមាត្រា៣១ ដល់៤០នៃច្បាប់នេះ រឺសកម្មភាពអុក្រិដ្ឋផ្សេងទៀត។

[កែប្រែ]ផ្នែកទី៣ ការរឹបអូសអិតកំហិត

  • មាត្រា ៥៥

ក្នុងករណីមានការផ្តន្ទាទោសលើបទល្មើសណាមួយ ដែលមានចែងក្នុងចំនុច១នៃមាត្រា ៣៥តុលាការអាចចេញបញ្ជាអោយ រឹបអូសអុបភោគភ័ណ្ឌ សម្ភារ និងចលនវត្ថុដែលមានក្នុងទីកន្លែងកើតបទល្មើស។

[កែប្រែ]ផ្នែកទី៤ ការអនុវត្ត ការរឹបអូស

  • មាត្រា ៥៦

ការលក់ទ្រព្យរឹបអូស ត្រូវធ្វើដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមទំរង់បែបបទសំរាប់លក់ទ្រព្យសម្បត្តិរបស់រដ្ឋ។ ទ្រព្យ ទាំងឡាយដែលបានមករដ្ឋតាមការរឹបអូស នៅជាបន្ទុកស្មើនឹងតំលៃនៃទ្រព្យនោះសំរាប់ សងបំនុលស្របច្បាប់ ដែលមានមុនពេលតុលា ការរឹបអូស រឺមុនពេលប្រគល់ទ្រព្យនោះអោយអ្នក ថែរក្សាទុក រឺមុនពេលចាត់វិធានការផ្សេងទៀតសំរាប់ថែរក្សាទុក។ វិធានការត្រឹមត្រូវ សំរាប់រាប់រងការអនុវត្តបទប្បញ្ញត្តិនៃមាត្រានេះ ត្រូវកំនត់ដោយអនុ ក្រឹត្យ។

  • មាត្រា ៥៧

មូលនិធិទាំងឡាយដែលបានមកពីការរឹបអូស និងប្រាក់ដែលបានមកពីការលក់ រឺប្រាក់ដែលនៅសល់ក្រោយពីបានសងម្ចាស់ បំនុលរួចអស់ហើយ ត្រូវដាក់ចូលទៅក្នុងបេឡាមូលនិធិ ជាតិសំរាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលស្ថិតនៅក្រោមអំនាចរបស់អា ជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន។ អាជ្ញាធរជាតិនេះ ចាត់ចែងប្រាក់នៅសល់ក្នុងបេឡាផ្តល់អោយអង្គការរដ្ឋ រឺអោយទៅសមាគមអែក ជន ដែលមានការធានាខាងមុខជំនាញប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ រឺការធ្វើជំនួញគ្រឿងញៀនខុសច្បាប់ និងសារធាតុមានអិទ្ធិពលលើ ប្រព័ន្ធសរសៃប្រសាទ។ ល័ក្ខខ័ណ្ឌនៃការរៀបចំនិងការប្រព្រឹត្តទៅនៃមូលនិធិខាងលើនេះត្រូវកំនត់ដោយអនុក្រឹត្យ។

[កែប្រែ]ផ្នែកទី៥ ការបដិសេធអំពើទាំងឡាយដែលប៉ុនប៉ងបង្កើតអុបសគ្គដល់ការរឹបអូស

  • មាត្រា ៥៨

ត្រូវទុកជាមោឃ : គ្រប់សារលិខិតដែលធ្វើឡើងដោយបង់កម្រៃក្តី រឺគ្មានបង់កម្រៃក្តី ជាមរតសាសន៍ រឺជាសារលិខិតធ្វើឡើង រវាងមនុស្សនៅមានជីវិត ទោះបីដោយផ្ទាល់ រឺតាមរយ តតិយជន រឺតាមអ្នកបញ្ជូនមកដោយប្រយោល ហើយដែលមានទិសដៅបង្វេះទ្រ ព្យទាំងឡាយ អោយផុតពីវិធានការរឹបអូស។ លើកលែងតែមានភស្តុតាងផ្ទុយ រាល់ទ់ង្វើ ចាត់ចែង រឺគ្រប់គ្រង ត្រូវចាត់ទុកជាបានធ្វើឡើង ក្នុងទិសដៅបង្វេះទ្រព្យសម្បត្តិ បើទង្វើនោះត្រូវបានបំពេញតាំងពីពេល ចាប់ខ្លួន រឺចោទប្រកាន់ពីបទល្មើសទាំងឡាយ ដែលមានចែងក្នុងមា ត្រា៣១ ដល់មាត្រា៤០ លើម្ចាស់ទ្រព្យដែលមានការពាក់ព័ន្ធ រឺលើបុគ្គលដែលម្ចាស់ទ្រព្យបច្ចុប្បន្នបានទទួលទ្រព្យនោះមក។ តុលាការរដ្ឋប្ប វេណី មានសមត្ថកិច្ចកាត់សេចក្តីលុបចោលសារលិខិត។ ប្រសិនបើតុលាការ សំរេចលុបចោលកិច្ចសន្យាលក់ តំលៃប្រាក់លក់ត្រូវប្រគល់ ទៅអោយអ្នកទិញវិញ ប្រសិនបើមានភស្តុតាង ថាអ្នកទិញបានបង់ថ្លៃនោះរួចហើយ។

[កែប្រែ]ផ្នែកទី៦ ការបង្ក្រាបអុបសគ្គនៃការរឹបអូស

  • មាត្រា ៥៩

ជនណាដែលដឹងហេតុការណ៍ហើយ ហើយបានជួយសំរួល រឺប៉ុនប៉ងជួយសំរួលការលួច ដកយកបរិក្ខារ សម្ភារ សារធាតុសំ រាប់ផលិតគ្រឿងញៀន រឺវត្ថុអ្វីផ្សេងទៀត ធនធាន និងទ្រព្យសម្បត្តិដែលត្រូវបញ្ជាអោយរឹបអូសតាមបទប្បញ្ញត្តិនៃមាត្រា៥១ ដល់៥៤ ត្រូវ ផ្តន្ទាទោសដាក់ ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០០.០០០៛០០ (ដប់លានរៀល) រឺផ្តន្ទាទោសណាមួយនៃទោសទាំងពីរនេះ ដោយពុំទាន់គិតដល់ ទោសចែងអំពីបទល្មើសសមគំនិតក្នុងបទល្មើស ដែល គ្រោងទុកក្នុងមាត្រា៣១ ដល់មាត្រា៤០ នៃច្បាប់នេះ បើសិនជាមាន។

[កែប្រែ]ជំពូកទី១៥ ទោសអិតកំហិត

  • មាត្រា ៦០
  1. ក្នុងករណីទាំងឡាយដែលមានចែងក្នុងជំពូកទី១០, ១១ និង១២ ព្រមទាំងមាត្រា៩៣, ៩៧ និង៩៨ តុលាការអាចសំរេចបន្ថែមទៀត :
    • ហាមឃាត់មិនអោយចូលមក រឺរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ រឺសំរាប់ថិរវេលាពី ១ឆ្នាំ ទៅ៥ឆ្នាំ ចំពោះជនបរទេស។
    • ហាមឃាត់ការស្នាក់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សំរាប់ថិរវេលា ពី១ឆ្នាំ ទៅ៥ឆ្នាំ។
    • ដកសិទ្ធពលរដ្ឋសំរាប់ថិរវេលាពី១ឆ្នាំ ទៅ៥ឆ្នាំ ប៉ុន្តែថិរវេលានេះ មិនត្រូវលើសពីថិរវេលា ផ្តន្ទាទោសឡើយ។
    • មិនអោយចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងដកហូតលិខិតឆ្លងដែន សំរាប់ ថិរវេលាពី១ឆ្នាំ ទៅ៥ឆ្នាំ។
    • ហាមឃាត់ការបើកបរយានយន្តគ្រប់ប្រភេទ និងដកហូតលិខិតបើកបរ សំរាប់ ថិរវេលាពី១ខែ ទៅ៣ឆ្នាំ។
    • ហាមឃាត់ជាស្ថាពរ រឺសំរាប់ថិរវេលាពី១ឆ្នាំ ទៅ៥ឆ្នាំ មិនអោយប្រកបអាជីពដែលមានសាមីខ្លួន បានប្រព្រឹត្តល្មើសក្នុងពេលប្រកបអាជីពនោះ។
  2. ក្នុងករណីទាំងឡាយដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០នៃច្បាប់នេះ តុលាការអាច សំរេចអោយ :
    • បិទទ្វារសំរាប់ថិរវេលាពី១ឆ្នាំ ទៅ៥ឆ្នាំ កន្លែងដែលបទល្មើសត្រូវបានប្រព្រឹត្តឡើង ដោយអាជីវករ រឺដោយការសមគំនិតរបស់អាជីវករ ជាអាទិ៍ចំពោះសណ្ឋាគារ​ផ្ទះ​ឈ្នួល​មាន​ចលនវត្ថុ ប្រើប្រាស់ស្រាប់កន្លែងទទួលអោយនៅ និងបរិភោគ តៀមលក់ភេសជ្ជ ភោជនីយដ្ឋាន សមាគមកំសាន្ត កន្លែងរាំច្រៀង និងកន្លែងទស្សនីយភាព រឺ​សាខា​របស់ទីតាំងនោះ រឺកន្លែងអ្វីមួយ បើកសំរាប់ សាធារណជន រឺប្រើប្រាស់ដោយសាធារណជន។
    • ដកហូតលិខិតអនុញ្ញាតអោយធ្វើអាជីវកម្មពី១ឆ្នាំ ដល់៥ឆ្នាំ
  • មាត្រា ៦១

ជនដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់ទាំងឡាយ ដែលមានចែងក្នុងមាត្រា៦០ រឺប្រព្រឹត្តល្មើសនឹងការបិទគ្រឹះស្ថានដែលមា នចែងក្នុងចំនុចទី២ នៃមាត្រា៦០នេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំ លានរៀល) ដល់ ១០.០០០.០០០៛០០ (ដប់លានរៀល) រឺផ្តន្ទាទោសណាមួយនៃទោសទាំងពីរនេះ ដោយពុំទាន់គិតដល់បទប្បញ្ញត្តិ ដែលផ្តន្ទា ទោសធ្ងន់ជាងនេះប្រសិនបើត្រូវធ្វើ។

[កែប្រែ]ជំពូកទី១៦ វិធានការបំពេញបន្ថែម

  • មាត្រា ៦២

កាលបើជនញៀនគ្រឿងញៀន ត្រូវផ្តន្ទាទោសដោយបទល្មើសណាមួយ ដែលមានចែងក្នុង មាត្រា ៣១ ដល់មាត្រា ៤០នៃច្បាប់ នេះ តុលាការអាចចាត់បន្ថែមលើទោសនូវវិធានការព្យាបាល ដែលមានចែងក្នុងផ្នែកទី ២នៃជំពូកទី ២៤។

[កែប្រែ]ជំពូកទី១៧ បទប្បញ្ញត្តិពិសេសនៃនីតិវិធី

[កែប្រែ]ផ្នែកទី១ សមត្ថកិច្ច

  • មាត្រា ៦៣

តុលាការនៃព្រះរាជាណាចក្រកម្ពុជា មានសមត្ថកិច្ចសំរេចសេចក្តីលើបទល្មើសទាំង ឡាយ :

  • កាលបើបទល្មើសបានប្រព្រឹត្តទៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រឺកាលបើអំពើណាមួយ ដែលជាធាតុផ្សំនៃបទល្មើស​បាន​ប្រព្រឹត្ត​ទៅ​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រកម្ពុជា
  • កាលបើបទល្មើសបានប្រព្រឹត្តឡើងដោយប្រជាពលរដ្ឋខ្មែរ រឺដោយបុគ្គលណាដែលរស់នៅ ជាប្រក្រតីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
  • កាលបើចារីស្ថិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយចារីនោះពុំទាន់បានបញ្ជូនខ្លួនទៅអោយប្រទេសដើមនៅឡើយ។
  • កាលបើជនល្មើសបានប្រព្រឹត្តនៅលើអាកាសយាន ដែលបានចុះបញ្ជីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រឺនៅលើនាវាដែលបង្ហូតទង់ជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា។
  • លើកលែងតែមានកិច្ចព្រមព្រៀង និងកិច្ចសម្រុះសំរួលរវាងរដ្ឋ កាលបើបទល្មើសបាន ប្រព្រឹត្តនៅក្នុងនាវា ដែលរដ្ឋជាម្ចាស់ទង់ជាតិ បានអនុញ្ញាតអោយ ព្រះរាជាណាចក្រកម្ពុជា បញ្ជាអោយឈប់ដើម្បីឆែកពិនិត្យមើល និងចាត់វិធានការសមស្របចំពោះនាវា ចំពោះមនុស្ស ដែលនៅក្នុងនាវា និងចំពោះ​នាវា​ភ័ណ្ឌ​ក្នុង​ករណី​ដែល​រកឃើញមានភស្តុតាងថា មានការចូលរួមក្នុងការធ្វើជំនួញគ្រឿងញៀនខុសច្បាប់។

[កែប្រែ]ផ្នែកទី២ អាជ្ញាយុកាល

  • មាត្រា ៦៤

បទល្មើសដែលមានចែងក្នុងមាត្រា៣១ ដល់៣៤ និងមាត្រា៣៩ ត្រូវផុតអាជ្ញាយុកាល ១០ឆ្នាំ។ ទោសដែលផ្តន្ទាចំពោះបទល្មើស ណាមួយខាងលើនេះ ត្រូវផុតអាជ្ញាយុកាល ២០ឆ្នាំ គិតពីថ្ងៃ ចេញសាលក្រម រឺសាលដីការជាស្ថាពរ។ អាជ្ញាយុកាលនៃបទល្មើសអែទៀត ត្រូវអនុវត្តតាមនីតិសាមញ្ញ។

[កែប្រែ]ផ្នែកទី៣ ការឃាត់ទុក

  • មាត្រា ៦៥

ក្នុងករណីមានបទល្មើសដូចមានចែងក្នុងជំពូកទី១០ និងទី១១ គ្រឿងញៀន និងសារធាតុ សំរាប់ផលិតគ្រឿងញៀន ត្រូវឃាត់ ទុកជាបន្ទាន់។ ត្រូវឃាត់ទុកជាបន្ទាន់ដែរនូវថបនភ័ណ្ឌ សម្ភារ បរិក្ខា និងទ្រព្យជាចលនវត្ថុផ្សេងទៀត ដែលសង្ស័យថាត្រូវបានប្រើប្រាស់ រឺសំរាប់ប្រើប្រាស់ ដើម្បីប្រព្រឹត្តបទល្មើសទាំងអស់នេះ ប្រាក់ និងតំលៃចលនវត្ថុដែលសង្ស័យថាបានមកពីបទល្មើសដោយ ផ្ទាល់ រឺដោ យប្រយោល ព្រមទាំងអែកសារទាំងអស់ ដែលមានលក្ខណសំរួលដល់ការបង្ហាញ ភស្តុតាងនៃបទល្មើស និងពិរុទ្ធភាពនៃចារី ដោយមិន អាចលើកមកសំអាងថា ជាអែកសារសំងាត់ ក្នុងវិជ្ជាជីវបានឡើយ។

[កែប្រែ]ជំពូកទី១៨ បទប្បញ្ញត្តិសំរាប់សំរួលការស៊ើបអង្កេត

[កែប្រែ]ផ្នែកទី១ ការឃាត់ខ្លួន

  • មាត្រា ៦៦

ក្នុងករណីទាំងឡាយដែលមានចែងក្នុងមាត្រា៣១ ដល់៣៤ និងមាត្រា៣៩នៃច្បាប់ នេះរយពេលនៃការឃាត់ខ្លួនពី៤៨ម៉ោងយ៉ា ងយូរ។ ចាប់តាំងពីដំបូងនៃការឃាត់ខ្លួន បើជនត្រូវឃាត់ខ្លួន បានសុំព្រះរាជអាជ្ញា រឺចៅក្រមស៊ើបសួរ បើរឿង នោះបានទៅដល់ខ្លួនហើយ ព្រះរាជអាជ្ញា រឺចៅក្រមស៊ើបសួរ ត្រូវចាត់គ្រូពេទ្យ អោយពិនិត្យជនឃាត់ខ្លួន២៤ម៉ោងម្តងៗ។ គ្រូពេទ្យត្រូវចេញលិខិតបញ្ជាក់ដោយបង្ហាញ ហេតុផលក្រោយពី បានពិនិត្យម្តងៗ លិខិតនេះត្រូវបញ្ចូលទៅក្នុងសំណុំរឿង។ ការពិនិត្យផ្សេងទៀតត្រូវតែធ្វើ បើសិនជាជនឃាត់ខ្លួនមាន សំនូមពរ។ លិខិតបញ្ជាក់សុខភាព បញ្ជាក់ជាពិសេសថា តើជនឃាត់ខ្លួននោះជាអ្នកញៀនគ្រឿងញៀនរឺទេ? ហើយថាតើសុខភាពរបស់ជន នោះ អាចអោយជននោះនៅក្នុងទីឃុំឃាំងបានរឺទេ? ការចំនាយថ្លៃពេទ្យត្រូវជាបន្ទុករបស់ជនឃាត់ខ្លួន។ បើជនឃាត់ខ្លួននោះជាជនក្រីក្រ ការចំនាយថ្លៃពេទ្យ ត្រូវជាបន្ទុករបស់រដ្ឋ។

[កែប្រែ]ផ្នែកទី២ ការឆែកឆេរ

  • មាត្រា ៦៧

ការទៅពិនិត្យមើល ការឆែកឆេរ និងការឃាត់ទុកក្នុងទីកន្លែងដែលគេផលិត បំប្លែង រឺតំកល់ទុកដោយខុសច្បាប់ នូវគ្រឿង ញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ រឺសារធាតុសំរាប់ផលិតគ្រឿងញៀន បរិ ក្ខារ និងសម្ភារសំរាប់ដាំរុក្ខជាតិញៀន សំរាប់ផលិតដោយខុសច្បាប់នូវគ្រឿងញៀនទាំងនោះ និងនៅក្នុងទីកន្លែង ដែលគេប្រើរួមគ្នាច្រើននូវ គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ អាចប្រព្រឹត្តទៅបានគ្រប់ ពេលវេលាទាំងថ្ងៃទាំងយប់។ ការទៅពិនិត្យមើល ការឆែក ឆេរ និងការឃាត់ទុក អាចធ្វើបានក្នុងពេលយប់ តែក្នុង ករណីស្រាវជ្រាវ និងពិនិត្យកត់ត្រាបទល្មើស ដែលមានចែងក្នុងមាត្រា៣១ ដល់៣៥ និងមាត្រា៣៨ នៃច្បាប់នេះប៉ុណ្ណោះ។ គ្រប់កំនត់ហេតុដែលធ្វើសំរាប់កម្មវត្ថុផ្សេងពីករណីនេះ ត្រូវទុកជាមោឃ : ។ ការទៅពិនិត្យមើល ការឆែកឆេរខាងលើនេះ ត្រូវមានលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរ ពីព្រះរាជអាជ្ញា រឺពីចៅក្រមស៊ើបសួរ កាលបើរឿងនោះបានទៅ ដល់ចៅក្រមស៊ើបសួរហើយ។

[កែប្រែ]ផ្នែកទី៣ ការត្រួតពិនិត្យក្នុងសេវាប្រៃសណីយ៍

  • មាត្រា ៦៨

បុគ្គលដែលមាននីតិសម្បទាពិនិត្យកត់ត្រា រឺបង្ក្រាបបទល្មើសទាំងឡាយ ដែលមាន ចែងក្នុងមាត្រា៣១ ដល់៤៦ នៃច្បាប់នេះត្រូ វបានអនុញ្ញាតអោយតាមដានគ្រប់ពេលម៉ោង ទាំងថ្ងៃទាំងយប់នូវសេវាប្រៃសណីយ៍ ដើម្បីរុករកការផ្ញើបញ្ជូនខុសច្បាប់នូវគ្រឿងញៀន និងសារធាតុ សំរាប់ផលិតគ្រឿងញៀន។ កាលបើមានសញ្ញាធួនល្មមនាំអោយសន្មត់បានថាមានការផ្ញើបញ្ជូនបែបនេះ ព្រះរាជអាជ្ញា រឺចៅក្រ មស៊ើបសួរ ប្រសិនបើរឿងនេះបានទៅដល់ខ្លួនហើយ អាចតំរូវអោយមន្ទីរប្រៃសណីយ៍ស្រាយបើក កញ្ចប់ដែលផ្ញើបញ្ជូននោះបាន។

[កែប្រែ]ផ្នែកទី៤ ការឆែករុករក

  • មាត្រា ៦៩

បុគ្គលដែលមាននីតិសម្បទាពិនិត្យកត់ត្រា រឺបង្ក្រាបបទល្មើស ដែលមានចែងក្នុងមាត្រា ៣១ ដល់៤៦នៃច្បាប់នេះ ត្រូវបានអនុ ញ្ញាតអោយឆែកឆេរនៅព្រំដែនលើខ្លួនបុគ្គល យានជំនិះ រឺអិវ៉ាន់ បង្វិច ហឹប កាលបើមានសញ្ញានាំអោយសង្ស័យថា មានការប្រព្រឹត្តបទ ល្មើសដែលមានចែងក្នុងមាត្រា៣១ ៣២ ៣៣ ៣៤ និង៩៨។ ការឆែកខ្លួនបុគ្គល ត្រូវធ្វើឡើងដោយបុគ្គលដែលមានភេទដូចគ្នា តាមបទបញ្ជា ជាធរមាន។

[កែប្រែ]ផ្នែកទី៥ ការតាមដានដោយផ្អែកលើបច្ចេកទេសស្វែងរកតាមវេជ្ជសាស្ត្រ

  • មាត្រា ៧០

កាលបើមានសញ្ញាធួនល្មមអោយសន្មត់ថា ជនណាម្នាក់ដែលឆ្លងព្រំដែនមាននាំមកនូវគ្រឿង ញៀនលាក់ក្នុងសរីរាង្គកាយ អ្នក រាជការដែលមាននីតិសម្បទាពិនិត្យកត់ត្រាបទល្មើស អាចដាក់ជននោះ អោយគ្រូពេទ្យ រឺអ្នកបច្ចេកទេសខាងវេជ្ជសាស្ត្រពិនិត្យតាមដាន ជា អាទិ៍ដោយប្រើបច្ចេកទេសស្វែងរកតាម វេជ្ជសាស្ត្រេ ក្រាយពីបានទទួលការយល់ព្រមដោយលាយលក្ខណ៍អក្សរពីសាមីខ្លួន។ ក្នុងករណី សាមី ខ្លួនមិនយល់ព្រម អ្នករាជការនោះ ត្រូវប្តឹងសុំការអនុញ្ញាតពីព្រះរាជអាជ្ញា។ បន្ដឹងនោះ អាចបញ្ជូន តាមគ្រប់មធ្យោបាយ។ ព្រះរាជអា ជ្ញាដែលទទួលបន្ដឹង អាចអនុញ្ញាតអោយធ្វើការពិនិត្យតាមវេជ្ជសាស្ត្រ។ ព្រះរាជអាជ្ញាចាត់តាំងគ្រូពេទ្យ រឺអ្នកបច្ចេកទេសខាងវេជ្ជសាស្ត្រ អោយធ្វើការពិនិត្យជាបន្ទាន់។ លទ្ធផល នៃការពិនិត្យដែលគ្រូពេទ្យផ្តល់អោយ ការមានយោបល់ជនដែលមានការពាក់ព័ន្ធនឹងកិច្ចដំណើរការ នៃការ ពិនិត្យ ត្រូវចុះកំនត់ហេតុដែលត្រូវផ្ញើជូនទៅព្រះរាជអាជ្ញា។ ជនណាប្រកែកមិនព្រមអោយត្រួតពិនិត្យតាមអាជ្ញាបញ្ជារបស់ព្រះរាជ អាជ្ញា ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០៛០០ (មួយលានរៀល) ដល់ ៥.០០០. ០០ ០៛០០ (ប្រាំលានរៀល) រឺផ្តន្ទាទោសណាមួយក្នុងទោសទាំងពីរនេះ។

[កែប្រែ]ផ្នែកទី៦ ការប្រគល់ដោយមានការឃ្លាំមើលរូបិយប័ណ្ណ អុបករណ៍ដែលមានបច្ច័យដល់រូបិយវត្ថុ

  • មាត្រា ៧១

ការឆ្លងកាត់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជានូវរុក្ខជាតិ រឺសារធាតុ រូបិយប័ណ្ណ អុបករណ៍ ដែលមានបច្ច័យដល់រូបិយវត្ថុដែល មានចែងក្នុងច្បាប់នេះ ដែលផ្ញើបញ្ជូនដោយខុសច្បាប់ រឺសង្ស័យថាខុសច្បាប់ ហើយដែលអាជ្ញាធរមានសមត្ថកិច្ចដឹងឮ ហើយតាមដាន ដើ ម្បីពិនិត្យកត់ត្រាបទល្មើសទាំងឡាយ ដែលមានចែងក្នុងមាត្រា ៣១, ៣២, ៣៣, ៣៧ និង៣៨ អាចអនុញ្ញាតអោយឆ្លងកាត់បាន ដើម្បីតាម ដានរកអត្តសញ្ញាណជនទាំងឡាយ ដែលជាប់ពាក់ព័ន្ធក្នុងបទល្មើសនោះ ដើម្បីធ្វើការចោទ ប្រកាន់។ ការអនុញ្ញាតអោយធ្វើក្នុងគោលដៅ ដូចខាងលើនេះដែរ ការញុះញង់អ្នករាជការមានសមត្ថកិច្ច ដើម្បីពិនិត្យកត់ត្រាបទល្មើស អោយលក់ដោយខុសច្បាប់ នូវរុក្ខជាតិ និងសារ ធាតុទាំងឡាយ ទោះបី ដោយផ្ទាល់ រឺតាមរយជនណាម្នាក់ ដែលប្រព្រឹត្តតាមការណែនាំរបស់អ្នករាជការនោះ។ ការញុះញង់អោយទិញដោ យខុសច្បាប់នូវរុក្ខជាតិ និងសារធាតុ ដែលប្រព្រឹត្តដោយអ្នករាជការ មានសមត្ថកិច្ច ដើម្បីពិនិត្យកត់ត្រាបទល្មើសទាំងឡាយដែលមានចែង ក្នុងច្បាប់នេះ ត្រូវហាមឃាត់ បើពុំនោះទេ នឹងត្រូវចោទប្រកាន់ពីបទល្មើសញុះញង់ ដែលមានចែងក្នុងមាត្រា៤១ និងទុកការអង្កេត ជាមោ ឃ ទោះបីអ្នករាជការនោះ ប្រព្រឹត្តដោយផ្ទាល់ រឺតាមរយជនណាម្នាក់ក៏ដោយ។

  • មាត្រា ៧២

ការសំរេចអោយប្រើវិធីប្រគល់ដោយមានការឃ្លាំមើល រឺប្រើវិធីអោយលក់ដោយខុសច្បាប់ ត្រូវធ្វើដោយអាជ្ញាធរ ដែលចា ត់តាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រឺដោយមន្ត្រីប្រតិភូ ដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាត់តាំងសំរេចករណីនីមួយៗ ហើយ បើសិនជាត្រូវធ្វើ គឺផ្អែកលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងជាមួយប្រទេសអែទៀត ដែលមានប្រយោជន៍ក្នុងរឿងនេះ។ សេចក្តីសំរេចអោយ ប្រើវិធី ប្រគល់ដោយមានការឃ្លាំមើល ត្រូវជូនដំនឹងភ្លាមទៅតុលាការមានសមត្ថកិច្ចនៃកន្លែងដែលសន្មត់ថា ជាកន្លែងបញ្ជូនចេញ រឺកន្លែ ងបញ្ជូនចូលមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះម៉្យាង ម៉្យាងទៀត ត្រូវជូនដំនឹងភ្លាមផងដែរទៅតុលាការមានសមត្ថកិច្ចនៃកន្លែង ដែលសន្មត់ថាជាកន្លែងដែលប្រគល់ រឺកន្លែងបញ្ចោញ។ សេចក្តីសំរេចអនុញ្ញាតប្រើវិធីញុះញង់អោយលក់ដោយខុសច្បាប់ ត្រូវជូនដំនឹងភ្លា មទៅតុលាការ មានសមត្ថកិច្ចនៃកន្លែងដែលសន្មត់ថាជាកន្លែងលក់។

  • មាត្រា ៧៣

អាជ្ញាធរចាត់តាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រឺប្រតិភូរបស់រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ដឹកនាំនិងត្រួតពិនិត្យកិច្ច ប្រតិបត្តិការលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយបញ្ជាអោយធ្វើអន្តរាគមន៍ដែលមន្ត្រីនោះយល់ឃើញថាជាការសមស្រប។ បើមាន ការព្រមព្រៀងពីប្រទេសអែទៀតដែលមាន ផលប្រយោជន៍ពាក់ព័ន្ធ រឺដោយអនុលោមជាយថាហេតុទៅលើកិច្ចព្រមព្រៀងខាងហិរញ្ញវត្ថុអា ជ្ញាធរ រឺ ប្រតិភូនោះ អាចសំរេចអោយចាំស្កាត់ចាប់វត្ថុបញ្ជូនខុសច្បាប់ ដែលអាចអនុញ្ញាតអោយបញ្ជូនបន្តដូចដើម រឺអោយបញ្ជូនបន្តក្រោ យពីឃាត់ទុករូបិយប័ណ្ណ អុបករណ៍ដែលមានបច្ច័យដល់រូបិយវត្ថុ រុក្ខជាតិ រឺសារធាតុ ហើយដាក់ផលិតផលផ្សេងជំនួសវិញ។

[កែប្រែ]ផ្នែកទី៧ ការឃ្លាំមើល

  • មាត្រា ៧៤

ព្រះរាជអាជ្ញា រឺចៅក្រមស៊ើបសួរ ប្រសិនបើរឿងនេះបានទៅដល់ខ្លួនហើយ អាច :

  1. ដាក់ក្រោមការឃ្លាំមើលនូវគណនីធនាគារ និងគណនីអែទៀត ដែលចាត់ទុកដូចជា គណនីធនាគារ
  2. ដាក់ខ្សែទូរស័ព្ទក្រោមការលបស្តាប់
  3. ចូលទៅពិនិត្យប្រព័ន្ធកុំព្យូទ័រ
  4. សុំអោយផ្តល់លិខិតយថាភូត រឺលិខិតអែកជន និងអែកសារធនាគារហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ទាំងអស់។ កាលបើមានសញ្ញា

ធួនល្មមសអោយឃើញថា គណនី ខ្សែរទូរស័ព្ទ រឺប្រព័ន្ធកុំព្យូទ័រទាំងនោះ ត្រូវបានប្រើប្រាស់ រឺអាចយកទៅប្រើប្រាស់ ដោយបន្ដាជនដែល សង្ស័យថាប្រព្រឹត្ត រឺបានប្រព្រឹត្ត បទល្មើសណាមួយដែលមានចែងក្នុងជំពូកទី១០ និងទី១១ រឺកាលបើលិខិត រឺអែកសារទាំងនោះពាក់ព័ន្ធ រឺ អាចនឹងពាក់ព័ន្ធទៅនឹងបទល្មើសណាមួយខាងលើនេះ។ វិធានការខាងលើនេះ មិនអាចចាត់ទុកជាការរំលោភលើការសំងាត់ខាងវិជ្ជាជីវបាន ឡើយ។ ការដាក់ខ្សែទូរស័ព្ទក្រោមការលបស្តាប់ អាចធអនុញ្ញាតបានតែក្នុងថិរវេលាក្រោម២ខែ។ ការ បន្តវិធានការនេះ ត្រូវបានអនុញ្ញាត តែដោយចៅក្រមស៊ើបអង្កេតដែលកាន់រឿងនេះ។

  • មាត្រា ៧៥

ដោយមិនទានគិតដល់ទោសទាំងឡាយដែលផ្តន្ទាចំពោះបទល្មើស ដែលមានចែងក្នុងជំពូក ទី១០ និង១១ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០០.០០០៛០០ (ដប់លានរៀល) រឺ ផ្តន្ទាទោសណាមួយ ក្នុងទោសទាំងពីរនេះ :

  1. ជនណាដែលដែលបានដឹងដោយសារការប្រកបវិជ្ជាជីវរបស់ខ្លួន អំពីការចាត់វិធានការណាមួយ ដែលមានចែងក្នុងមាត្រា៧៤ ខាងលើហើយបានប្រាប់ដោយចេតនា បន្ដា​ជន​ដែលមានការពាក់ព័ន្ធ។
  2. ជនណាដែលផ្តល់ទៅតុលាការ ទៅអ្នករាជការមានសមត្ថកិច្ចនូវលិខិត រឺអែកសារដែលមាន ចែងក្នុងចំនុច៤ នៃមាត្រា៧៤ខាងលើនេះ ដែល​ខ្លួន​បាន​ដឹង​ថាជា​ឯកសារ​ដែល​មាន​គេដកចេញខ្លះ រឺជាអែកសារភ័ន្តច្រលំ ប៉ុន្តែមិនបានជំរាបអាជ្ញាធរទាំងនោះអោយបានដឹង។

[កែប្រែ]ផ្នែកទី៨ ការហាមឃាត់មិនអោយសម្អាងលើអាថ៌កំបាំងធនាគារដើម្បីប្រកែកមិនផ្តល់ភស្តុតាង រឺចម្លើយជាសាក្សី

  • មាត្រា ៧៦

អាថ៌កំបាំងខាងធនាគារពុំអាចត្រូវបានលើកយកមកជាសម្អាង ដើម្បីប្រកែកមិនព្រមផ្តល់ ភស្តុតាង រឺចម្លើយជាសាក្សីលើហេ តុការណ៍ទាំងឡាយ ដែលអាចជាបទល្មើសណាមួយដែលមានចែងក្នុង ជំពូកទី១០ និង១១។

[កែប្រែ]ជំពូកទី១៩​ ការបិទទ្វារជាបន្ដោះអាសន្ន

  • មាត្រា ៧៧

ក្នុងករណីមានការចោទប្រកាន់ពីបទល្មើសណាមួយដែលមានចែងក្នុងមាត្រា៣១ ៣២, ៣៣, ៣៤, ៣៥ (ចំនុច១ និងចំនុច៥) មាត្រា៣៧និង៣៨ តុលាការ រឺចៅក្រមស៊ើបសួរ អាចបញ្ជាអោយបិទទ្វារជាបន្ដោះអាសន្នសំរាប់ថិរវេលា៦ខែ យ៉ាងយូរចំពោះសណ្ឋាគារ ផ្ទះឈ្នួលមានចលនវត្ថុប្រើប្រាស់ស្រាប់ កន្លែងទទួលភ្ញៀវអោយនៅនិងបរិភោគ តៀមភេសជ្ជ ភោជនីយដ្ឋាន ក្លឹប សមាគមកំសាន្ត កន្លែង រាំច្រៀង កន្លែងទស្សនីយភាព រឺសាខា កន្លែងនោះ រឺកន្លែងណាមួយ ដែលបើកអោយសាធារណជន រឺប្រើប្រាស់ដោយសាធារណជន ហើយ ដែលនៅទីនោះ មានកើតបទល្មើស ប្រព្រឹត្តដោយអាជីវករដោយសារការសមគំនិតរបស់អាជីវករ។ ការបិទទ្វារនេះអាចបន្តអោយធ្វើតាម រូបភាពដដែលសំរាប់ថិរវេលា ៦ខែយ៉ាងយូរ។ សេចក្តីសំរេចទាំងឡាយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើនេះ ត្រូវយកទៅអនុវត្តភ្លាម ទោះបីមាន បន្ដឹងអុទ្ធរណ៍ក៏ដោយ។

[កែប្រែ]ជំពូកទី២០ ការអោយចូលរួមក្នុងនីតិវិធីនៃរឿង

  • មាត្រា ៧៨

ជនជាប់ចោទទាំងឡាយពីបទល្មើសណាមួយ ដែលមានចែងក្នុងជំពូកទី១០ និងទី១១ ហើយស្ថិតនៅលើទឹកដីនៃព្រះរាជាណាច ក្រកម្ពុជា ត្រូវបង្ខំតាមគ្រប់មធ្យោបាយស្របច្បាប់អោយចូលរួម ក្នុងនីតិវិធីព្រហ្មទណ្ឌដែលពាក់ព័ន្ធដល់ខ្លួន។

[កែប្រែ]ជំពូកទី២១ បទប្បញ្ញត្តិស្តីអំពីការអនុវត្តទោស

[កែប្រែ]ផ្នែកទី១ ការហាមឃាត់មិនអោយរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

  • មាត្រា ៧៩

ការហាមឃាត់មិនអោយរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលសំរេចលើជនបរ ទេសណាមួយដោយអនុវត្តតាម ចំនុច (ក) កថាខ័ណ្ឌ១នៃមាត្រា៦០ នាំទៅដល់ការបណ្តោញទណ្ឌិតចេញ ពីប្រទេស ក្រោយពីបានរងទោសពន្ធនាគាររួចហើយ។ ក្នុងករណី ហាមឃាត់ជាស្ថាពរមិនអោយរស់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា វិធានការនេះមិនអាចលុប ចោលនៅថ្ងៃក្រោយបានឡើយ។

[កែប្រែ]ផ្នែកទី២ ការដាក់ពន្ធនាគារបង្ខំដល់រូបកាយ

  • មាត្រា ៨០

ថិរវេលានៃការដាក់ពន្ធនាគារបង្ខំដល់រូបកាយ មានកំនត់២ឆ្នាំ កាលបើប្រាក់ពិន័យ និង ធនទណ្ឌ សំរេចលើបទល្មើសណាមួយ ដែលមានចែងក្នុងមាត្រា៣១ដល់៤០ រឺសំរេចលើបទល្មើសគយ ដែលមានការពាក់ព័ន្ធ មានចំនួនលើសពី ១០.០០០.០០០៛០០ (ដប់លាន រៀល)។

[កែប្រែ]ផ្នែកទី៣ ការត្រួតទោស

  • មាត្រា ៨១

កាលបើនៅក្នុងនីតិវិធីតែមួយ ជនជាប់ចោទត្រូវបានសំរេចថាមានពិរុទ្ធពីបទល្មើសច្រើន បទ ក្នុងនោះមានបទល្មើសណាមួយ ចូលក្នុងចំនោមបទល្មើសដែលមានចែងក្នុងមាត្រា៣១ដល់មាត្រា ៤០ ជននោះត្រូវទទួលរងគ្រប់ទោសទាំងអស់ដែលបានសំរេច ហើយ ទោសពន្ធនាគារត្រូវអនុវត្តត្រួតគ្នា ក្នុងកំរិតមិនអោយលើសពីអតិបរមានៃទោសដែលខ្ពស់បំផុត។ កាលបើនៅក្នុងនីតិវិធីដាច់ពីគ្នា ជនជាប់ ចោទត្រូវបានផ្តន្ទាទោសពីបទល្មើសច្រើនបទ ក្នុងនោះមានបទ ល្មើសណាមួយចូលក្នុងចំនោមបទល្មើសដែលរៀបរាប់ខាងលើ ហើយបើ ហេតុការណ៍ដែលបានបន្ដាល អោយផ្តន្ទាទោសណាមួយ បានប្រព្រឹត្តឡើងមុនការផ្តន្ទាទោសមួយទៀតចូលជាស្ថាពរ ជននោះត្រូវទទួល គ្រ ប់ទោសទាំងអស់ដែលបានសំរេច ហើយទោសដាក់ពន្ធនាគារត្រូវអនុវត្តត្រួតគ្នា ក្នុងកំរិតមិនអោយ លើសពីអតិបរមានៃទោសដែលខ្ពស់បំ ផុត។

[កែប្រែ]ជំពូកទី២២ បទប្បញ្ញត្តិស្តីពីការរក្សាទុក រឺការបំផ្លាញចោលនូវរុក្ខជាតិ និងសារធាតុដែលបានឃាត់ទុក

[កែប្រែ]ផ្នែកទី១ ការធ្វើ និងល័ក្ខខ័ណ្ឌនៃការរក្សាទុកត្រាអាច់ល័ក្ខ

  • មាត្រា ៨២

ក្នុងគ្រប់ករណីទាំងអស់ដែលមានចែងក្នុងជំពូកទី១០ និង១១ និងក្នុងមាត្រា៩៨ និង៩៩ ថ្នាំញៀន សារធាតុដែលមានអិទ្ធិពល លើប្រព័ន្ធសរសៃប្រសាទ និងសារធាតុសំរាប់ផលិតគ្រឿងញៀន ត្រូវឃាត់ទុក ហើយដាក់ក្នុងកញ្ចប់ ប្រអប់ រឺហឹបបិទត្រាអាច់ល័ក្ខតាំង ពីពេលរកឃើញ។ កញ្ចប់ ប្រអប់ រឺហឹបបិទត្រាអាច់ល័ក្ខ ត្រូវធ្វើយ៉ាងណាអោយការពារបាន កុំអោយមានការលួចដកហូត រុក្ខជាតិ រឺសារ ធាតុក្នុងនោះ។ កញ្ចប់បិទត្រាអាច់ល័ក្ខនីមួយៗត្រូវដាក់លេខរៀង និងមានសរសេរពីលើសំបកកញ្ចប់ រឺសរសេរលើ ស្លាកបិទត្រាអាច់ ល័ក្ខ រាយសេចក្តីអំពីប្រភេទ និងទំងន់រុក្ខជាតិ និងសារធាតុដែលនៅក្នុងនោះ ព្រមទាំងចំនួនកញ្ចប់ដែលមានរុក្ខជាតិ រឺសារធាតុដែលមានក្នុ ងនោះ។ កំនត់ហេតុមួយត្រូវធ្វើភ្លាម បញ្ជាក់ថ្ងៃ ខែ ឆ្នាំ ទីកន្លែងកាលទេសនៃការរកឃើញ បញ្ជាក់ពីរុក្ខជាតិ និងសារធាតុ ដែលឃាត់ទុក បញ្ជាក់ទំងន់ និងវិធីថ្លឹងដែលបានប្រើ និងបញ្ជាក់ពីតេស្ត និងលទ្ធផលនៃតេស្តនោះប្រសិនបើបានធ្វើ។ កំនត់ហេតុនោះ បញ្ជាក់ផងដែរនូវចំ នួនកញ្ចប់បិទត្រាអាច់ល័ក្ខ និងរាយសេចក្តីដូចមានចែងខាងលើ ឡើងវិញ។ កំនត់ហេតុបញ្ជាក់ទីកន្លែងដែលយកកញ្ចប់ប្រអប់ រឺហឹបបិទ ត្រាអាច់ល័ក្ខទៅតំកល់ទុក ព្រមទាំង កំនត់សំគាល់ផ្សេងទៀតដែលមានប្រយោជន៍។ កំនត់ហេតុ និងកំនត់សរសេរលើកញ្ចប់ ប្រអប់ រឺ ហឹបនីមួយៗ ត្រូវចុះហត្ថលេខាដោយអ្នក ដែលបានចូលរួមរៀបចំធ្វើកញ្ចប់ទាំងអស់នោះ។ កញ្ចប់ប្រអប់ រឺហឹបបិទត្រាអាច់ល័ក្ត្ខ ត្រូវរក្សា ទុកក្នុងល័ក្ខខ័ណ្ឌសមស្រប ដើម្បីការពារកុំអោយមាន ការលួច រឺគៃបន្លំបាន។ ការយកកញ្ចប់ ប្រអប់ រឺហឹបបិទត្រាអាច់ល័ក្ខទៅណាមក ណាក្រោយ មកទៀត ត្រូវធ្វើកំនត់ហេតុមួយកត់ត្រាបញ្ជាក់ ពីទីកន្លែងដែលយកទៅដាក់ និងកម្មវត្ថុនៃចលនា នោះ។ កំនត់ហេតុនេះកត់ ត្រាថា រឺមួយត្រាអាច់ល័ក្ខ និងកញ្ចប់ទាំងអស់នៅល្អគង់វង្ស ហើយថាចំនួន មានត្រឹមត្រូវតាមចំនួនក្នុងកំនត់ហេតុឃាត់ទុក រឺថាមានការបា ត់បង់ រឺមានការខូតខាតត្រាអាច់ល័ក្ខ និងមានការប្រែភាពដើម។

[កែប្រែ]ផ្នែកទី២ ការដកយកជាសំនាក

  • មាត្រា ៨៣

អាជ្ញាធរតុលាការមានសមត្ថកិច្ចដកយកជាបន្ទាន់នូវសំនាកយ៉ាងតិចបីកញ្ចប់ រឺតាមចំនួន ដែលត្រូវការជាចាំបាច់នៅចំពោះមុខ ជនពាក់ព័ន្ធក្នុងបទល្មើស រឺបើគ្មានអ្នកពាក់ព័ន្ធ នៅចំពោះមុខសាក្សី ពីរនាក់ ដើម្បីធ្វើជាភស្តុតាង និងការកត់សំគាល់ភិនភាគនៃរុក្ខជាតិ រឺ សារធាតុដែលឃាត់ទុក។ សំនាក និមួយៗ ត្រូវដាក់ក្នុងកញ្ចប់បិទត្រាអាច់ល័ក្ខ។ លើកញ្ចប់ លើស្លាកភ្ជាប់ និងត្រាអាច់ល័ក្ខ ត្រូវមានកត់ចំនាំ ប្រភេទ និងទំងន់នៃវត្ថុនៅខាងក្នុង។ បន្ទាប់ពីការដកយកសំនាកហើយ ត្រូវបិទត្រាអាច់ល័ក្ខឡើងវិញលើកញ្ចប់ដើម ហើយត្រូវធ្វើកំនត់ ហេតុមួយបញ្ជាក់ចំនួនសំនាក ដែលបានដកយកប្រភេទ និងទំងន់នៃរុក្ខជាតិ និងសារធាតុដែលមានក្នុងកញ្ចប់នីមួយៗ ព្រមទាំងការ ផ្លាស់ ប្តូរទៅលើត្រាអាច់ល័ក្ខដើម។ កំនត់ហេតុ និងការសរសេរបញ្ជាក់ទាំងអស់លើសំនាកនីមួយៗ និងលើត្រាអាច់ល័ក្ខដែលបិទឡើងវិញ ត្រូវ ចុះហត្ថលេខាដោយជនទាំងអស់ដែលបានចូលរួមក្នុងកិច្ច ប្រតិបត្តិការដកសំនាក។

[កែប្រែ]ផ្នែកទី៣ កោសលវិច័យ

  • មាត្រា ៨៤

កោសលវិច័យដោយអ្នកជំនាញដែលទទួលស្គាល់ដោយក្រសួងយុត្តិធម៌ ដើម្បីអោយបានដឹង អំពីប្រភេទធាតុផ្សំនិងកំរិតធាតុ សកម្មរបស់រុក្ខជាតិ និងសារធាតុដែលឃាត់ទុក ត្រូវធ្វើដោយឆាប់បំផុត បន្ទាប់ពីការឃាត់ទុក ដើម្បីចៀសវាងការខូចខាតថយចុះនូវសារ ធាតុរូបវត្ថុ និងជាតិគីមីនៃវត្ថុនោះ។ អ្នកជំនាញត្រូវបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួននូវចំនួនសំនាក ដែលគេបានប្រគល់អោយ អំពីប្រភេទ និង ទំងន់នៃរុក្ខជាតិ និងសារធាតុដែលមាននៅក្នុងសំនាកនីមួយៗ ចំនួនសំនាកដែលបានប្រើប្រាស់ធ្វើ កោសលវិច័យ ហើយប្រសិនបើមាន ត្រូវបញ្ជាក់ចំនួនសំនាកដែលប្រមូលមកវិញសល់ពីការធ្វើកោសល វិច័យ និងការប្រែប្រួលទៅលើសំនាកទាំងនោះ។

[កែប្រែ]ផ្នែកទី៥ ការប្រគល់ និងការបំផ្លាញចោលនូវសារធាតុទាំងឡាយដែលបានឃាត់ទុក

  • មាត្រា ៨៥

លើកលែងតែក្នុងករណីដែលការរក្សាទុករុក្ខជាតិ និងសារធាតុឃាត់ទុកជាការចាំបាច់ដាច់ ខាតសំរាប់ដំណើរការនីតិវិធី អាជ្ញា ធរខាងតុលាការ ក្រោយពីបានឃាត់ទុក រឺក្រោយពីដកយកសំនាក ត្រូវបញ្ជា និងចាត់ការអោយអនុវត្តជាបន្ទាន់នូវ :

  • ការប្រគល់អោសថដែលអាចប្រើប្រាស់បានអោយទៅក្រសួងសុខាភិបាល។
  • ការប្រគល់រុក្ខជាតិ និងសារធាតុដែលអាចប្រើប្រាស់ក្នុងអុស្សាហកម្មអោសថ រឺប្រើផ្សេងទៀតអោយទៅ ក្រសួងសុខាភិបាល
  • ការបំផ្លាញចោលទាំងស្រុងនូវរុក្ខជាតិ និងសារធាតុផ្សេងទៀត ដែលត្រូវធ្វើភ្លាមៗ និងតាម មធ្យោបាយសមស្របបំផុត នៅចំ

ពោះមុនគណកម្មការ ដែលត្រូវបង្កើតឡើងដោយប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ក្នុងករណីដែលការរក្សាទុករុក្ខជាតិ និងសារធា តុជាការចាំបាច់សំរាប់ដំណើរការ នីតិវិធីការប្រគល់ រឺការបំផ្លាញចោល ត្រូវធ្វើយ៉ាងឆាប់បំផុតក្រោយពេលដែលសេចក្តីសំរេចរឹបអូស ត្រូវចូលជាស្ថាពរ។ការប្រគល់ និងការបំផ្លាញចោល ត្រូវពិនិត្យកត់ត្រាក្នុងកំនត់ហេតុមួយ ដែលមានបញ្ជាក់ច្បាស់លាស់ អំពីអាច់ល័ក្ខដែ លត្រូវបានប្រគល់ រឺបំផ្លាញចោល។ ស្លាកនៃត្រាអាច់ល័ក្ខ រឺចំណារនៅលើកញ្ចប់ ត្រូវដាក់ជាអុបសម្ព័ន្ធភ្ជាប់ជាមួយកំនត់ហេតុដែលត្រូវចុះ ហត្ថលេខាដោយបុគ្គលទាំងអស់ដែ់លបានចូលរួមក្នុងការប្រគល់ រឺការបំផ្លាញចោលនោះ។

[កែប្រែ]ជំពូកទី២៣ ការផ្តល់ទៅអនីតិជននូវជាតិគីមីពុលសំរាប់ហិតស្រូប

  • មាត្រា ៨៦

ជនដែលដឹងច្បាស់ហេតុផលហើយនៅតែផ្តល់អោយអនីតិជនហិតស្រូបនូវជាតិគីមីពុលណាមួយ ដែលមានចុះក្នុងបញ្ជីកំនត់ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០ ០៛០០ (ប្រាំលានរៀល) ដល់ ១០.០០០.០០០៛០០ (ដប់លានរៀល)។

[កែប្រែ]ជំពូកទី២៤ វិធានការប្រឆាំងនិងការប្រើប្រាស់គ្រឿងញៀនដោយបំពាន

[កែប្រែ]ផ្នែកទី១ បទប្បញ្ញត្តិទូទៅ

  • មាត្រា ៨៧

ការប្រើគ្រឿងញៀនដោយបំពាន និងការប្រើប្រាស់ខុសច្បាប់នូវគ្រឿងញៀន មានន័យថា ការប្រើគ្រឿងញៀនហាមឃាត់ និង ការប្រើប្រាស់ក្រៅបញ្ជារបស់គ្រូពេទ្យ នូវគ្រឿងញៀនអែទៀតៗដែរ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យនៅលើទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា។ អ្នកញៀនជាតិពុលគឺជនដែលចនុះគ្រឿងញៀន ទាំងរូបកាយ ទាំងស្មារតី បានន័យថាមិនអាចអត់បាននូវ គ្រឿងញៀនដែលស្ថិត ក្រោមការត្រួតពិនិត្យនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ការព្យាបាលបន្សាបជាតិពុល គឺការព្យាបាលបំបាត់ការចនុះរូបកាយទៅនឹង គ្រឿងញៀន។

  • មាត្រា ៨៨

ការប្រើប្រាស់គ្រឿងញៀនហាមឃាត់ និងការប្រើប្រាស់ក្រៅពីវេជ្ជបញ្ជានូវគ្រឿងញៀន អែទៀតៗដែលស្ថិតនៅក្រោមការ ត្រួតពិនិត្យ ត្រូវហាមឃាត់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ផ្នែកទី២ វិធានការព្យាបាល

  • មាត្រា ៨៩

អ្នកញៀនជាតិពុលដែលចូលទៅសុំព្យាបាលដោយខ្លួនអែងនៅក្នុងមន្ទីរពេទ្យ រឺអង្គការអែក ទេសណាមួយ រឺគិលានដ្ឋានណាមួយ ត្រូវបានទទួលរក្សាការសំងាត់ពីអង្គការទាំងនោះ បើសាមីខ្លួន សុំយ៉ាងនេះ។ ចំនាយលើការព្យាបាលក្នុងមន្ទីរពេទ្យ រឺអង្គការអែកទេស រឺគិ លានដ្ឋានរបស់រដ្ឋ ត្រូវជាបន្ទុកទាំងស្រុងរបស់រដ្ឋ។ ជនដែលទទួលការព្យាបាលក្នុងល័ក្ខខ័ណ្ឌដែលចែងនៅវាក្យខ័ណ្ឌទី១ អាចសុំអោយមន្ទីរ ពេទ្យ រឺអង្គការដែល ព្យាបាលចេញលិខិតបញ្ជាក់ឈ្មោះខ្លួន ថ្ងៃ ខែ ឆ្នាំ រយពេល និងកម្មវត្ថុនៃការព្យាបាល។

  • មាត្រា ៩០

ការចោទប្រកាន់មិនត្រូវធ្វើលើជនណាដែលបានប្រព្រឹត្តបទល្មើស ដូចមានចែងក្នុងមាត្រា៩៨ កថាខ័ណ្ឌទី២ ហើយបានចូលខ្លួន ដោយខ្លួនអែងទៅទទួលការព្យាបាលមុនការចោទប្រកាន់។

  • មាត្រា ៩១

ព្រះរាជអាជ្ញាអាចកោះហៅជនដែលបានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា៩៨ កថាខ័ណ្ឌទី២ អោយចូលទៅបង្ហាញខ្លួនចំ ពោះមុខតុលាការក្នុងរយពេលមិនតិចជាង១ខែ ហើយក៏មិនលើស ពី៦ខែ ហើយអាចបង្គាប់អោយចូលខ្លួនក្នុងរយពេល ៨ថ្ងៃ ទៅក្នុងគ្រឹះ ស្ថានព្យាបាលណាមួយ ដែលបាន ចែងក្នុងមាត្រា៨៩ ដើម្បីទទួលការព្យាបាលសមស្របតាមសុខភាពរបស់ខ្លួន។ ព្រះរាជអាជ្ញា ត្រូវជូន ដំនឹង អំពីសេចក្តីសំរេចរបស់ខ្លួនទៅគ្រឹះស្ថានព្យាបាលនោះ។ បើជននោះមិនចូលខ្លួនទៅគ្រឹះស្ថានព្យាបាលទេ រឺក៍គេចវេសពីការព្យាបាលដែលគ្រឹះ ស្ថាននោះកំនត់អោយ ធ្វើ តុលាការត្រូវយកបទប្បបញ្ញត្តិនៃមាត្រា៩៤ ទៅអនុវត្តលើជននោះ។ បើជននោះបានទទួលការព្យាបាលតាមបង្គា ប់រហូតដល់ទីបញ្ចប់ រឺបើជននោះបានបន្តការព្យាបាលដោយ ទៀងទាត់ តុលាការអាចប្រកាសថាមិនដាក់ទោស។

  • មាត្រា ៩២

ជនដែលត្រូវជាប់ចោទពីបទល្មើសដែលមានចែងក្នុងមាត្រា៩៨ បើពិនិត្យទៅឃើញថាជន នោះញៀនជាតិពុល តុលាការអាច សំរេចបង្ខំអោយជននោះ ទៅទទួលវិធានការព្យាបាលសមស្របនឹងសុខ ភាពរបស់ខ្លួនក្នុងរយពេលអនុវត្តនីតិវិធី។ បើជននោះទទួលការព្យា បាលរហូតដល់ទីបញ្ចប់ តុលាការអាចសំរេចត្រឹមតែធ្វើកាព្រមានប៉ុណ្ណោះ។

  • មាត្រា ៩៣

អ្នកញៀនជាតិពុលដែលត្រូវបានផ្តន្ទាទោសពីបទល្មើសដែលមានចែងក្នុងមាត្រា៩៨ កថាខ័ណ្ឌទី២ អាចសុំដោយស្ម័គ្រចិត្តចូល ទៅព្យាបាលតាមសភាពនៃសុខភាពរបស់ខ្លួនបាន ក្រោយពីការ កាត់ទោស។ ក្នុងករណីនេះ ការអនុវត្តនទោសត្រូវផ្អាកសិន។ សាមីជនដែល បានទទួលការព្យាបាល រហូតដល់ចប់ ត្រូវចាត់ទុកថាបានទទួលរងទោសរួចហើយ។ ទោសនោះត្រូវយកមកអនុវត្តវិញភ្លាម កាលបើទណ្ឌិត មិនព្រមទទួលការព្យាបាល រឺមិនព្រមទទួលការ ព្យាបាលរហូតដល់ចប់។

  • មាត្រា ៩៤

ជនណាគេចវេសពីវិធានការព្យាបាលដែលមានចែងក្នុងមាត្រា៩១ និងមាត្រា៩៥ ដល់មាត្រា៩៧ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ថ្ងៃ ដល់១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួយលានរៀល) រឺផ្តន្ទាទោស ណាមួយ ក្នុងទោសទាំងពីរនេះ។

  • មាត្រា ៩៥

តុលាការផ្នែករដ្ឋប្បវេណីដែលបានទទួលបន្ដឹងពីសហព័ន្ធ រឺពីឪពុកម្តាយ រឺសាច់ញាតិរបស់ សាមីជន រឺពីអយ្យការប្តឹងទៅតុលា ការរដ្ឋប្បវេណីថា សាមីជនដែលជាអ្នកញៀនជាតិពុល ជាមនុស្ស ដែលគេស្គាល់ថាមានគ្រោះថ្នាក់ដល់អ្នកដទៃនោះ តុលាការរដ្ឋប្បវេណី អាចបង្ខំសាមីជននោះអោយស្ថិតិ នៅព្យាបាលក្នុងមន្ទីរពេទ្យ រឺអង្គការអែកទេសណាមួយ ដែលមានចែងក្នុងមាត្រា៨៩។

  • មាត្រា ៩៦

កាលបើអ្នកញៀនជាតិពុលប្រព្រឹត្តបទល្មើស ដែលមិនធួនល្មមនឹងផ្តន្តាទោសដាក់ពន្ធនាគារ ហើយបើជននោះមិនដែលត្រូវបាន ផ្តន្ទាទោសដាក់ពន្ធនាការដោយព្យួរទោស រឺមិនព្យួរទោសក្នុងរយ ពេល៣ឆ្នាំកន្លងទៅទេ នោះតុលាការអាចសំរេចមិនដាក់ទោស ប៉ុន្តែត្រូវ បង្ខំជននោះអោយទៅទទួលការ ព្យាបាល។

  • មាត្រា ៩៧

អ្នកញៀនជាតិពុលដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារលើសពី ៦ខែ ដោយព្យួរទោសពី បទល្មើសផ្សេងទៀត នោះតុលាការ អាចបង្ខំអោយជននោះទទួលវិធានការព្យាបាល។

ផ្នែកទី៣ វិធានការបង្ក្រាប

  • មាត្រា ៩៨

ទោះបីមានបទប្បញ្ញត្តិនៃមាត្រា៣១ ដល់៣៧ក៏ដោយ ជនណាប្រព្រឹត្តខុសច្បាប់ដោយរក្សា ទុក ទិញ រឺដាំដុះដោយចេតនាសំរាប់ ប្រើប្រាស់ផ្ទាល់ខ្លួននូវរុក្ខជាតិ រឺសារធាតុដែលចាត់ទុកជាថ្នាំញៀន រឺសារធាតុដែលមានអិទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ថ្ងៃ ដល់១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) រឺផ្តន្ទាទោសណាមួយក្នុងទោសទាំង ពីរនេះ ។ ជនណាប្រើប្រាស់ដោយខុសច្បាប់នូវរុក្ខជាតិ រឺសារធាតុដែលចាត់ទុកជាថ្នាំញៀន រឺសារធាតុដែលមាន អិទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ដល់១ខែ និងផ្តន្ទាទោសពិន័យ ជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួ យលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ។ ទោសខាងលើនេះត្រូវទ្វេរជាពីរ ប្រសិនបើអ្នកប្រព្រឹត្តបទល្មើសជាអ្នកមានមុ ខរបរខាងគ្រប់គ្រង និងព្យាបាលសុខភាព។ ក៏ប៉ុន្តែប្រសិនបើក្នុងកាលទេសនៃមូលហេតុ ដែលបទល្មើសណាមួយចែងខាងលើបានប្រព្រឹត្ត ដោយមាន បរិមាណបន្តិចបន្តួច និងប្រព្រឹត្តក្នុងក្របខ័ណ្ឌទទួលទានតាមទម្លាប់ ព្រះរាជអាជ្ញាអាចអោយជនប្រព្រឹត្តនោះ រួចខ្លួនពីបទចោទ។ ប្រសិនបើរឿងនេះទៅដល់តុលាការ ប្រធានតុលាការ អាចសំរេចអោយចារីនៃហេតុ ការណ៍នេះ មិនបាច់ទទួលទោស រឺគ្រាន់តែព្រមានជន នោះតែប៉ុណ្ណោះ។ ត្រូវចាត់ទុកថាជាការទទួលទាន តាមទម្លាប់ ការទទួលទានដែលមិនបន្ដាលអោយញៀន ហើយអ្នកទទួលទានជាអ្នកស្រុ កទទួលទានតាមដូន តាធ្លាប់ប្រព្រឹត្តពីយូរណាស់មកហើយ។

  • មាត្រា ៩៩

ជនណាដែលបើកបរយានយន្តតាមផ្លួវគោក ផ្លួវទឹករឺផ្លួវអាកាសនៅពេលដែលខ្លួនស្ថិត ក្រោមអិទ្ធិពលនៃថ្នាំមានសារជាតិញៀន ដែលខ្លួនបានប្រើដោយខុសច្បាប់ និងបន្ដាលអោយមានគ្រោះថ្នាក់ ទោះបីគ្មានសញ្ញាបង្ហាញអោយឃើញពីក្រៅថាខ្លួនញៀនក៏ដោយ ក៏ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ដល់ ១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួយ លានរៀល) រឺផ្តន្ទាទោសណាមួយនៃទោសទាំងពីរនេះ។ ជនណាប្រកែកមិនព្រមដាក់ខ្លួនអោយគេធ្វើតេស្តពិនិត្យគ្រឿងញៀន ត្រូវផ្តន្ទាទោ សដូចមានចែងនៅវាក្យ ខ័ណ្ឌខាងលើ។ ក្នុងករណីបង្កអោយមានរបួសស្នាម រឺគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតអ្នកដទៃ ត្រូវផ្តន្ទាទោសជាបី ដងនៃ អតិបរមាទោសកំនត់។

[កែប្រែ]ជំពូកទី២៥ កិច្ចសហប្រតិបត្តិការអន្តរជាតិ

ផ្នែកទី១ បទប្បញ្ញត្តិរួមស្តីពីបត្យាប័ន និងការជួយគ្នាទៅវិញទៅមកខាងតុលាការ

  • មាត្រា ១០០

ក្នុងករណីគ្មានសន្ធិសញ្ញាបត្យាប័ន និងការជួយគ្នាទៅវិញទៅមកខាងតុលាការ ចំពោះ បទល្មើសដែលមានចែងក្នុងជំពូកទី១០ និង១១ ត្រូវអនុវត្តតាមបទបញ្ញត្តិទាំងឡាយនៃជំពូកទី២៥ ដែលអនុវត្តបានផងដែរទៅលើចំនុចដែលមិនបានបញ្ញត្តិដោយសន្ធិសញ្ញា។

  • មាត្រា ១០១

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មិនចាត់ទុកបទល្មើសទាំងឡាយ ដែលមាន ចែងក្នុងមាត្រាខាងលើនេះ ជាបទល្មើ សខាងសារពើពន្ធ រឺនយោបាយ រឺក៏ជាបទល្មើសដែលមាន មូលហេតុនយោបាយ ដើម្បីប្រកែកមិនព្រមធ្វើបត្យាប័នចារីនៃបទល្មើសទាំង នោះ រឺមិនព្រមជួយគ្នា ទៅវិញទៅមកក្នុងការស៊ើបអង្កេតការចោទប្រកាន់ពីបទអាជ្ញា និងនីតិវិធីនៃតុលាការចំពោះបទល្មើស ខាងលើនេះ ឡើយ។

[កែប្រែ]ផ្នែកទី២ បត្យាប័ន

  • មាត្រា ១០២

ល័ក្ខខ័ណ្ឌនីតិវិធី និងលទ្ធផលនៃបត្យាប័នចំពោះបទល្មើស ដែលមានចែងជាពិសេសក្នុង ជំពូកទី១០ និងទី១១ ត្រូវបានកំនត់ ដោយបទប្បញ្ញត្តិនៃជំពូកទី២៥នៃច្បាប់នេះ។

  • មាត្រា ១០៣

បត្យាប័ននឹងត្រូវបានបដិសេធដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលបើ អាជ្ញាធរខាងតុលាការកម្ពុជាយល់ថា បទល្មើសមិនធ្ងន់សមល្មមនឹងធ្វើបត្យាប័ន រឺកាលបើអាជ្ញាធរតុលា ការកម្ពុជាយល់ថា វិធានការនេះ អាចសំរួលអោយធ្វើការចោទប្រកាន់ រឺដាក់ទណ្ឌកម្មព្រហ្មទណ្ឌ ទៅលើជនណាម្នាក់ ដោយសារតែមូលហេតុពូជសាសន៍ សាសនា សញ្ជាតិ រឺមតិនយោបាយរបស់គេ។

  • មាត្រា ១០៤

លើកលែងតែមានកិច្ចព្រមព្រៀងរឺការសម្រុះសំរួលជាមួយនឹងរដ្ឋដែលជាអ្នកប្តឹងសុំ រាជរដ្ឋាភិបាលកម្ពុជា ដាក់រឿងជូនទៅ អាជ្ញាធរខាងតុលាការមានសមត្ថកិច្ចរបស់ខ្លួន ដើម្បីចាត់ការជុំនំ ជំរះបន្ដឹងព្រហ្មទណ្ឌ កាលបើរាជរដ្ឋាភិបាលបដិសេធបត្យាប័នដោយមូល ហេតុ :

  • បទល្មើសត្រូវបានប្រព្រឹត្តនៅលើទឹកដីនៃព្រះរាជាណាចក្រម្ពុជា រឺនៅលើនាវាបង្ហូតទង់ជាតិខ្មែរ រឺនៅលើនាវាបហ្ហូតទង់ជាតិខ្មែរ រឺ នៅ​លើ​អាកាស​យាន​មាន​លេខ​សំគាល់​ស្រប​ទៅនឹងច្បាប់កម្ពុជាជាធរ មាន នៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្ត។
  • បទល្មើសត្រូវបានប្រព្រឹត្តដោយពលរដ្ឋខ្មែរ
  • រឺអ្នកដែលសន្មត់ថាបានប្រព្រឹត្តបទល្មើសស្ថិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
  • មាត្រា ១០៥

កាលបើរាជរដ្ឋាភិបាលប្រកែកមិនព្រមធ្វើបត្យាប័នដែលគេសុំដើម្បីអនុវត្តន៍ទោស ដែលត្រូវបានផ្តន្ទាទោស ចំពោះបទល្មើ សណាមួយ ដែលមានចែងក្នុងជំពូកទី១០ និងទី១១ ដោយសំអាងថា ទណ្ឌិតជាពលរដ្ឋខ្មែរ ហើយបើរដ្ឋជាអ្នកសុំនោះ សុំអោយរាជរដ្ឋាភិបា លកម្ពុជា ចាត់អោយ អនុវត្តទោស រឺសំណល់ទោសដោយខ្លួនអែង នោះរាជរដ្ឋាភិបាលបញ្ជូនពាក្យសុំទៅក្រសួងយុត្តិធម៌ ដើម្បី ពិនិត្យពីនិ យតភាពនៃបន្ដឹង និងពីភាពត្រឹមត្រូវតាមបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា រួចសំរេច ទៅតាមច្បាប់។ កាលបើទោសដែលបានផ្តន្ទា តាមប្រភេទ រឺតាមថិរវេលា ជាទោសមានភាព ធ្ងន់ជាងទោសដែលចែងក្នុងច្បាប់កម្ពុជាចំពោះរឿងដូចគ្នា នោះតុលាការនៃលំនៅដ្ឋាន រឺ នៅទីឃុំឃាំង ទណ្ឌិត តាមបន្ដឹងដែលធ្វើឡើងដោយទណ្ឌិតខ្លួនអែង រឺដោយអយ្យការ ត្រូវយកទោសដែលស្រប នឹងច្បាប់កម្ពុជាមកដាក់ ជំនួស រឺបន្ថយទោសដែលកាត់នៅអែបរទេសមកត្រឹមទោសអតិបរមា ដែលមាន ចែងក្នុងច្បាប់កម្ពុជា។

  • មាត្រា ១០៦

បើកាលទេសទាមទារហើយក្នុងករណីប្រញាប់ ព្រះរាជអាជ្ញាអាចបញ្ជាអោយចាប់ខ្លួនជន បរទេសជាបន្ដោះអាសន្ន បន្ទាប់ពី បានទទួលដំនឹងដែលបានផ្ញើផ្ទាល់មកខ្លួន តាមគ្រប់មធ្យោបាយបញ្ចូនសារ ដែលមានទុកស្នាមជាលាយលក្ខណ៍អក្សរថា នៅរដ្ឋជាអ្នកសុំមាន សេចក្តីសំរេចពីតុលាការ បញ្ជាអោយចាប់ខ្លួន រឺដាក់ទោសសាមីខ្លួននោះ ពីការប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែង ក្នុងជំពូកទី១០ និង ទី១១។ ព្រះរាជអាជ្ញាជូនដំនឹងអំពីការចាប់ខ្លួននេះទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ជនដែលត្រូវចាប់ខ្លួនជាបន្ដោះអាសន្នក្នុងក្របខ័ណ្ឌខាងលើ នេះ អាចត្រូវបានដោះលែងអោយរួចខ្លួនវិញ បើក្នុងរយពេល២០ថ្ងៃ ចាប់ពីថ្ងៃចាប់ខ្លួនមក រាជរដ្ឋាភិបាលកម្ពុជាអិតបានទទួលពាក្យសុំបត្យា ប័ន ជាផ្លូវការទេ។

  • មាត្រា ១០៧

រាជរដ្ឋាភិបាលកម្ពុជាអាចយល់ព្រមអោយធ្វើបត្យាប័ន ដោយគ្រាន់តែបានឃើញពាក្យសុំ ចាប់ខ្លួនបន្ដោះអាសន្ន បើជនដែល គេទាមទារអោយចាប់ខ្លួននោះ យល់ព្រមជាលាយលក្ខណ៍អក្សរ នៅចំពោះមុខព្រះរាជអាជ្ញា អោយគេបញ្ជូនខ្លួនត្រលប់ទៅប្រទេសដើម វិញភ្លាម។

ផ្នែកទី៣ ការជួយគ្នាទៅវិញទៅមកខាងតុលាការ

  • មាត្រា ១០៨

ក្នុងករណីនៃបទល្មើសដែលមានចែងក្នុងជំពូកទី១០ និងទី១១ អាជ្ញាធរខាងតុលាការនៃ ព្រះរាជាណាចក្រកម្ពុជា អាចប្រគល់ អំនាចអោយទៅអាជ្ញាធរខាងតុលាការមានសមត្ថកិច្ចនៃរដ្ឋបរទេស ណាមួយ និងអាចទទួលអំនាចពីអាជ្ញាធរតុលាការនៃរដ្ឋបរទេសណា មួយដែរ ដើម្បី :

  1. ប្រមូលយកសក្ខីភាព រឺយកចម្លើយដែលឆ្លើយតាមផ្លូវតុលាការ។
  2. អោយដំនឹងពីលិខិតផ្សេងៗរបស់តុលាការ។
  3. ធ្វើការឆែកឆេរ និងឃាត់ទុក។
  4. ធ្វើការពិនិត្យវត្ថុ និងទីកន្លែង។
  5. ផ្តល់ពត៌មាន និងវត្ថុតាង។
  6. ចេញច្បាប់ដើម រឺសេចក្តីចម្លងដោយមានបញ្ជាក់ថាត្រឹមត្រូវតាមច្បាប់ដើមនៃអែកសារ និងសំណុំរឿង រាប់ទាំងសេចក្តីស្រង់បញ្ជីប្រាក់ពីធនាគារ អែកសារគណនេយ្យ សំណុំរឿងរបស់ក្រុមហ៊ុន និងអែកសារពាណិជ្ជកម្ម ព្រមទាំងលិខិតយថាភូត រឺ លិខិតអែកជន។
  7. បង្ហាញ រឺផ្តល់សាក្សី អ្នកជំនាញ រឺជនដទៃទៀត រាប់ទាំងជនជាប់ឃុំខ្លួនផង ដែលយល់ព្រម ជួយក្នុងការស៊ើបអង្កេត រឺយល់ព្រមចូលរួមក្នុងនីតិវិធី។
  8. ផ្ទេរនីតិវិធីព្រហ្មទណ្ឌ ក្នុងករណីដែលការផ្ទេរនេះត្រូវធ្វើជាចាំបាច់ ក្នុងផលប្រយោជន៍គ្រប់គ្រងការងារ តុលាការអោយបានល្អ។
  9. រកអត្តសញ្ញណ រឺរាវរកធនធាន ទ្រព្យសម្បត្តិ បរិក្ខារ សម្ភា : និងសារធាតុទាំងឡាយ ដើម្បីប្រមូលធាតុផ្សំនៃភស្តុតាង។
  10. ដាក់ក្រោមវិធានការរក្សាទុកជាបន្ដោះអាសន្ននូវផលិតផល និងទ្រព្យសម្បត្តិដែលបានមកពីបទ ល្មើស ព្រមទាំងបរិក្ខារសម្ភារ និងសារធាតុដែលប្រើប្រាស់ រឺ​ទុក​សំរាប់​ប្រើប្រាស់ ដើម្បីប្រព្រឹត្តបទ ល្មើស។
  11. ចាត់អោយអនុវត្តសេចក្តីសំរេចដែលបញ្ជាអោយធ្វើការរឹបអូសផលិតផលទ្រព្យសម្បត្តិ បរិក្ខារ សម្ភារ និងសារធាតុទាំងឡាយ។
  12. បញ្ជាអោយធ្វើការរឹបអូសវត្ថុទាំងឡាយដែលមានចែងក្នុងចំនុចខាងលើ។
  13. អោយដំនឹងអំពីការចោទប្រកាន់ក្នុងនីតិវិធីព្រហ្មទណ្ឌ។
  14. សួរចម្លើយជនជាប់ចោទក្នុងនីតិវិធីព្រហ្មទណ្ឌ។ ល័ក្ខខ័ណ្ឌទាំងឡាយនៃការសុំជំនួយខាងតុលាការទៅបន្ដារដ្ឋបរទេស ល័ក្ខខ័ណ្ឌដែលត្រូវចាត់ការលើ ពាក្យ​សុំ​ជំនួយ​ខាង​តុលា​ការពីបន្ដារដ្ឋបរទេស ត្រូវកំនត់ដោយអនុក្រឹត្យ។

[កែប្រែ]ជំពូកទី២៦ ការសម្របសំរួលការប្រយុទ្ធប្រឆាំង

នឹងការប្រើប្រាស់ និង ការធ្វើជំនួញគ្រឿងញៀនខុសច្បាប់

[កែប្រែ]ផ្នែកទី១ ការសម្របសំរួល ការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនដោយបំភាន

  • មាត្រា ១០៩

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុវត្តនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ដោ យបំពាននូវគ្រឿងញៀន។ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិ រៀបចំការប្រជុំពិភាក្សារបស់អាជ្ញាធរជាតិ និងដាក់ចុះអោយអនុវត្ត សេច ក្តីសំរេចទាំងឡាយរបស់អាជ្ញាធរជាតិ។ សមាសភាព និងមុខនាទីរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវកំនត់ដោយព្រះរាជ ក្រឹត្យ។

ផ្នែកទី២ ការសម្របសំរួលនៃការប្រយុទ្ធប្រឆាំងនឹងការធ្វើជំនួញគ្រឿងញៀនខុសច្បាប់

  • មាត្រា ១១០

នាយកមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ប្រមូលផ្តុំពត៌មានទាំងអស់ដែលអាច សំរួលការស្រាវជ្រាវរក និងការប ង្ការជំនួញគ្រឿងញៀនខុសច្បាប់ ហើយសំរួលប្រតិបត្តិការទាំងអស់ នៅក្នុងផ្ទៃប្រទេស ក៏ដូចជាក្នុងផ្ទៃអន្តរជាតិ ដើម្បីបង្ក្រាបជំនួញគ្រឿង ញៀនខុសច្បាប់។ សមាសភាព និងមុខនាទីរបស់នាយកមន្ទីរខាងលើនេះ ត្រូវកំនត់ដោយអនុក្រឹត្យ។

[កែប្រែ]ជំពូកទី២៧ អវសានប្បញ្ញត្តិ

  • មាត្រា ១១១

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៧ ព្រះហស្ថលេខា នរោត្ដម សីហនុ

[កែប្រែ]ឯកសារ​យោង

ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​

ច្បាប់​ ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០០៧​ នា​សម័យ​ប្រជុំ​រដ្ឋសភា​ លើក​ទី​ ៧​ នីតិកាល​ទី​ ៣​ និង​ដែល​ព្រឹទ្ធសភា​បាន​យល់​ស្រប​តាម​ទម្រង់​ និង​គតិ​នៃ​ច្បាប់​នេះ​ទាំង​ស្រុង​ ដោយ​គ្មាន​ការ​កែប្រែ​អ្វី​ឡើយ​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០០៨​ នា​សម័យ​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធសភា​ លើក​ទី​ ៤​ នីតិកាល​ទី​ ២​ ហើយ​​ដែល​មាន​សេចក្ដី​ទាំង​ស្រុង​ ដូច​ត​ទៅ​នេះ:

 

មាតិកា

  [លាក់

[កែប្រែ]ជំពូក​ទី​១ បទប្បញ្ញត្តិ​ទូទៅ

[កែប្រែ]មាត្រា​ ១​.-​ គោល​បំណង​នៃ​ច្បាប់​នេះ

​ច្បាប់​នេះ​ មាន​គោលបំណង​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ និង​ អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ដើម្បី​ការពារ​​សិទ្ធិ​ និង​ សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ និង​បង្កើន​នូវ​សុខភាព​ និង​សុខុមាលភាព​​របស់​ប្រជាពលរដ្ឋ​ និង​ រក្សា​ការពារ​ លើក​កម្ពស់​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​ដ៏​ល្អ​របស់​ជាតិ​និង​មាន​គោល​បំណង​ អនុវត្ត​ឱ្យ​ បាន​សមស្រប​ផង​ដែរ​ តាម​ពិធី​សារ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ទប់ស្កាត់​ ការ​បង្ក្រាប​ និង​ ការ​ផ្ដន្ទាទោស​ការ​ជួញដូរ​មនុស្ស​ ជា​ពិសេស​ស្ត្រី​ និង​កុមារ​​បន្ថែម​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ឬ​ ឧបករណ៍​ ឬ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ផ្សេងៗ​ទៀត​ ទាក់ទង​នឹង​ការ​ជួញដូរ​មនុស្ស​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ឱ្យ​ សច្ចាប័ន​ ឬ​ ចុះ​ហត្ថលេខា។

[កែប្រែ]មាត្រា​ ២​.-​ ការ​អនុវត្ត​ច្បាប់​នេះ​នៅ​ក្នុង​ដែនដី​

ច្បាប់​នេះ​​ត្រូវ​អនុវត្ត​ទៅ​លើ​បទល្មើស​ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ដែន​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ដែន​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​ច្បាប់​នេះ​ រួម​បញ្ចូល​ទាំង​នាវា​ ឬ​ អាកាស​​យាន​ណា​មួយ​ដែល​​មាន​សិទ្ធិ​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា។

បទល្មើស​មួយ​ត្រូវ​ចាត់​ទុក​ថា​ បាន​ប្រព្រឹត្ត​នៅ​ក្នុង​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​នៅ​ពេល​ដែល​អំពើ ​រួម​ផ្សំ​ណា​មួយ​នៃ​បទល្មើស​នោះ​កើត​ឡើង​នៅ​ក្នុង​ដែនដី​នៃ​ព្រះរាជាណាចក្រ ​កម្ពុជា។

[កែប្រែ]មាត្រា​ ៣​.-​ ការ​អនុវត្ត​ច្បាប់​នេះ​នៅ​ក្រៅ​ដែនដី

ច្បាប់​នេះ​ត្រូវ​អនុវត្ត​ទៅ​លើ​បទល្មើស​ឧក្រិដ្ឋ​ ឬ​ មជ្ឈិម​ទាំងឡាយ​ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ នៅ​ក្រៅ​ដែន​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ពលរដ្ឋ​ខ្មែរ។

ច្បាប់​នេះ​អនុវត្ត​ទៅ​លើ​បទល្មើស​ឧក្រិដ្ឋ​ ឬ​ មជ្ឈិម​ទាំងឡាយ​ ដែល​ត្រូវ​​បាន​ប្រព្រឹត្ត​ឡើង​ នៅ​ក្រៅ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ជន​បរទេស​ ហើយ​ជន​រងគ្រោះ​គឺ​ជា​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​ដែល​បទល្មើស​កើត​ឡើង។

[កែប្រែ]មាត្រា​ ៤​.- ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​

រាល់​ការ​ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ ឬ​ មជ្ឈិម​ទាំងឡាយ​​ ដែល​មាន​ចែង​​នៅ​ក្នុង​ច្បាប់​នេះ​ ត្រូវ​ផ្ដន្ទាទោស​ និង​ត្រូវ​ទទួល​ខុសត្រូវ​ ដូច​ករណី​ដែល​បទល្មើស​​ត្រូវ​បាន​ប្រព្រឹត្ត។

អ្នក​សម​គំនិត​ និង​ អ្នក​ផ្ដើម​គំនិត​ ក្នុង​បទល្មើស​​ឧក្រិដ្ឋ​ ឬ​ មជ្ឈិម​ទាំងឡាយ​ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ​ ត្រូវ​ផ្ដន្ទាទោស​ និង​ត្រូវ​ទទួល​ខុសត្រូវ​​ដូច​ចារី​ដែល​ប្រព្រឹត្ត​បទល្មើស។

អ្នក​សម​គំនិត​​ និង​អ្នក​ផ្ដើម​គំនិត​រួម​មាន​ អ្នក​រៀបចំ​ ឬ​ ចង្អុល​បង្ហាញ​ជាអាទិ៍​ឱ្យ​ជន​ដទៃ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ ឬ​ មជ្ឈិម​ទាំងឡាយ​ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ។

នៅ​ពេល​ដែល​អ្នក​តំណាង​ ភ្នាក់ងារ​ ឬ​ និយោជិត​ នៃ​នីតិបុគ្គល​ ឬ​ ភារប្បទាយី​ណា​មួយ​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ​ ក្នុង​ក្របខ័ណ្ឌ​នៃ​មុខ​ជំនួញ​ឬ​ ផល​ប្រយោជន៍​នៃ​នីតិបុគ្គល​ ឬ​ ភារប្បទាយី​នោះ​ នីតិ​បុគ្គល​ ឬ​ ភារប្បទាយី​នោះ​ ត្រូវ​ផ្ដន្ទាទោស​ដោយ​ពិន័យ​ជា​ប្រាក់​ និង​ ទោស​បន្ថែម​ ដោយ​យោង​ទៅ​តាម​ការ​ផ្ដន្ទាទោស​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​ដែល​ ពាក់ព័ន្ធ។

[កែប្រែ]មាត្រា​ ៥​.-​ ការ​ប្រកាស​មូល​ទោស​

នៅ​ក្នុង​គ្រប់​ករណី​ ដែល​បទល្មើស​ត្រូវ​ផ្ដន្ទាទោស​​ដាក់​ពន្ធនាគារ​ផង​ និង​ ពិន័យ​ជា​ប្រាក់​ផង​ តុលាការ​អាច​ប្រកាស:

១-ទោស​ជាប់​ពន្ធនាគារ​ និង​ទោស​ពិន័យ​ត្រួត​គ្នា។

២-ទោស​ដាក់​ពន្ធនាគារ​តែ​មួយ​ប៉ុណ្ណោះ។

៣-ឬ​ ក៏​ទោស​​ពិន័យ​ជា​ប្រាក់​តែ​មួយ​មុខ​ប៉ុណ្ណោះ។

[កែប្រែ]មាត្រា​ ៦.- បទល្មើស​ត្រួត​គ្នា​

កាល​បើ​នៅ​ក្នុង​ពេល​ចោទ​ប្រកាន់​តែ​មួយ​ ជន​ជាប់​ចោទ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទល្មើស​ច្រើន​ ទោស​នីមួយៗ​ អាច​ត្រូវ​ប្រកាស​ឡើង។​ ប៉ុន្តែ​កាល​បើ​ទោស​ត្រូវ​ទទួល​មាន​ច្រើន​ និង​មាន​ប្រភេទ​ដូចគ្នា​ ទោស​តែ​មួយ​នៃ​ប្រភេទ​នេះ​ អាច​ត្រូវ​បាន​ប្រកាស​ជា​អតិបរមា​​នៅ​ក្នុង​ព្រំដែន​ស្រប​ច្បាប់​ដែល​ខ្ពស់​ ជាង​គេ។

[កែប្រែ]មាត្រា​ ៧​.-​ និយមន័យ​នៃ​អនីតិជន

អនីតិជន​ នៅ​ក្នុង​ច្បាប់​នេះ​មាន​ន័យ​ថា​ ជា​ជន​ដែល​មាន​អាយុ​ក្រោម​ ១៨​ ឆ្នាំ។

ជន​ណា​ដែល​រក្សា​ទុក​អនីតិជន​ឱ្យ​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ ឬ​ ត្រួត​ពិនិត្យ​របស់​ខ្លួន​នឹង​ត្រូវ​ចាត់​ទុក​ថា​ បាន​ដឹង​ពី​អាយុ​របស់​អនីតិជន​នោះ​ លើក​លែង​តែ​ជន​នោះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ខ្លួន​មាន​ការ​​ជឿជាក់​ដោយ​សម​ហេតុ​ផល​ថា​ អនីតិជន​នោះ​ មាន​អាយុ​ ១៨​ ឆ្នាំ​ ឬ​ច្រើន​ជាង​ ១៨​ ឆ្នាំ។

 

[កែប្រែ]ជំពូក​ទី​ ២​ អំពើ​លក់​-ដូរ​មនុស្ស​

[កែប្រែ]មាត្រា​ ៨​.-​ និយមន័យ​នៃ​ការ​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់

ការ​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ នៅ​ក្នុង​ច្បាប់​នេះ​មាន​ន័យ​ថា:

១​-ការ​ធ្វើ​ឱ្យ​ មនុស្ស​ម្នាក់​ ផ្លាស់​ទី​ពី​ទី​កន្លែង​ដែល​គេ​កំពុង​រស់នៅ​ទៅ​កាន់​ទី​កន្លែង​ដទៃ​ដែល​ ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ខ្លួន​ ឬ​ របស់​តតិយជន​ តាម​មធ្យោបាយ​បង្ខិតបង្ខំ​ គម្រាមកំហែង​ បោក​បញ្ឆោត​ បំពាន​ដោយ​អំណាច​ ឬ​ លួង​លោម។

២- ការ​នាំ​យក​អនីតិជន​ ឬ​ ជន​ដែល​នៅ​ក្រោម​អាណាព្យាបាល​ទូទៅ​ ឬ​ នៅ​ក្រោម​ហិតូបត្ថម្ភ​ ឬ​ នៅ​ក្រោម​អ្នក​គ្រប់គ្រង​ស្រប​ច្បាប់​ ដោយ​គ្មាន​អំណាច​តាម​ផ្លូវ​ច្បាប់​ ឬ​ យុត្តិកម្ម​តាម​ផ្លូវ​ច្បាប់​ ចេញ​ពី​ការ​គ្រប់គ្រង​ស្រប​ច្បាប់​នៃ​ឪពុកម្ដាយ​ អ្នក​ថែរក្សា​ ឬ​ អ្នក​អាណាព្យាបាល​របស់​គេ។

[កែប្រែ]មាត្រា​ ៩​.-​ ការ​នាំ​យក​អនីតិជន​ ជាអាទិ៍​ ចេញ​ដោយ​មិន​ស្រប​ច្បាប់

ជន​ណា​នាំ​យក​អនីតិជន​ ឬ​ ជន​ដែល​នៅ​ក្រោម​អាណាព្យាបាល​ទូទៅ​ ឬ​ នៅ​ក្រោម​ហិតូបត្ថម្ភ​ ឬ​ នៅ​​ក្រោម​អ្នក​គ្រប់គ្រង​ស្រប​ច្បាប់​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២​ (ពីរ)​ ឆ្នាំ​ ដល់​ ៥​ (ប្រាំ)​ ឆ្នាំ។

ចំពោះ​បទ​ល្មើស​ដែល​មាន​ចែង​ក្នុង​មាត្រា​នេះ​ ការ​ផ្ដន្ទាទោស​ត្រូវ​លើកលែង​ ឬ​ទទួល​ស្ថាន​សម្រាល​ ក្នុង​ករណី​លក្ខខណ្ឌ​ទាំងអស់​ ត្រូវ​បាន​បំពេញ​ដូច​ត​ទៅ​នេះ:

១- បើ​ជន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ ដែល​គេ​នាំ​យក​ទៅ​នោះ​ មាន​អាយុ​ចាប់​ពី​ ១៥​ (ដប់ប្រាំ) ឆ្នាំ​ ឡើង​ទៅ​ និង​យល់​ព្រម​ដោយ​ស្ម័គ្រ​ចិត្ត​ ចំពោះ​អំពើ​ល្មើស។

២- ការ​ពុំ​មាន​ប្រើ​វិធាន​ការ​ណា​មួយ​ ដែល​មាន​ចែង​ក្នុង​កថាខណ្ឌ​ទី​ ១​ មាត្រា​ ៨​ នៃ​ច្បាប់​នេះ​ ត្រូវ​បាន​ប្រើប្រាស់។

៣- ជន​ល្មើស​មិន​មាន​គោល​បំណង​ ប្រព្រឹត្ត​បទល្មើស​ណា​មួយ។

ចំពោះ​បទល្មើស​ដែល​មាន​ចែង​ក្នុង​មាត្រា​នេះ​ អាច​ធ្វើ​ការ​ចោទ​ប្រកាន់​ បាន​ លុះ​ត្រា​តែ​មាន​ពាក្យ​បណ្ដឹង​ពី​ឪពុក​ម្ដាយ​ អ្នក​ថែរក្សា​ ឬ​ អ្នក​អាណាព្យាបាល​ស្រប​ច្បាប់​ ប្រសិន​បើ​មធ្យោបាយ​ណា​មួយ​ដូច​មាន​ចែង​នៅ​ក្នុង​កថា​ខណ្ឌ​ទី​ ១​ មាត្រា​ ៨​ នៃ​ច្បាប់​នេះ​ ត្រូវ​បាន​ប្រើប្រាស់។

[កែប្រែ]មាត្រា​ ១០​.- ការ​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ដោយ​មាន​គោលដៅ

ជន​ណា​​ដែល​នាំ​យក​ជន​ដទៃ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ ក្នុង​គោលដៅ​ស្វែង​រក​ប្រយោជន៍​ឈ្លានពាន​ខាង​ផ្លូវ​ភេទ​ ផលិត​រូបភាព​អាសអាភាស​ រៀប​អាពាហ៍ពិពាហ៍​ ផ្ទុយ​ពី​ឆន្ទៈ​របស់​ជនរងគ្រោះ​​ ស្មុំ​កូន​ ឬ​ ទម្រង់​ណា​មួយ​នៃ​ការ​កេង​ប្រវ័ញ្ចន៍​ផ្សេង​ទៀត​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ)ឆ្នាំ​ ដល់​ ១៥​ (ដប់​ប្រាំ) ឆ្នាំ។

ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១៥​ (ដប់ប្រាំ)ឆ្នាំ​ ទៅ​ ២០​ (ម្ភៃ) ឆ្នាំ​ ក្នុង​ករណី​ដែល:

-ជនរងគ្រោះ​ជា​អនីតិជន។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​មន្ត្រី​សាធារណៈ​ ដែល​បំពាន​ដោយ​អំណាច​របស់​ខ្លួន​មក​លើ​ជន​រងគ្រោះ។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​ក្រុម​មាន​ការ​ចាត់តាំង។

ពាក្យ​ថា​ ទម្រង់​នៃ​ការ​កេង​ប្រវ័ញ្ចន៍​ផ្សេង​ទៀត​ នៅ​ក្នុង​​មាត្រា​នេះ​ និង​មាត្រា​ ១២​ មាត្រា​ ១៥​ មាត្រា​ ១៧​ និង​មាត្រា​ ១៩​ នៃ​ច្បាប់​នេះ​ រួម​មាន​ ការ​កេង​ប្រវ័ញ្ចន៍​លើ​ពេស្យា​កម្ម​ជន​​ដទៃ​ រូប​ភាព​ និង​សម្ភារៈ​អាសអាភាស​ ពាណិជ្ជកម្ម​ផ្លូវ​ភេទ​ សេវា​ ឬ​ ពលកម្ម​ដោយ​បង្ខំ​ទាសភាព​ ឬ​ ការ​អនុវត្ត​ស្រដៀង​គ្នា​នឹង​ទាស​ភាព​ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​សេវភាព​ដោយ​មិន​ស្ម័គ្រ​ចិត្ត​ ពលកម្ម​កុមារ​ ឬ​ ការ​ដក​ហូត​សរីរាង្គ។

ការ​យល់​ព្រម​របស់​ជនរងគ្រោះ​ចំពោះ​គោលដៅ​ដែល​មាន​ចែង​ក្នុង​កថាខណ្ឌ​ទី​ ១​ នៃ​មាត្រា​នេះ​ មិន​ទាក់ទង​នឹង​មធ្យោបាយ​ណា​មួយ​ដែល​មាន​ចែង​ក្នុង​កថាខណ្ឌ​ទី​ ១​ មាត្រា​ ៨​នៃ​ច្បាប់​នេះ​ ដែល​ត្រូវ​បាន​ប្រើ​នោះ​ទេ។ ករណី​នេះ​ត្រូវ​យក​ទៅ​អនុវត្ត​ផង​ដែរ​ ចំពោះ​បទ​ល្មើស​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ១៥​ មាត្រា​ ១៧​ និង​មាត្រា​ ១៩​ នៃ​ច្បាប់​នេះ។

[កែប្រែ]មាត្រា​ ១១.- ការ​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន​

ជន​ណា​ដែល​នាំ​យក​ជន​ដទៃ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ ក្នុង​គោលដៅ​ប្រគល់​ ឬ​ នាំ​យក​ទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ) ឆ្នាំ​ដល់​១៥​ (ដប់ប្រាំ) ឆ្នាំ។

ជន​ណា​ដែល​នាំ​យក​ជន​ដទៃ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ ក្នុង​ប្រទេស​ណា​មួយ​ក្រៅ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​គោលដៅ​ប្រគល់​ ឬ​ នាំ​ជន​នោះ​ទៅ​ប្រទេស​ផ្សេង​ទៀត​ ត្រូវ​ផ្ដន្ទាទោស​ដូចគ្នា​​នឹង​កថាខណ្ឌ​ទី​ ១​ ខាង​លើ។

ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១៥​ (ដប់ប្រាំ) ឆ្នាំ​ ទៅ​ ២០​ (ម្ភៃ)ឆ្នាំ​ ក្នុង​ករណី​ដែល:

-ជនរងគ្រោះ​ជា​អនីតិជន។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​មន្ត្រី​សាធារណៈ​ ដែល​បំពាន​ដោយ​អំណាច​របស់​ខ្លួន​មក​លើ​ជន​រងគ្រោះ។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​ក្រុម​មាន​ការ​ចាត់​តាំង។

[កែប្រែ]មាត្រា​ ១២​.- ការ​ជ្រើសរើស​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​កេង​ប្រវ័ញ្ចន៍​

ការ​ជ្រើសរើស​ដោយ​មិន​ស្រប​ច្បាប់​នៅ​ក្នុង​ច្បាប់​នេះ​ មាន​ន័យ​ថា​ ការ​បញ្ចុះបញ្ចូល​ការ​ជួល​ ឬ​ ការ​ឱ្យ​ជន​ណា​មួយ​បម្រើ​ការ​ក្រោម​ទម្រង់​នៃ​​ការ​កេង​ប្រវ័ញ្ចន៍​ផ្សេង​ ទៀត​ តាម​មធ្យោបាយ​បោក​បញ្ឆោត​ បំពាន​ដោយ​អំណាច​ ការ​បង្ខាំង​ខ្លួន​ ការ​ប្រើប្រាស់​កម្លាំង​ ការ​គម្រាមកំហែង​ ឬ​ មធ្យោបាយ​បង្ខិតបង្ខំ​ផ្សេង​ទៀត។

ជន​ណា​ដែល​ជ្រើសរើស​ជន​ដទៃ​ដោយ​មិន​ស្រប​ច្បាប់​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ) ឆ្នាំ​ ដល់​ ១៥​ (ដប់ប្រាំ) ឆ្នាំ។

ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១៥​ (ដប់ប្រាំ) ឆ្នាំ​ ដល់​ ២០​ (ម្ភៃ)​ ឆ្នាំ​ ក្នុង​ករណី​ដែល:

-ជន​រងគ្រោះ​ជា​អនីតិជន។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​មន្ត្រី​សាធារណៈ​ដែល​បំពាន​ដោយ​អំណាច​របស់​ខ្លួន​មក​លើ​ជន​រងគ្រោះ។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​ក្រុម​មាន​ការ​ចាត់តាំង។

[កែប្រែ]មាត្រា​ ១៣​.- និយមន័យ​នៃ​អំពើ​លក់​-ដូរ​មនុស្ស​

អំពើ​លក់​-ដូរ​មនុស្ស​មាន​ន័យ​ថា​ ប្រគល់​ឱ្យ​ដោយ​ខុស​ច្បាប់​នូវ​ការ​គ្រប់គ្រង​លើ​ជន​ណា​ម្នាក់​ទៅ​ជន​ដទៃ​ ឬ​ ទទួល​យក​ដោយ​ខុស​ច្បាប់​នូវ​ការ​ប្រគល់​ការ​គ្រប់គ្រង​លើ​ជន​ណា​ម្នាក់​ពី​ ជន​ដទៃ​ ដោយ​ផ្ដោះ​ប្ដូរ​ទៅ​នឹង​របស់​មាន​តម្លៃ​អ្វី​មួយ​ ដោយ​រាប់​បញ្ចូល​ទាំង​សេវា​ និង​​មនុស្ស​ផង។

អំពើ​ធ្វើ​ជា​ភ្នាក់ងារ​កណ្ដាល​នៃ​ការ​លក់​-ដូរ​មនុស្ស​ ត្រូវ​ផ្ដន្ទាទោស​ដូចគ្នា​នឹង​អំពើ​លក់-ដូរ​មនុស្ស​ដោយ​ផ្ទាល់។

[កែប្រែ]មាត្រា​ ១៤.- អំពើ​លក់-ដូរ​មនុស្ស​

ជន​ណា​ដែល​លក់​-ដូរ​ជន​ដទៃ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​​ ២​ (ពីរ) ឆ្នាំ​ ដល់​ ៥​(ប្រាំ) ឆ្នាំ។

[កែប្រែ]មាត្រា​ ១៥​.- អំពើ​លក់-ដូរ​មនុស្ស​ដោយ​មាន​គោលដៅ​

ជន​ណា​ដែល​លក់-ដូរ​ជន​ដទៃ​ ដោយ​មាន​គោលដៅ​ស្វែង​រក​ប្រយោជន៍​ ឈ្លានពាន​ខាង​ផ្លូវ​ភេទ​ ផលិត​រូប​ភាព​អាសអាភាស​ រៀប​អាពាហ៍ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ​របស់​ជន​រងគ្រោះ​ស្មុំ​កូន​ ឬ​ ទម្រង់​នៃ​ការ​កេង​ប្រវ័ញ្ចន៍​ផ្សេង​ទៀត​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ) ឆ្នាំ​ ដល់​ ១៥​ (ដប់​ប្រាំ) ឆ្នាំ។

ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១៥​ (ដប់ប្រាំ)​ ឆ្នាំ​ ដល់​ ២០​ (ម្ភៃ) ឆ្នាំ​ ក្នុង​ករណី​ដែល:

-ជន​រងគ្រោះ​ជា​អនីតិជន។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​មន្ត្រី​សាធារណៈ​ ដែល​បំពាន​ដោយ​អំណាច​របស់​ខ្លួន​មក​លើ​ជន​រងគ្រោះ។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​ក្រុម​មាន​ការ​ចាត់តាំង។

[កែប្រែ]មាត្រា​ ១៦.- អំពើ​លក់​-ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន​

ជន​ណា​ដែល​លក់-ដូរ​ជន​ដទៃ​ ក្នុង​គោលដៅ​ប្រគល់​ ឬ​ នាំ​យក​ទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ)ឆ្នាំ​ ដល់​ ១៥​ (ដប់ប្រាំ)ឆ្នាំ។

ជន​ណា​ដែល​លក់​-ដូរ​ជន​ដទៃ​ ក្នុង​ប្រទេស​ណា​មួយ​ក្រៅ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោលដៅ​ប្រគល់​ ឬ​ នាំ​ជន​នោះ​ ទៅ​ប្រទេស​ផ្សេង​ទៀត​ ត្រូវ​ផ្ដន្ទាទោស​ដូចគ្នា​នឹង​កថា​ខណ្ឌ​ទី​ ១​ ខាង​លើ។

ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១៥​ (ដប់ប្រាំ)ឆ្នាំ​ ទៅ​ ២០​ (ម្ភៃ)ឆ្នាំ​ ក្នុង​ករណី​ដែល:

-ជន​រងគ្រោះ​ជា​អនីតិជន។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​មន្ត្រី​សាធារណៈ​ ដែល​បំពាន​ដោយ​អំណាច​របស់​ខ្លួន​មក​លើ​ជន​រងគ្រោះ។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​ក្រុម​មាន​ការ​ចាត់​តាំង។

[កែប្រែ]មាត្រា​ ១៧​.- ការ​ដឹក​ជញ្ជូន​ដោយ​មាន​គោលដៅ

ជន​ណា​ដែល​ដឹក​ជញ្ជូន​ជន​ដទៃ​ ដែល​ត្រូវ​បាន​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ជ្រើសរើស​ លក់​-ដូរ​ ឬ​ ដឹក​ជញ្ជូន​ ដោយ​ដឹង​ថា​ជន​នោះ​ត្រូវ​បាន​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​​ជ្រើសរើស​ លក់-ដូរ​ ឬ​ ដឹក​ជញ្ជូន​ ក្នុង​គោលដៅ​​ដើម្បី​ស្វែង​រក​ប្រយោជន៍​ឈ្លានពាន​ខាង​ផ្លូវ​ភេទ​ ផលិត​រូបភាព​អាសអាភាស​ រៀប​អាពាហ៍ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ​របស់​ជន​រងគ្រោះ​ ស្មុំ​កូន​ ឬ​ ទម្រង់​នៃ​ការ​កេង​ប្រវ័ញ្ចន៍​ផ្សេង​ទៀត​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ)​ ឆ្នាំ​ ដល់​ ១៥​ (ដប់ប្រាំ) ឆ្នាំ។

ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១៥​ (ដប់ប្រាំ)ឆ្នាំ​ ទៅ​ ២០​ (ម្ភៃ)ឆ្នាំ​ ក្នុង​ករណី​ដែល:

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​មន្ត្រី​សាធារណៈ​ ដែល​​បំពាន​ដោយ​អំណាច​របស់​ខ្លួន​មក​លើ​ជន​រងគ្រោះ។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​ក្រុម​មាន​ការ​ចាត់​តាំង។

[កែប្រែ]មាត្រា​ ១៨.- អំពើ​នាំ​ឆ្លង​ដែន​

ជន​ណា​ដែល​​នាំ​យក​ជន​ដទៃ​ ដោយ​ដឹង​ថា​ជន​នោះ​ ត្រូវ​បាន​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ ជ្រើសរើស​ លក់​-ដូរ​ ឬ​ ដឹកជញ្ជូន​ទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ) ឆ្នាំ​ ដល់​ ១៥​ (ដប់ប្រាំ) ឆ្នាំ។

ជន​ណា​ដែល​នាំ​យក​ជន​ដទៃ​ ដោយ​ដឹង​ថា​ជន​នោះ​ ត្រូវ​បាន​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ ជ្រើសរើស​ លក់-ដូរ​ ឬ​ ដឹក​ជញ្ជូន​ក្នុង​ប្រទេស​ណា​មួយ​ក្រៅ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ប្រទេស​ ផ្សេង​ទៀត​ ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​នឹង​កថាខណ្ឌ​ទី​ ១​ ខាង​លើ។

ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១៥​ (ដប់ប្រាំ)ឆ្នាំ​ ទៅ​ ២០​ (ម្ភៃ)ឆ្នាំ​ ក្នុង​ករណី​ដែល:

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​មន្ត្រី​​សាធារណៈ​ ដែល​បំពាន​ដោយ​អំណាច​របស់​ខ្លួន​មក​លើ​ជន​រងគ្រោះ។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​ក្រុម​មាន​ការ​ចាត់​តាំង។

[កែប្រែ]មាត្រា​ ១៩.- ការ​ទទួល​យក​មនុស្ស​ដោយ​មាន​គោលដៅ​

ជន​ណា​ដែល​ទទួល​ ផ្ដល់​ជម្រក​ ឬ​ លាក់​បំពួន​ជន​ណា​មួយ​ ដែល​បាន​មក​ពី​អំពើ​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ ឬ​ ជ្រើសរើស​ លក់-ដូរ​ ឬ​ ដឹក​ជញ្ជូន​ក្នុង​គោលដៅ​ ដើម្បី​ស្វែង​រក​ប្រយោជន៍​ ឈ្លានពាន​ខាង​ផ្លូវ​ភេទ​ ផលិត​រូបភាព​ អាសអាភាស​ អាពាហ៍ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ​របស់​ជនរងគ្រោះ​​ ស្មុំ​កូន​ ឬ​ ទម្រង់​នៃ​ការ​កេង​ប្រវ័ញ្ចន៍​ផ្សេង​ទៀត​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ)ឆ្នាំ​ ដល់​ ១៥​ (ដប់ប្រាំ) ឆ្នាំ។

ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១៥​ (ដប់ប្រាំ) ឆ្នាំ​ ទៅ​ ២០​ (ម្ភៃ)ឆ្នាំ​ ក្នុង​ករណី​ដែល:

-ជនរងគ្រោះ​ជា​អនីតិជន។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​មន្ត្រី​សាធារណៈ​ ដែល​បំពាន​ដោយ​អំណាច​របស់​ខ្លួន​មក​លើ​ជន​រងគ្រោះ។

-អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​ក្រុម​មាន​ការ​ចាត់តាំង។

[កែប្រែ]មាត្រា​ ២០​.- ការ​ទទួល​យក​មនុស្ស​ដោយ​មាន​គោលដៅ​ជួយ​ដល់​ជនល្មើស

ជន​ណា​ដែល​ទទួល​ ផ្ដល់​ជម្រក​ ឬ​ លាក់បំពួន​ ជន​រងគ្រោះ​ក្នុង​អំពើ​នាំ​យក​ចេញ​ដោយ​​មិន​ស្រប​ច្បាប់​ ជ្រើសរើស​ លក់​-ដូរ​ ឬ​ ដឹកជញ្ជូន​ ក្នុង​គោលដៅ​ដើម្បី​ជួយ​ដល់​ជន​ល្មើស​ដែល​បាន​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ ច្បាប់​ ជ្រើសរើស​ លក់​-ដូរ​ ឬ​ ដឹក​ជញ្ជូន​ជន​រងគ្រោះ​នោះ​ ត្រូវ​ផ្ដន្ទាទោស​ពន្ធនាគារ​ពី​ ២​ (ពីរ) ឆ្នាំ​ ដល់​ ៥​ (ប្រាំ) ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​ ៤.០០០.០០០​ (បួន​លាន) រៀល​ ដល់​ ១០.០០០.០០០​ (ដប់​លាន) រៀល។

ត្រូវ​ផ្ដន្ទាទោស​​ដាក់​ពន្ធនាគារ​ពី​ ៥​ (ប្រាំ) ឆ្នាំ​ ដល់​ ១០​ (ដប់) ឆ្នាំ​ ក្នុង​ករណី​ជន​រងគ្រោះ​ជា​អនីតិជន។

 

[កែប្រែ]ជំពូក​ទី​ ៣​ ការ​បង្ខាំង

[កែប្រែ]មាត្រា​ ២១.- ការ​ចាប់​ពង្រត់​ ការ​ឃុំឃាំង​ ឬ​ ការ​បង្ខាំង

បុគ្គល​ដែល​ចាប់​ឃុំឃាំង​ ឬ​ បង្ខាំង​ជន​ដទៃ​ ដោយ​គ្មាន​​អំណាច​តាម​ផ្លូវ​ច្បាប់​ ត្រូវ​ផ្ដន្ទាទោស:

១-ជាប់​ពន្ធនាគារ​ពី​ ៣​ (បី) ឆ្នាំ​ ទៅ​ ៥​ (ប្រាំ)ឆ្នាំ​ បើ​ការ​ចាប់​ ការ​ឃុំឃាំង​ ឬ​ការ​បង្ខាំង​ខ្លួន​ មាន​រយៈ​ពេល​តិច​ជាង​មួយ​ខែ។

២-ជាប់​ពន្ធនាគារ​ពី​ ៥​ (ប្រាំ) ឆ្នាំ​ ទៅ​ ១០​ (ដប់) ឆ្នាំ​ បើ​ការ​ចាប់​ ការ​ឃុំឃាំង​ ឬ​ ការ​បង្ខាំង​ខ្លួន​ មាន​រយៈពេល​ស្មើ​ ឬ​ លើស​ពី​មួយ​ខែ។

[កែប្រែ]មាត្រា​ ២២​.- ស្ថាន​ទម្ងន់​ទោស​

បុគ្គល​ដែល​ចាប់​ឃុំឃាំង​ ឬ​ បង្ខាំង​ជន​ដទៃ​ ដោយ​គ្មាន​អំណាច​តាម​ផ្លូវ​ច្បាប់​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ក្នុង​ករណី​ដូច​ខាង​ក្រោម:

១-ដោយ​មាន​ទារុណកម្ម​ ឬ​ អំពើ​ឃោរឃៅ

២-បណ្ដាល​ឱ្យ​ មាន​មនុស្ស​ស្លាប់​ ឬ​

៣-ប្រព្រឹត្ត​ក្នុង​គោលដៅ​ជំរិត​យក​ប្រាក់។

 

[កែប្រែ]ជំពូក​ទី​ ៤​ អំពើ​ពេស្យាចារ​ និង​ អំពើ​ពេស្យាចារកុមារ​

[កែប្រែ]មាត្រា​ ២៣​.- និយមន័យ​នៃ​អំពើ​ពេស្យាចារ​ និង​ អំពើ​ពេស្យាចារ​កុមារ​

“អំពើ​ពេស្យាចារ” នៅ​ក្នុង​ច្បាប់​នេះ​មាន​ន័យ​ថា​ ការ​រួម​ភេទ​ជាមួយ​ជន​ណា​ម្នាក់​ដែល​មិន​កំណត់​ ឬ​ អំពើ​គ្រប់​រូប​ភាព​ផ្សេង​ទៀត​ ដែល​ទាក់ទង​នឹង​ភេទ​ ដោយ​ផ្ដោះប្ដូរ​នឹង​វត្ថុ​មាន​តម្លៃ​អ្វី​មួយ។

“អំពើ​ពេស្យាចារ​កុមារ” នៅ​ក្នុង​ច្បាប់​នេះ​មាន​ន័យ​ថា​ ជា​អំពើ​រួម​ភេទ​ ឬ​ អំពើ​គ្រប់​រូប​ភាព​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ភេទ​ រវាង​អនីតិជន​ជាមួយ​ជន​ដទៃ​ ដើម្បី​ផ្ដោះ​ប្ដូរ​ទៅ​នឹង​វត្ថុ​មាន​តម្លៃ​អ្វី​មួយ។

[កែប្រែ]​​មាត្រា​ ២៤​.- អំពើ​អូសទាញ​

ជន​ណា​អូស​ទាញ​ដោយ​ចេតនា​នូវ​ជន​ដទៃ​ក្នុង​ទី​សាធារណៈ​ក្នុង​គោលដៅ​ ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ផ្ទាល់​ខ្លួន​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ (មួយ) ថ្ងៃ​ ដល់​ ៦​ (ប្រាំមួយ) ថ្ងៃ​ និង​​ពិន័យ​ជា​ប្រាក់​ពី​ ៣.០០០​ (បីពាន់) រៀល​ ដល់​ ១០.០០០​ (មួយ​ម៉ឺន) រៀល។

អនីតិជន​ត្រូវ​លើកលែង​ពី​ការ​ផ្ដន្ទាទោស​ចំពោះ​បទល្មើស​ ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​នេះ។

[កែប្រែ]មាត្រា​ ២៥.-​ និយមន័យ​នៃ​សញ្ចារ​កម្ម​

អំពើ​សញ្ចារ​កម្ម​ នៅ​ក្នុង​ច្បាប់​នេះ​ មាន​ន័យ​ថា:

១- ទាញ​យក​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ពី​អំពើ​ពេស្យាចារ​របស់​ជន​ដទៃ​

២- ជួយ​ ឬ​ ការពារ​អំពើ​ពេស្យាចារ​របស់​ជន​ដទៃ​

៣- ជ្រើសរើស​ អូស​ទាញ​ ឬ​ បណ្ដុះបណ្ដាល​បុគ្គល​ណា​មួយ​ឱ្យ​ធ្វើ​អំពើ​ពេស្យាចារ​

៤- ធ្វើ​ការ​គាប​សង្កត់​លើ​បុគ្គល​ណា​មួយ​ ដើម្បី​ឱ្យ​បុគ្គល​នោះ​ធ្វើ​ពេស្យាចារ។

អំពើ​ដូច​ខាង​ក្រោម​នេះ​ ត្រូវ​ចាត់​ទុក​ថា​ ដូច​គ្នា​ទៅ​នឹង​សញ្ចារកម្ម:

១-អំពើ​ធ្វើ​ជា​អន្តរការី​រវាង​បុគ្គល​ដែល​ធ្វើ​ពេស្យាចារ​ និង​បុគ្គល​ដែល​ប្រកប​អាជីវកម្ម​ ឬ​ ឱ្យ​លាភ​ការ​ដល់​ពេស្យាចារ​ជន​ដទៃ។

២-អំពើ​របស់​ជន​ណា​ដែល​បាន​ជួយ​សម្រួល​ ឬ​ បិទបាំង​នូវ​ធនធាន​ដែល​ខ្លួន​បាន​ដឹង​ថា​បាន​មក​ពី​អំពើ​សញ្ចារ​កម្ម។

៣-អំពើ​រារាំង​ដល់​ការ​បង្ការ​ ការ​ជួយ​ ឬ​ ការ​អប់រំ​ជា​ថ្មី​ ដោយ​ទី​ភ្នាក់ងារ​សាធារណៈ​ ឬ​ ដោយ​អង្គការ​ឯកជន​ដែល​មាន​នីតិសម្បទា​ ដែល​ធ្វើ​ឡើង​ដើម្បី​ជា​គុណ​ប្រយោជន៍​ដល់​បុគ្គល​ដែល​ប្រព្រឹត្ត​ពេស្យាចារ​ ឬ​ កំពុង​មាន​គ្រោះ​ ដោយ​ការ​ធ្វើ​ពេស្យាចារ។

[កែប្រែ]មាត្រា​ ២៦.- សញ្ចារ​កម្ម

ជន​ណា​ដែល​ប្រព្រឹត្ត​សញ្ចារ​កម្ម​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២​ (ពីរ) ឆ្នាំ​ ដល់​ ៥​ (ប្រាំ)​ ឆ្នាំ។

[កែប្រែ]មាត្រា​ ២៧.- ស្ថាន​ទម្ងន់​ទោស​នៃ​សញ្ចារ​កម្ម

ជន​ណា​ប្រព្រឹត្ត​សញ្ចារ​កម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥​ (ប្រាំ) ឆ្នាំ​ ទៅ​ ១០​ (ដប់)​ ឆ្នាំ​ ក្នុង​ករណី​ដូច​ខាង​ក្រោម​នេះ:

១-កាល​បើ​សញ្ចារិក​ សញ្ចារិកា​ ឬ​ជន​ជា​មេ​ពេស្យា​ជា​បុព្វញាតិ​ ឬ​ បច្ឆា​ញាតិ​មាន​ខាន់ស្លា​ អត់​ខាន់ស្លា​ ឬ​ សាច់​បង្កើត​ ឬ​ ចិញ្ចឹម​របស់​បុគ្គល​ដែល​ធ្វើ​ពេស្យាចារ។

២-កាល​បើ​សញ្ចារិក​ សញ្ចារិកា​ ឬ​ ជន​ជា​មេ​ពេស្យា​ រំលោភ​អំណាច​ ដែល​មុខងារ​របស់​ខ្លួន​ផ្ដល់​ឱ្យ​ទៅ​លើ​បុគ្គល​ដែល​ធ្វើ​ពេស្យាចារ។

៣-កាល​បើ​សញ្ចារិក​ សញ្ចារិកា​ ឬ​ ជន​ជា​មេ​ពេស្យា​ប្រើ​ហឹង្សា​ ឬ​ ការ​បង្ខិតបង្ខំ​ ចំពោះ​បុគ្គល​ដែល​ធ្វើ​ពេស្យាចារ។

៤-កាល​បើ​សញ្ចារ​កម្ម​ត្រូវ​បាន​ប្រព្រឹត្ត​ជា​ក្រុម​មាន​ការ​ចាត់​តាំង។

៥-កាល​បើ​សញ្ចារ​កម្ម​ត្រូវ​បាន​ប្រព្រឹត្ត​លើ​បុគ្គល​ច្រើន​នាក់​ធ្វើ​ពេស្យាចារ។

[កែប្រែ]មាត្រា​ ២៨​.- សញ្ចារ​កម្ម​ទាក់ទង​នឹង​ពេស្យាចារ​កុមារ

សញ្ចារកម្ម​ ត្រូវ​ផ្ដន្ទាទោស​​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ)ឆ្នាំ​ ទៅ​ ១៥​ (ដប់ប្រាំ)ឆ្នាំ​កាល​បើ​បុគ្គល​ដែល​ធ្វើ​ពេស្យាចារ​នោះ​ជា​អនីតិជន។

ពាក្យ​ថា​ “ពេស្យាចារ”​ នៅ​ក្នុង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​នៃ​ជំពូក​នេះ​ ត្រូវ​ជំនួស​ដោយ​ពាក្យ​ “ពេស្យាចារ​កុមារ” នៅ​ពេល​ដែល​បទល្មើស​ដែល​មាន​ចែង​នៅ​ក្នុង​កថាខណ្ឌទី​ ១​ នៃ​មាត្រា​នេះ​ ត្រូវ​អនុវត្ត។

[កែប្រែ]មាត្រា​ ២៩.- សញ្ចារកម្ម​ដោយ​មាន​ការ​ធ្វើ​ទារុណកម្ម​

សញ្ចារកម្ម​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១០​ (ដប់) ឆ្នាំ​ ទៅ​ ២០​ (ម្ភៃ) ឆ្នាំ​ កាល​បើ​សញ្ចារិក​ សញ្ចារិកា​ ឬ​ មេ​ពេស្យា​បាន​ប្រើ​ទារុណកម្ម​ ឬ​ អំពើ​ឃោរឃៅ​ចំពោះ​បុគ្គល​ដែល​ធ្វើ​ពេស្យាចារ។

[កែប្រែ]មាត្រា​ ៣០​.- ការ​ដឹកនាំ​ពេស្យាចារ​

ជន​ណា​ដឹក​នាំ​ ធ្វើ​អាជីវកម្ម​ ធ្វើ​ប្រតិបត្តិការ​ ឬ​ ចេញ​ប្រាក់​ឱ្យ​គ្រឹះស្ថាន​ពេស្យាចារ​ដោយ​ផ្ទាល់​ ឬ​ តាមរយៈ​អន្តរការី​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២​ (ពីរ) ឆ្នាំ​ ទៅ​ ៥​ (ប្រាំ)​ឆ្នាំ។

[កែប្រែ]​មាត្រា​ ៣១​.- ការ​ដឹកនាំ​គ្រឹះស្ថាន​ពេស្យាចារ​

ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពីរ​ ២​ (ពីរ) ឆ្នាំ​ ទៅ​ ៥​ (ប្រាំ)​ ឆ្នាំ​ កាល​បើ​បាន​យល់ព្រម​ឬ​ បាន​អនុគ្រោះ:

១-ឱ្យ​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​ពេស្យាចារ​នៅ​ក្នុង​គ្រឹះស្ថាន​ ឬ​ នៅ​ក្នុង​ឧបសម្ព័ន្ធ​របស់​គ្រឹះស្ថាន​ ឬ​

២-ឱ្យ​បុគ្គល​ណា​ម្នាក់​រក​ភ្ញៀវ​ ដើម្បី​ធ្វើ​ពេស្យាចារ​នៅ​ក្នុង​គ្រឹះស្ថាន​ ឬ​នៅ​ក្នុង​ឧបសម្ព័ន្ធ​របស់​គ្រឹះស្ថាន​នេះ។

[កែប្រែ]មាត្រា​ ៣២​.- ការ​ផ្ដល់​ទីកន្លែង​សម្រាប់​ធ្វើ​ពេស្យាចារ

ជន​ណា​លក់​ ឬ​ ដាក់​ឱ្យ​ បុគ្គល​ណា​ម្នាក់​ប្រើប្រាស់​ទី​កន្លែង​ ដែល​មិនមែន​ប្រើប្រាស់​ដោយ​សាធារណជន​ ដោយ​ដឹង​ថា​បុគ្គល​នោះ​នឹង​ប្រើប្រាស់​ទី​កន្លែង​នោះ​ សម្រាប់​ធ្វើ​សកម្មភាព​ពេស្យាចារ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២​ (ពីរ) ឆ្នាំ​ ទៅ​ ៥​ (ប្រាំ) ឆ្នាំ។

[កែប្រែ]មាត្រា​ ៣៣.- បទល្មើស​ទាក់ទង​នឹង​ពេស្យាចារ​កុមារ​

ជន​ណា​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ៣០​ មាត្រា​ ៣១​ និង​​មាត្រា​ ៣២​ នៃ​ច្បាប់​នេះ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ) ឆ្នាំ​ ទៅ​ ១៥​ (ដប់ប្រាំ) ឆ្នាំ​ បើ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​នោះ​ទាក់ទង​នឹង​ពេស្យាចារ​កុមារ”។

ពាក្យ​ថា​ “ពេស្យាចារ”​ នៅ​ក្នុង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​នៃ​ជំពូក​នេះ​ ត្រូវ​ជំនួស​ដោយ​ពាក្យ​ “ពេស្យាចារ​កុមារ” នៅ​ពេល​ដែល​បទល្មើស​ដែល​មាន​ចែង​នៅ​ក្នុង​កថាខណ្ឌ​ទី​ ១​ នៃ​មាត្រា​នេះ​ត្រូវ​អនុវត្ដ។

[កែប្រែ]មាត្រា​ ៣៤​.- ការ​ទិញ​ពេស្យាចារ​កុមារ​

ជន​ណា​រួម​ភេទ​ ឬ​ ធ្វើ​អំពើ​គ្រប់​រូប​ភាព​ផ្សេង​ទៀត​ ដែល​ទាក់ទង​នឹង​ភេទ​ជាមួយ​អនីតិជន​ ដែល​មាន​អាយុ​ចាប់​ទី​ ១៥​ ឆ្នាំ​ ឡើង​ទៅ​ដោយ​ផ្ដល់​ ឬ​ សន្យា​ផ្ដល់​វត្ថុ​មាន​តម្លៃ​អ្វី​មួយ​ទៅ​ឱ្យ​អនីតិជន​នោះ​ ឬ​ ទៅ​ឱ្យ​អន្តរការី​ ឪពុក​ម្ដាយ​ អ្នក​អាណាព្យាបាល​ ឬ​ ជន​ដទៃ​ទៀត​ដែល​គ្រប់គ្រង​ ឬ ត្រួត​ពិនិត្យ​លើ​អនីតិជន​នោះ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២​ (ពីរ) ឆ្នាំ​ ដល់​ ៥​ (ប្រាំ) ឆ្នាំ។

ជន​ណា​​ដែល​ប្រព្រឹត្ត​បទល្មើស​ខាង​លើ​ ជាមួយ​អនីតិជន​ដែល​មាន​អាយុ​តិច​ជាង​១៥​ ឆ្នាំ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ)ឆ្នាំ​ ដល់​ ១៥​ (ដប់ប្រាំ)ឆ្នាំ។

[កែប្រែ]មាត្រា​ ៣៥.- អំពើ​អូសទាញ​ពេស្យាចារ​កុមារ

ជន​ណា​អូស​ទាញ​ដទៃ​សម្រាប់​អំពើ​ពេស្យាចារ​កុមារ​ ឬ​ ផ្សាយ​ពាណិជ្ជកម្ម​នូវ​អំពើ​ពេស្យាចារ​កុមារ​ក្នុង​គោលដៅ​ធ្វើ​ជា​អន្តរការី ​នៃ​អំពើ​ពេស្យាចារ​កុមារ​នោះ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២​ (ពីរ)ឆ្នាំ​ ដល់​ ៥​ (ប្រាំ)ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤.០០០.០០០​ (បួន​លាន)រៀល​ ដល់​ ១០.០០០.០០០​ (ដប់លាន) រៀល។

ជន​ណា​ប្រព្រឹត្ត​បទល្មើស​ខាង​លើ​ធ្វើ​ជា​មុខរបរ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥​ (ប្រាំ) ឆ្នាំ​ ដល់​ ១០​ (ដប់)​ ឆ្នាំ។

[កែប្រែ]មាត្រា​ ៣៦.- ការ​ឱ្យ​ខ្ចី​ប្រាក់​ដោយ​មាន​លក្ខខណ្ឌ​ទាក់ទង​ទៅ​នឹង​អំពើ​ពេស្យាចារ​កុមារ

ជន​ណា​ឱ្យ​ជន​ដទៃ​ខ្ចី​ប្រាក់​ ឬ​ វត្ថុ​មាន​តម្លៃ​អ្វី​មួយ​ដោយ​ភ្ជាប់​ទៅ​នឹង​​លក្ខខណ្ឌ​ដែល​​តម្រូវ​​ឱ្យ​ អនីតិជន​ ប្រកប​របរ​ពេស្យាចារ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥​ (ប្រាំ)ឆ្នាំ​ ដល់​ ១០​ (ដប់) ឆ្នាំ។

ជន​ណា​ឱ្យ​ជន​ដទៃ​ខ្ចី​ប្រាក់​ ឬ​ វត្ថុ​មាន​តម្លៃ​អ្វី​មួយ​ ដោយ​ភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​ដែល​តម្រូវ​ឱ្យ​អនីតិជន​នោះ​ ប្រកប​របរ​ពេស្យាចារ​ ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​នឹង​កថាខណ្ឌ​ទី​ ១​ នៃ​មាត្រា​នេះ។

[កែប្រែ]មាត្រា​ ៣៧.- កិច្ចសន្យា​នៃ​អំពើ​ពេស្យាចារ​កុមារ​

ជន​ណា​ធ្វើ​កិច្ចសន្យា​ជា​មួយ​ជន​ដទៃ​ដែល​ក្នុង​កិច្ចសន្យា​នោះ​តម្រូវ​ ឱ្យ​អនីតិជន​ប្រកប​របរ​ពេស្យាចារ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥ (ប្រាំ) ឆ្នាំ​ ដល់​ ១០​ (ដប់) ឆ្នាំ។

ជន​ណា​​ធ្វើ​កិច្ចសន្យា​ជាមួយ​អនីតិជន​ដែល​ក្នុង​កិច្ចសន្យា​នោះ​តម្រូវ​ ឱ្យ​អនីតិជន​ប្រកប​របរ​ពេស្យាចារ​ ត្រូវ​ផ្ដន្ទាទោសដូចគ្នា​នឹង​កថាខណ្ឌ​ទី​ ១​ នៃ​មាត្រា​នេះ។

 

[កែប្រែ]ជំពូក​ទី​ ៥ រូបភាព​ និង​ សម្ភារៈ​អាសអាភាស​

[កែប្រែ]​មាត្រា​ ៣៨.- និយមន័យ​នៃ​រូបភាព​ និង​ សម្ភារៈ​អាសអាភាស​

រូបភាព​ និង​ សម្ភារៈ​អាសអាភាស​ នៅ​ក្នុង​ច្បាប់​នេះ​មាន​ន័យ​ថា​ ជា​សម្ភារៈ​ដែល​អាច​មើល​ឃើញ​នឹង​ភ្នែក​ដូចជា​ រូបថត​ ខ្សែវីដេអូ​ រួម​ទាំង​សម្ភារៈ​អេទ្បិចត្រូនិច​ ដែល​ពិពណ៌នា​អំពើ​កេរ​ភេទ​ ឬ​ ភាព​អាសអាភាស​ ប្រហាក់ប្រហែល​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​រំភើប​ ឬ​ រំជួល​ដល់​ចំណង់​ផ្លូវ​ភេទ។

[កែប្រែ]មាត្រា​ ៣៩.- រូបភាព​ និង​ សម្ភារៈ​អាសអាភាស​

ជន​ណា​ចែក​ចាយ​ លក់​ ជួល​ ដាក់​តាំង​ បញ្ចាំង​ ឬ​ បង្ហាញ​នៅ​ទី​សាធារណៈ​នូវ​រូបភាព​និង​សម្ភារៈ​អាសអាភាស​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ)ថ្ងៃ​ ដល់​ ១​ (មួយ) ខែ​និង​ ពិន័យ​ជា​ប្រាក់​ពី​ ១០០.០០០​ (មួយ​សែន)រៀល​ ដល់​ ២០០.០០០​ (ពីរ​សែន)រៀល។

ជន​ណា​កាន់កាប់​ ដឹកជញ្ជូន​ នាំ​ចូល​ ឬ​ នាំ​ចេញ​នូវ​រូបភាព​ និង​សម្ភារៈ​អាសអាភាស​ក្នុង​គោលដៅ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការ​ ប្រព្រឹត្ត​បទល្មើស​ខាង​លើ​ ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​នឹង​​កថាខណ្ឌ​ទី​ ១​ ខាងលើ។

ជន​ណា​ផលិត​រូបភាព​ និង​សម្ភារៈ​អាសអាភាស​ក្នុង​គោលដៅ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការ​ ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ ដូច​មាន​ចែង​នៅ​ក្នុង​កថាខណ្ឌ​ទី​ ១​ និង​ទី​ ២​ នៃ​មាត្រា​​នេះ​ ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្ដន្ទាទោស​ដាក់​ ពន្ធនាគារ​ពី​១​ (មួយ)ខែ​ ដល់​ ១​ (មួយ) ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​ ២០០.០០០​ (ពីរ​សែន)រៀល​ ដល់​ ២.០០០.០០០​ (ពីរលាន) រៀល។

[កែប្រែ]មាត្រា​ ៤០.- និយមន័យ​នៃ​រូបភាព​ និង​ សម្ភារៈ​អាសអាភាស​នៃ​កុមារ

រូបភាព​ និង​ សម្ភារៈ​អាសអាភាស​នៃ​កុមារ​ នៅ​ក្នុង​ច្បាប់​នេះ​មាន​ន័យ​ថា​ សម្ភារៈ​ដែល​​អាច​មើល​ឃើញ​នឹង​ភ្នែក​ដូច​ជា​ រូបថត​ ខ្សែ​វីដេអូ​ រួម​ទាំង​សម្ភារៈ​ អេទ្បិចត្រូនិច​ ដែល​បង្ហាញ​ពី​រូបរាង​អាក្រាត​របស់​អនីតិជន​ដែល​ធ្វើ​ឱ្យ​រំភើប​ ឬ​ រំជួល​ដល់​ចំណង់​ផ្លូវ​ភេទ។

[កែប្រែ]មាត្រា​ ៤១.- រូបភាព​ និង​ សម្ភារៈ​អាសអាភាស​នៃ​កុមារ​

ជន​ណា​ចែកចាយ​ លក់​ ជួល​ ដាក់​តាំង​ បញ្ចាំង​ ឬ​ បង្ហាញ​នៅ​ទី​សាធារណៈ​នូវ​រូបភាព​ និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២​ (ពីរ)​ឆ្នាំ​ ដល់​ ៥​ (ប្រាំ)ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​ ៤.០០០.០០០ (បួន​លាន)រៀល​ ដល់​ ១០.០០០.០០០ (ដប់​លាន)រៀល។

ជន​ណា​កាន់កាប់​ ដឹក​ជញ្ជូន​ នាំ​ចូល​ ឬ​នាំ​ចេញ​នូវ​រូបភាព​ និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ​ក្នុង​គោលដៅ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការ​ ប្រព្រឹត្ត​បទល្មើស​ ដូច​មាន​ចែង​នៅ​ក្នុង​កថាខណ្ឌ​ទី​ ១​ ខាង​លើ​ត្រូវ​ផ្ដន្ទាទោស​ដូចគ្នា។

ជន​ណា​ផលិត​រូបភាព​ និង​ សម្ភារៈ​អាសអាភាស​​នៃ​កុមារ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​​ ពី​ ៥​ (ប្រាំ)ឆ្នាំ​ ដល់​ ១០​ (ដប់)ឆ្នាំ។

ជន​ណា​ផលិត​ រូបភាព​ និង​ សម្ភារៈ​អាសអាភាស​នៃ​កុមារ​ ក្នុង​គោលដៅ​យក​ទៅ​ប្រើប្រាស់​ នៅ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ ដូច​មាន​ចែង​នៅ​ក្នុង​កថាខណ្ឌ​ទី​ ១​ និង​ទី​២​ ខាងលើ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១០​ (ដប់)ឆ្នាំ​ ដល់​ ២០​ (ម្ភៃ) ឆ្នាំ។

 

[កែប្រែ]ជំពូក​ទី​ ៦​ អំពើ​​អាស​ប្រឆាំង​នឹង​អនីតិជន​អាយុ​ក្រោម​ ១៥​ ឆ្នាំ​

[កែប្រែ]មាត្រា​ ៤២.- អំពើ​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​ ១៥​ ឆ្នាំ

ជន​ណា​រួម​ភេទ​ជាមួយ​ជន​ដទៃ​ ដែល​មាន​អាយុ​តិច​ជាង​ ១៥​ (ដប់ប្រាំ)ឆ្នាំ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥​ (ប្រាំ)ឆ្នាំ​ ដល់​ ១០​ (ដប់) ឆ្នាំ។

[កែប្រែ]មាត្រា​ ៤៣.- អំពើ​អាស​ប្រឆាំង​នឹង​អនីតិជន​អាយុ​ក្រោម​ ១៥​ ឆ្នាំ​

អំពើ​អាស​នៅ​ក្នុង​ច្បាប់​នេះ​ មាន​ន័យ​ថា​ ជា​អំពើ​នៃ​ការ​ប៉ះពាល់​ ឬ​ ការ​បង្ហាញ​កេរ​ភេទ​ ឬ​ ផ្នែក​ភេទ​ផ្សេង​ទៀត​របស់​ជន​ដទៃ​​ ឬ​ ការ​ឱ្យ​ជន​ដទៃ​ប៉ះពាល់​កេរ​ភេទ​ ឬ​​ ផ្នែក​ភេទ​​ផ្សេង​ទៀត​​របស់​ជន​ល្មើស​ខ្លួន​ឯង​ ឬ​ របស់​តតិយជន​ក្នុង​ចេតនា​ធ្វើ​ឱ្យ​រំជួល​ ឬ​ រីករាយ​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​ជន​ល្មើស។

ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាស​ទៅ​លើ​ជន​ដទៃ​ ដែល​មាន​អាយុ​តិច​ជាង​ ១៥​ (ដប់ប្រាំ) ឆ្នាំ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​​ពី​ ១​ (មួយ)ឆ្នាំ​ ដល់​ ៣​ (បី) ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​ ២.០០០.០០០​ (ពីរលាន)រៀល​ ដល់​ ៦.០០០.០០០​ (ប្រាំ​មួយ​លាន)រៀល។

ជន​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៤២​ ឬ​ មាត្រា​នេះ​ បើ​មិន​រាង​ចាល​ទេ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទ្វេ​ដង។

[កែប្រែ]មាត្រា​ ៤៤.- ការ​លើកលែង​ពី​ការ​ផ្ដន្ទាទោស

ជន​ណា​ដែល​មាន​អាយុ​ក្រោម​ ១៥​ ឆ្នាំ​ នឹង​ត្រូវ​លើកលែង​ពី​ការ​ផ្ដន្ទាទោស​ ចំពោះ​បទល្មើស​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​ ៤២​ និង​មាត្រា​ ៤៣​ នៃ​ច្បាប់​នេះ។

 

[កែប្រែ]ជំពូក​ទី​ ៧​ សំណង​រដ្ឋប្បវេណី​

[កែប្រែ]មាត្រា​ ៤៥.- កិច្ច​សន្យា​សម្រាប់​អំពើ​លក់-ដូរ​មនុស្ស​ និង​ អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​

កិច្ចសន្យា​មួយ​នឹង​ត្រូវ​ចាត់​ទុក​ជា​មោឃៈ​ ប្រសិន​បើ​កិច្ច​សន្យា​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​មាន​គោលដៅ​​បំពេញ​នូវ​ អំពើ​លក់-ដូរ​មនុស្ស​ ឬ​ អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

កិច្ចសន្យា​ឱ្យ​ខ្ចី​នឹង​ត្រូវ​ចាត់​ទុក​ជា​មោឃៈ​ ប្រសិន​បើ​កិច្ច​សន្យា​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ភ្ជាប់​ទៅ​នឹង​អំពើ​លក់-ដូរ​មនុស្ស​ ឬ​ អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

“អំពើ​លក់-ដូរ​មនុស្ស”​ ឬ​ “អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ” នៅ​ក្នុង​មាត្រា​នេះ​ និង​មាត្រា​បន្តបន្ទាប់​មាន​ន័យ​ថា​ ជា​អំពើ​ខុស​ច្បាប់​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ទាំងឡាយ​ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ។

[កែប្រែ]មាត្រា​ ៤៦​​.- សំណង​បដិទាន​លើ​ការ​ទទួល​បាន​ផល​ប្រយោជន៍​ ដោយ​មិន​សម​ហេតុ​ផល

ជន​ណា​ទទួល​យក​នូវ​ផល​ប្រយោជន៍​ ដោយ​គ្មាន​​ហេតុ​ផល​ស្រប​ច្បាប់​ ដោយ​ដឹង​ថា​ផល​ប្រយោជន៍​នោះ​ បាន​មក​ពី​អំពើ​លក់-ដូរ​មនុស្ស​ ឬ​ អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​​លើ​សំណង​​បដិទាន​ ចំពោះ​អំពើ​ទទួល​បាន​ផល​ប្រយោជន៍​ ដោយ​មិន​សម​ហេតុ​ផល​ព្រម​ទាំង​ការ​​ប្រាក់​ដែល​កើត​ឡើង។

ជន​ដែល​ត្រូវ​គេ​កេង​យក​ប្រយោជន៍​ អាច​ប្ដឹង​ទាមទារ​​សំណង​លើ​ការ​ខូចខាត​ជា​បន្ថែម​​លើ​សំណង​បដិទាន​ ចំពោះ​អំពើ​ទទួល​បាន​ផល​ប្រយោជន៍​ដោយ​មិន​សម​ហេតុ​ផល។

ជន​ណា​បាន​បង្កើត​កិច្ច​សន្យា​ឱ្យ​ខ្ចី​ ឬ​ ការ​ផ្ដល់​ផ្សេង​ទៀត​ទៅ​ជន​ដទៃ​ក្នុង​គោលដៅ​ធ្វើ​ការ​លក់​-ដូរ​មនុស្ស​ ឬ​ ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ មិន​អាច​ប្ដឹង​ទាមទារ​សំណង​បដិទាន​ ចំពោះ​ការ​ផ្ដល់​នោះ​បាន​ទេ។

[កែប្រែ]មាត្រា​ ៤៧​.- សិទ្ធិ​ជា​អាទិភាព​ក្នុង​ការ​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​​គេ​រឹបអូស​

ជន​រងគ្រោះ​ ត្រូវ​ទទួល​បាន​ដោយ​អាទិភាព​នូវ​ទ្រព្យ​ដែល​ត្រូវ​បាន​រឹបអូស​ដោយ​រដ្ឋ​ សម្រាប់​ជា​សំណង​លើ​ការ​ខូចខាត​ និង​ សំណង​បដិទាន​ដល់​ជន​រងគ្រោះ​នោះ។

 

[កែប្រែ]ជំពូក​ទី​ ៨​ បទប្បញ្ញត្តិ​បន្ថែម

[កែប្រែ]មាត្រា​ ៤៨​.- ទោស​បន្ថែម​

ចំពោះ​បទល្មើស​ ដែល​មាន​ចែង​នៅ​ក្នុង​​ច្បាប់​នេះ​ អាច​ត្រូវ​ទទួល​ទោស​បន្ថែម​ដូច​

១-​ រឹប​អូស​ឧបករណ៍​ សម្ភារៈ​ ឬ​ វត្ថុ​ទាំងឡាយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ ឬ​ នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស

២-រឹបអូស​សម្ភារៈ​ទាំងឡាយ​ ដែល​ជា​កម្មវត្ថុ​នៃ​បទល្មើស​

៣-រឹបអូស​ប្រាក់​ចំណូល​ ឬ​ ទ្រព្យ​ដែល​រក​បាន​ ឬ​ ជា​ផល​នៃ​បទល្មើស​

៤- បិទ​ការ​ផលិត​ ដែល​បម្រើ​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​

៥- ​ការ​ដាក់​កំហិត​លើ​សិទ្ធិ​ពលរដ្ឋ​ និង​

៦-​ ការ​ហាមឃាត់​ការ​ស្នាក់នៅ។

[កែប្រែ]មាត្រា​ ៤៩.- ការ​លាក់​បាំង​នូវ​អត្តសញ្ញាណ​នៃ​ជន​រងគ្រោះ​

សារព័ត៌មាន​ និង​គ្រប់​​មធ្យោបាយ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ ធ្វើ​ការ​​បោះពុម្ព​ផ្សាយ​ ឬ​ ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ ដែល​អាច​ធ្វើ​ឱ្យ​ សាធារណជន​ដឹង​អំពី​អត្ត​សញ្ញាណ​របស់​ជន​រងគ្រោះ​ក្នុង​បទល្មើស​ទាំងឡាយ​ដែល​ មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ។

 

[កែប្រែ]ជំពូក​ទី​ ៩​ អវសាន​ប្បញ្ញត្តិ​

[កែប្រែ]មាត្រា​ ៥០.- និរាករណ៍​នៃ​ច្បាប់​ដែល​ផ្ទុយ

ច្បាប់​ស្ដី​ពី​ “ការ​បង្ក្រាប​អំពើ​ពង្រត់​ និង​លក់​ដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​លើ​មនុស្ស” ឆ្នាំ​ ១៩៩៦​ ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ ជស/រកម/០២៩៦/០១​ត្រូវ​ទុក​ជា​និរាករណ៍។

ច្បាប់​នេះ​ ត្រូវ​មាន​អាទិភាព​ ប្រសិន​បើ​បទប្បញ្ញត្តិ​នៃ​ច្បាប់​​ផ្សេង​ទៀត​ មិន​ស្រប​គ្នា​នឹង​​បទបញ្ញត្តិ​នៃ​ច្បាប់​នេះ។

[កែប្រែ]មាត្រា​ ៥១.- ការ​ជំនួស​ដោយ​ក្រម​ព្រហ្មទណ្ឌ​

មាត្រា​ ២​ មាត្រា​ ៣​ មាត្រា​ ៤​ និង​ មាត្រា​ ៦​ នៃ​ច្បាប់​នេះ​ ត្រូវ​ជំនួស​​ដោយ​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ទាំងឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​​ ក្រម​ព្រហ្មទណ្ឌ​ នៅ​ពេល​ដែល​ក្រម​នោះ​ចូល​ជា

[កែប្រែ]មាត្រា​ ៥២.- ការ​អនុវត្ត​ច្បាប់​នេះ​

[កែប្រែ]ប្រភពពត៌មាន

DriverPack Solution 12 ដំឡើង Drivers ដោយ​ស្វ័យ​ប្រវត្តិ

DriverPack Solution v12.jpgDriverPack Solution 12 – ជា​ជំនាន់​ចុង​ក្រោយ​របស់​កម្មវិធី​ដំឡើង​ drivers កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តនិង​ពេញ​និយម​បំផុត មិន​ថា​ជា​លើ​តុ​ឬ​យួរ​ដៃ​ទេ។ ជំនាន់​ថ្មី​នេះ​មាន​មុខ​ងារ​ថ្មី​មួយ​ចំនួន និង optimized លើ​ platforms (x86-x64) ដោយ​គ្រាន់​តែ​​ចុច​ពីរ បី​ដង​ដើម្បី​ដំឡើង drivers ​ក្រោយ​ពេល​ដាក់ Windows ថ្មី។
- ដំឡើង drivers ដោយ​ស្វ័យ​ប្រវត្ត​ក្នុង​រយៈ​ពេល​​ប្រហែល៥​នាទី និង​ស្គាល់​ស្ទើរ​តែ​គ្រប់​ប្រភេទ​កុំព្យូទ័រ
- សន្សំ​សំចៃ​ពេល​វេលា បន្ទាប់​ពី​ទាញ​យក​ driver ម្ដង​រួច​មក​ វា​លែង​ប្រើ​ពេល​សំរាប់​ការ​ស្វែង​រក​ទៀត​ហើយ
- គ្រប់ drivers ទាំង​អស់​នៅ​លើ DVD-ROM តែ​មួយ
- ងាយ​ស្រួល​ទាញ​យក drivers ថ្មី​ពី​អ៊ីនធើណែត
- លទ្ធ​ភាព​ក្នុង​ការ​បន្ទាន់​សម័យ drivers
- ប្រព័ន្ធ​ដំណើរ​ការ Windows XP / Vista / 7 (x86-x64)
- ផ្ទៃ​ប្រសព្វ​ងាយ​ស្រួល​ប្រើ​ជាង​មុន
- កម្មវិធី​អាច​ប្រើ​បាន​គ្រប់​ម៉ាក​កុំព្យូទ័រ និង​មាន​បន្ថែម drivers របស់ laptops: Asus, Acer, Sony, Samsung, HP, Lenovo, Toshiba, Fujitsu-Siemens, DELL, eMachines, MSI …
- ​ជួយ​ទាញ​យក free drivers របស់: motherboard, sound card (audio), Video Card, Network Card, Wi-Fi, chipset, controller, Bluetooth (Bluetooth), Modem, Web-camera, card reader, CPU, input devices, monitor, Printer, scanner, USB, Other …
- ទាញ​យក drivers free ពី​ក្រុម​ហ៊ុន​ផលិតឧបករណ៍: Ati (Radeon), Nvidia (GeForce), Realtek, Intel, Amd, Atheros,Via
- មុខ​ងារ​ចំលង​ទុក backup drivers
ទាញ​យក កម្មវិធី DriverPack Solution 12៖
ពី​ mediafire (pass unlock: TUANTIEP) ឬ lite version សំរាប់​ scan រួចទាញ​យក​ពី​អ៊ីធើណែតនិង​ពេញ​តាម torrent
កម្មវិធី FSJ សំរាប់​បញ្ចូល​កន្ទុយ file .001 .__A …។

ប្រភព អាយធីខ្មែរ

Windows Loader, Crack Windows 7 គ្រប់​កំណែទំរង់(Ultimate, Professional, Home Premium, Starter, )

បច្ចុប្បន្ន​នេះ មាន​ឧបករណ៏​ជា​ច្រើន ជំនួយក្នុង​ការ​ crack serial key សិទ្ធប្រើ​ពេញ Windows 7លើគ្រប់កំណែ (Ultimate, Professional, Home Premium, Starter, ….) ប៉ុន្តែ​មិន​មាន ឧបករណ៏​ណា​សុទ្ធ​តែ​មាន​សុវត្ថភាព​ដល់​ម៉ាស៊ីន​របស់​អ្នក​នោះ​ទេ .។

ជាមួយ​ Windows 7 Loader បើ​ទោះ​ជា​មិន​ធានា​បាន​ការ​ crack Windows 7 ជោគ​ជ័យ 100% សំរាប់ កុំព្យទ័រ Windows 7 Loader ក៏​ដោយ ក៏​នៅ​មាន​អ្នក​ប្រើ​ជា​ច្រើនប្រើ​ប្រាស​នឹង​មាន​ការ​ចូល​ចិត្ត​វា​ដែរ ថែម​ទាំង​មាន​ការ​វាយ​តំលៃ​ខ្ពស់ក្នុង​ការ​ crack “សិទ្ធប្រើ​ពេញ” Windows 7/Vista/Windows Server 2008 គ្រប់​កំណែ​ជំនាន់។

slide.jpg

អ្វី​ដែល​ងាយ​ស្រួល​នឹង​ពិសេស​ជាង​នេះ​គឺ សាលល្បង​ដោយ​ធ្វើ​តាម​ការ​នែនាំ​នៅ​ទីនេះ

របៀប​ Activate សិទ្ធប្រើ​ពេញ Windows:

ជំហាន​ទី 1:
បិទ UAC: ចូល Control Panel -> System and Security -> Change User Account Control Settings ទាញ​ចុះ​ក្រោម​បង្អស់ , រួច​ចុច OK និង Restart កុំព្យូទ័រ.

ជំហាន​ទី 2:
រត់ Windows Loader: ចុច​លើ file “Windows Loader.exe” ជ្រើស “Run as Administrator” ផ្ទាំង​កម្ម​វិធី បង្ហាញ​ឡើង ដូច​ខាង​លើនោះ​ :

ការ​ងារ​របស់​របស់ គឺ​គ្រាន់តែ​ចុចលើ Install, នឹង​មាន​ប្រអប់​មួយ​បង្ហាញ​ឡើង រួច​ចុច OK ផ្ទាំង Loader នឹង​បាត់​ទៅវិញ ក៏​ប៉ុន្តែ​កុំ​ធ្វើ​អ្វី​ទាំង​អស់, គឺ​រង​ចាំ​មួយ​ភ្លែត នឹង​មាន​ប្រកាសបង្ហាញចេញ
នឹង​សំណូម​ពរ​អោយ​ចុច OK ដើម្បី Restart ប្រព័ន្ធ​ឡើង​វិញ ។
ហេតុ​ដូចនេះ គឺ​អ្នក​បាន active ជោគ​ជ័យ លើ Windows 7. (ចុចកណ្ដុរ​ស្ដាំ លើ My Computer -> ជ្រើស Properties នឹង​ទាញ​ដល់​ផ្នែកខាង​ក្រោម​បង្អស់ដើម្បី​ពិនិត្យ​មើល​លទ្ធផល ដែល​បាន​ធ្វើ).

ឈ្នាប់ (Link) ទាញ​យក 
http://dl.dropbox.com/u/82326252/data/Open-7-Activator.exe

កំណែ​ជំនាន់​ថ្មី

ប្រភព អាយធីខ្មែរ

 

របៀប Unlock Modem ដោយប្រើកម្មវិធី Huawei Unlock Tool

E153, E173។

តម្រូវ​ការ​មូល​ដ្ធាន​៖
- Modem E153 or E173។
- Internet
- ទាញ​យក​៖http://www.mediafire.com/?x699bbylyp7nbu5

slide.jpg 

របៀប​ Unlock Modem៖

កំណត់​សំគាល់​៖
- អ្នក​ត្រូវ​បិទ​កម្ម​វិធី​ទាំង​អស់​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ Dongle/Modem
- បើសិន​ កូត​មិន​អាច​ដោះ​បាន​សូម​កុំ​ព្យា​យាម​ ម្តង​ហើយ​ម្តង​ទៀត​ ពី​ព្រោះ​ Dongle/Modem និង​រាំងខ្ទប់​​។

ដោះ​សោរ​ (Unlock)ដោយ​ស្វយ័​ប្រ​វត្តិ​៖
១. តំឡើង​កម្ម​វិធី​ដែល​ជា​ដៃគូ ឬ Driver របស់​វា​។
២. បន្ទាប់​ពី​តំឡើង​​ Driver​ បើក​កម្ម​វិ​ធី​ Huawei unlock tool ដែល​បាន​ទាញ​យក​។
៣. ជ្រើស​រើស​​ Modem Port៖ ចុច​ខាង​ស្តាំ​លើ​ My Computer -> Manage -> Device Manager -> Modems -> ចុច​ខាង​ស្តាំ​Huawei Mobile Connect – 3G Modem-> Properties -> Modem Tab -> មាន​ Port សំរាប់​ប្រើ​ប្រាស់​ ឧទាហរណ៍​ Port: COM2។
៤. បន្ទាប់​​ពី​​ត​ភ្ជាប់​​ Modem , កម្មវិធីនិង​បង្ហាញ​ Modem IMEI, Model and Manufacture។
៥. ចុច​លើ​ Get This IMEI or Manualy Enter IMEI។
៦. ចុច​លើ Get unlock Code​ វា​និង​បង្កើត​ unlock code សំរាប់​ផ្តល់​អោយ​ IMEI។
៧. ចុច​លើ Send unlock Code។

Huwie Unlock Tool01.JPG
Huwie Unlock Tool02.jpg 

ដោះ​សោរ (Unlock)ដោយ​​​​ដៃ ៖
១. យក​​លេខ​ IMEI៖ ដោះ​​Sim ចេញពី​ Modem វាយ​ *#06#
២. បើក​កម្ម​វិ​ធី​ Huawei unlock tool ដែល​បាន​ទាញ​យក​។
៣. ក្នុង​ផ្នែក​ Unlock -> វាយ​លេខ​ IMEI ចូល​ក្នុង​ ប្រ​អប់​ IMEI-> ចុច​លើ Get unlock Code​ វា​និង​បង្កើត​ unlock code សំរាប់​ផ្តល់​អោយ​ IMEI ->ចំ​ឡង​ Unlock code ទុក​។
៤. ដូរ​ SIM ប្រ​ភេទ​ផ្សេង​ដែល​​ជាប់​សោរ​ បន្ទាប់​មក​ភ្ជាប់​ Modem ជា​មួយ​ កុំ​ព្យូទរ័​ វា​និង​លេច​ឡើង​នូវផ្ទាំង​ Window​ មួយ​ដែល​អនុ​ញ្ញាតិ​អោយ​វាយ​ Unlock code​ ចូល​បន្ទាប់​មក​ចុច​ OK ជា​ការ​ស្រេច​។
បើ​ក្នុង​ករណី​ដែល​មិន​លេច​ចេញ​លេច​ឡើង​នូវផ្ទាំង​ Window​​ សូម​ព្យា​យាម​វាយ ###825*09# ឬ *983*8284#
Huwie Unlock Tool03.JPG

ប្រភព អាយធីខ្មែរ

 

ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល (Logon Screen) នៅ​ក្នុង Windows 7 ជាមួយ Registry

ជា​ធម្មតា នៅ​ពេល​ដែល​អ្នក​ចង់​ផ្លាស់​ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល​នៃ Windows 7 អ្នក​តែង​តែ​ស្វែង​រក​កម្មវិធី​អ្វី​មក​ធ្វើ​ជា​ជំនួយ។ ក៏​ប៉ុន្តែ​វិធី​ដែល​នឹង​បង្ហាញ​នៅ​បន្តិច​នេះ គឺ​យើង​ចូល​ទៅ​កែ​តាម Registry ហើយ​ចំណាយ​ពេល​តិច​ដែរ។ រូប​ភាព​ដែល​អ្នក​ចង់​ដាក់ ត្រូវ​មាន​ទំហំ​យ៉ាង​ច្រើន ២៥៦គីឡូបៃ ហើយ​មាន​មាត្រ​ស្មើ​ទៅ​នឹង​មាត្រ​នៃ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក។

១. ជា​ដំបូង​សូម​ចុច Windows + R ហើយ​វាយ Regedit

២. សូម​ចូល​ទៅ​កាន់៖ HKEY_LOCAL_MACHINE\\Software\\Microsoft\\Windows\\CurrentVersion\\Authentication\\LogonUI\\Background

៣. ចុច​លើ​ថត Background, បន្ទាប់​មក​ចុច​ខាង​ស្ដាំ​នៅលើ​ផ្នែក​ខាង​ស្ដាំ បន្ទាប់​មក​រើស​យក DWORD

៤. ប្ដូរ​ឈ្មោះ DWORD ទៅ​ជា OEMBackground

៥. បន្ទាប់​មក​ចុច​ពីរ​ដង​លើ OEMBackground ហើយ​ដាក់​តម្លៃ (value) ទៅ​ជា​លេខ 1 ។

៦. សូម​បើក Explorer ហើយ​ចូល​ទៅ​កាន់​ថត៖ C:\\Windows\\System32\\oobe\\info\\backgrounds

៧. ដាក់​រូប​ទៅ​ក្នុង​ថត​នោះ បន្ទាប់​មក​ប្ដូរ​ឈ្មោះ​ទៅ​ជា backgroundDefault

៨. សូម​សាក​ល្បង​ភ្ជាប់​ចេញ (log off) ពេល​នោះ​អ្នក​នឹង​ឃើញ​រូប​ផ្ទៃ​ក្រោយ​ថ្មី​ហើយ

Wow! ប្រើកាមេរ៉ា​ទូរស័ព្ទ​អ្នក​ជំនួស Webcam កុំព្យូទ័រ

ពិត​ណាស់​កាមេ​រ៉ា​កុំព្យូទ័ររបស់យើង​មិនសូវច្បាស់ទេ​ ដូចនេះ​អាណចក្រអាយធី លើក​យក​វិធី​មួយសម្រាប់​ប្រើ​ប្រាស់​កាមេទូរស័ព្ទដើម្បី ប្រើជំនួសការមេរ៉ាកុំ​ព្យូទ័រ ប្រើជាលក្ខ​ណ WebCam៖

SmartCam ជាកម្មវិធីដែរ​អាច​អោយ​អ្នក​ប្រើ​ប្រាស់​កាមេរ៉ាទួរស័ព្ទរបស់អ្នក​ជំនួសកាមេរ៉ាកុំព្យូទ័រ​បាន។

- ទាញយក SmartCam សម្រាប់ PC ចុចទីនេះ

- ទាញយកសម្រាប់ទូរស័ព្ទ File :  jar, sis,deb , apk, Cab ចុច ទីនេះ ​

ដើម្បីភ្ជាប់អោយដំណើរ​ការបាន​អ្នកត្រូវដំឡើង SmartCam សម្រាប់​កុំព្យូទ័រ​អ្នក បន្ទាប់មកអ្នក​ដំឡើង SmartCam សម្រាប់ទូរស័ព្ទរបស់​អ្នក​ ។ ដើម្បីភ្ជាប់​បានពីរវិធី​គឺ៖

- TCP/IP (WiFi )

- Bluetooth

ប្រភព អាណាចក្រុអាយធី

ទាញ Speed internet ប្រើតែ​​​​​​ឯង

សួស្តីបងប្អូនប្រិយមិត្ត សំបុកអាយធី ទាំងអស់គ្នា ថ្ងៃនេះ សំបុកអាយធី បាននាំយកនូវវិធីម្យ៉ាង ដែលអាចផ្តាច់ Internet អ្នកដទៃ ដើម្បីទាញយក speed Internet របស់ Wifi មកប្រើប្រាស់តែឯង នៅតាមបណ្តាហាង coffee shop នានា ជាដើម។ សំបុកអាយធី សូមលើកយកម្មវិធីមួយឈ្មោះថា Netcut ដែលអាច download បានដោយសេរី នៅទីនេះ។ តោះ! សូមចាប់ផ្តើមទាំងអស់គ្នា។

ក្រោយពេល dowload និងដំឡើង (setup) រួច សូមចាប់ផ្តើមនូវកម្មវិធី Netcut ជា Administrator។ បន្ទាប់មកកម្មវិធីនឹងស្វែងរក ថាតើមាន អ្នកណា ខ្លះកំពុង ប្រើប្រាស់ Internet ក្នុង Wifi ដែលយើងកំពុងប្រើ
Interface of program

 

បន្ទាប់មកសូមជ្រើសរើសយក  Hostname ទាំងឡាយណាដែលអ្នកចង់បិទ (ផ្តាច់ internet ) រួចចុចប៊ូតុង Cut Off (Ready)
Step by step

ចំនាំៈ Hostname របស់ខ្ញុំគឺ HP-PC.digi… ដូចនេះលេខ IP Address ដែលមានទំរង់ដូចក្ក្នុងរង្វង់ខាងលើនេះគឺ ជារបស់អ្នកខ្លួនឯងទេ ដូចនេះសូមកុំ Cut Off ។ ម្យ៉ាងទៀតអ្នកក៏អាចបើកឲ្យអ្នកដទៃ ប្រើប្រាស់ Internet វិញបានដែរ ដោយជ្រើសរើស Hostname ដែលចង់បើកឲ្យប្រើវិញ រួចចុចប៊ូតុង Resume។

Warning: ការណែនាំពីកម្មវិធីនេះគឺគ្រាន់តែទុកជាឯកសារ និងក្នុងបំណងសម្រាប់ការសិក្សាស្រាវជ្រាវប៉ុណ្ណោះ ដូចនេះ សំបុកអាយធី នឹង មិន ទទួលខុស ត្រូវលើរាល់បញ្ហា ដែលអាចកើតមានឡើងនោះទេ Do it at your own risk. កម្មវិធីនេះត្រូវបានតេស្តសាកល្បង ឃើញថា មាន ប្រសិទិ្ធភាព ពិតមែន ដោយ Laptop Acer + Asus + Wifi Mastergrill.

ជាមួយគ្នានេះដែរ សំបុកអាយធី ក៏សូមណែនាំកម្មវិធីមួយសម្រាប់ ការពារពីកម្មវិធី Netcut នេះដែលមានឈ្មោះថា Netcut defender ដែលអាច download បាននៅទីនេះ។ កម្មវិធីនេះថែមទាំងអាចការពារអ្នកពី ARP SPOOFIng attack ទៀតផង។

ប្រភព សំបុកអាយធី

TED Blog

The TED Blog shares interesting news about TED, TED Talks video, the TED Prize and more.

តាមដាន

Get every new post delivered to your Inbox.

Join 143 other followers